* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

១៤ប្រទេសទទួលស្គាល់ការកាត់សេចក្ដីរបស់ ICJ ស្ដីពីអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Video inside)

24-11-2026 09:50

(ឡុងដ៍)៖ ព្រីតថេន និងប្រទេសចំនួន ១៣ផ្សេងទៀត នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសទទួលស្គាល់ការកាត់សេចក្ដីរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលថាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ខណៈទីក្រុងឡុងដ៍ប្រកាសដាក់ទណ្ឌកម្មថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមរដ្ឋមន្ត្រីការបរទេសមកពីអូស្ត្រាលី បែលហ្ស៉ិក កាណាដា ស៊ីប សាធារណរដ្ឋឆែក អេស្ដូនី អ៉ីស្លង់ ឡេតូនី លុចសំបួរ នូវែលសេឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ហ្កំប៊ី និងព្រីតថេន បាននិយាយថាមីយ៉ាន់ម៉ាបានបំពានលើកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាស្ដីពីអំពើប្រល័យពូជនសាសន៍។ ព្រមពេលជាមួយគ្នា ព្រីតថេនបាននិយាយដាច់ដោយឡែកថាខ្លួនទទួលស្គាល់ជាផ្លូវការលើអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់ ៥រូបរបស់មីយ៉ាន់ម៉ា។

«អំពើហិង្សាដ៏គួរឱ្យតក់ស្លុត និងការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនអាចត្រូវបានទុកចោលដោយគ្មានការអើពើនោះទេ»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសព្រីតថេន លោក Ed Miliband។ បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសព្រីតថេនក៏បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីក្នុងនោះរួមមានការបង្កកទ្រព្យសម្បត្តិ និងបម្រាមធ្វើដំណើរ ព្រមទាំងបង្ហាញពីបំណងព្រាងច្បាប់មួយដែលមានគោលដៅលើការនាំចេញ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្ដហោះទៅកាន់មីយ៉ាន់ម៉ា។

ក្រៅពីនេះ ព្រីតថេននឹងផ្ដល់ជំនួយបន្ថែម ៥លានផោន សម្រាប់មូលនិធិថ្មីមួយគាំទ្រដល់ជនជាតិភាគិតិចរ៉ូហ៉ីងយ៉ា និងសហគមន៍ដទៃទៀត ដោយផ្ដោតលើការសង្រ្គោះជីវិត និងការរស់នៅសម្រាប់មនុស្សជិត ៣៥០ ០០០នាក់ដែលកំពុងត្រូវការជំនួយជាចាំបាច់នៅក្នុងរដ្ឋ Rakhine ជាទីដែលកំពុងត្រូវការជំនួយមនុស្សធម៌ខ្លាំងបំផុត។ តាមសេចក្ដីថ្លែងការណ៍ខាងលើដដែល ជំនួយ ៣លានផោនផ្សេងទៀតរបស់ព្រីតថេននឹងត្រូវយកទៅប្រើក្នុងការស្វែងរកយុត្តិធម៌សម្រាប់អ្នកនៅរស់រានមានជីវិតដែលកំពុងរងការរំលោភបំពានសិទ្ធិមនុស្សនៅទូទាំងមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកានេះ ICJ បានកាត់សេចក្ដីថាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អំឡុងការបង្រ្កាបយ៉ាងហិង្សាមួយកាលពីឆ្នាំ២០១៧ នៅក្នុងរដ្ឋ Rakhine ស្ថិតនៅភាគខាងលិចនៃប្រទេស។ នេះជាលើកដំបូងនៃប្រវត្តិសាស្រ្ត៨០ឆ្នាំរបស់ ICJ ដែលតុលាការអន្តរជាតិមួយនេះបានកាត់សេចក្តីថារដ្ឋមួយបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។ ប៉ុន្តែ រដ្ឋាភិបាលមីយ៉ាន់ម៉ាគាំទ្រដោយយោធាសព្វថ្ងៃបានចាត់ទុកការកាត់សេចក្ដីនេះមិនមានភាពយុត្តិធ៌ និងជារឿងគួរឱ្យខកចិត្តបំផុត ហើយភ្លាមៗក្រោយការកាត់សេចក្ដី នេះដែរ ព្រីតថេនបានប្រកាសថាខ្លួនបានបណ្ដេញអនុព័ន្ធយោធាមីយ៉ាន់ម៉ាចេញពីប្រទេស៕