* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

UN អំពាវនាវឱ្យមានការស៊ើបអង្កេត ក្រោយកប៉ាល់រុស្ស៉ីរងការវាយប្រហារនៅលីប៊ី (Video inside)

23-11-2026 10:52

(ទ្រីប៉ូលី)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវឱ្យមានការសើបអង្កេតដោយឯករាជ្យលើការវាយប្រហារដោយដ្រូនលើកប៉ាល់២គ្រឿង នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងនោះរួមមានទាំងកប៉ាល់មួយគ្រឿងរបស់រុស្ស៉ី នៅចំពោះមុខការសង្ស័យថាការវាយប្រហារនេះអាចជាផលវិបាកមួយកើតចេញពីសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភ្លាមៗ មិនមានការអះអាងទទួលខុសត្រូវលើការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនោះទេ នៅឯឆ្នេរនៃទីក្រុងកំពង់ផែ Benghazi។ ប៉ុន្តែការវាយប្រហារនេះកើតឡើងចំពេលអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងរុស្ស៉ីហួសពីតំបន់សមរភូមិមុខ។ ជុំវិញបញ្ហានេះដែរ បេសកកម្ម UN ក្នុងប្រទេសលីប៊ី​បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយការអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លារភាព។ «លីប៊ីមិនអាចទ្រាំទ្រ ហើយមិនត្រូវក្លាយជាសមរភូមិមួយសម្រាប់ជម្លោះនៅបរទេសនោះឡើយ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់បេសកកម្ម UN ប្រចាំលីប៊ី ហៅកាត់ថា UNSMIL ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរលីប៊ី ក្រុមនាវិកទាំងអស់នៅលើកប៉ាល់ត្រូវបានជួយសង្រ្គោះ និងកំពុងទទួលការព្យាបាលក្រោយរងរបួសស្រាល ក្នុងការវាយប្រហារដោយដ្រូនលើកប៉ាល់រុស្ស៉ី។ ចំណែក កប៉ាល់មួយគ្រឿងផ្សេងទៀតនៅតែមិនទាន់មានការបញ្ជាក់ថាតើកប៉ាល់នេះមកពីណានៅឡើយទេ។ ការវាយប្រហារនេះដែរកើតមានឡើងបន្ទាប់ពីដ្រូនមួយគ្រឿងបានវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់រុស្ស៉ីនៅឯតំបន់សមុទ្របាល់ទិកស្ថិតនកៀកដែនទឹកនៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ៕