* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក

24-11-2026 10:54

(Reuters)៖ តាហ្ស៉ីគីស្ថានបានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីជាផ្លូវការដើម្បីដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ចេញយុទ្ធនាការការទូតមួយដើម្បីរំលាយតុលាការអន្តរជាតិមួយនេះ។ នេះបើតាមការប្រកាសរបស់តុលាការ ICC ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាហ្ស៉ីគីស្ថានបានចូលរួមជាមួយប្រទេសឆាដ វ៉េណេស៊ុយអេឡា និងប្រទេសដែនកោះ Naoero (ប្រទេសដែនកោះប៉ាស៊ីហ្វិកពីមុនមានឈ្មោះថា Nauru) ដែលសុទ្ធសឹងជាប្រទេសបានប្រកាសពីការដកខ្លួនរបស់ពួកគេចេញពី ICC ចាប់តាំងពីសហរដ្ឋអាមេរិកអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកដកខ្លួនចេញពីតុលាការអន្តរជាតិមួយនេះកាលពីខែកក្កដាកន្លងទៅ។

កាលពីខែមីនា ឆ្នាំ២០២៦ ICC​ បានរិះគន់តាហ្ស៉ីគីស្ថានសម្រាប់បរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន ដែលកំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនរបស់ ICC ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន អំឡុងប្រមុខវិមានក្រឹមឡាំងបំពេញទស្សនកិច្ចនៅតាហ្ស៉ីគីស្ថានកាលពីឆ្នាំ២០២៥។ ក្រៅពីប្រទេសទាំងនេះ បួរគីណាហ្វាសូ ម៉ាលី និងនីហ្សេក៏បានប្រកាសពីការចាកចេញរបស់ពួកគេផងដែរកាលពីឆ្នាំ២០២៥ ដោយចោទ ICC ថាជាឧបករណ៍គាបសង្កត់ក្រោមទម្រង់អាណានិគមថ្មីមួយ។

ICC ជាតុលាការអន្តរជាតិមានភារកិច្ចកាត់ទោសបុគ្គលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មឈ្លានពាន នៅពេលតុលាការក្នុងប្រទេសណាមួយមិនមានឆន្ទៈ ឬគ្មានសមត្ថភាពក្នុងការកាត់ទោស។ ក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការ ICC បាននិយាយថាសកម្មភាពដើម្បីចាប់ផ្ដើមជាផ្លូវការនូវនីតិវិធីចាយពេលមួយឆ្នាំដើម្បីដកខ្លួនចេញពី ICC បានបង្ក ហានិភ័យនៃការបំផ្លាញដល់ការស្វែងរកយុត្តិធម៌ជាសមូហភាព ហើយអាចធ្វើឱ្យចុះខ្សោយដល់កិច្ចប្រឹងប្រែងបិទបញ្ចប់និទណ្ឌភាពជាសកល។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ដែរថាការសម្រេចចិត្តដកខ្លួនមិនមែនមានន័យថាប្រទេសទាំងនោះរួចផុតពីការអនុវត្ត កាត្វពកិច្ចរបស់ពួកគេនៅក្រោមសន្ធិសញ្ញាបង្កើតតុលាការ ICC នោះទេ ខណៈពួកគេនៅតែភាគីនៃសនិ្ធសញ្ញានេះនៅឡើយ។ បច្ចុប្បន្ន ICC មានសមាជិកចំនួន ១២៥ប្រទេស។ ប៉ុន្តែចំនួននេះនៅតែរាប់បញ្ចូលប្រទេសចំនួន ៧ ដែលបានសម្រេចចិត្តជាផ្លូវការចាប់ផ្ដើមនីតិវិធីដកខ្លួន ដែលអាចនឹងចាយពេល១ឆ្នាំ៕