* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ (Video inside)

25-11-2026 10:05

(ឡាហាវ៉ាន)៖ លោក Tedros Adhanom Ghebreyesus ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវការបិទផ្លូវផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា ដោយព្រមានថាវិធានការនេះកំពុងធ្វើឱ្យជីវិតរបស់កុមារធ្លាក់ក្នុងគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Tedros មានប្រសាសន៍ថា «ការរឹតត្បិតលើប្រេងឥន្ធនៈ និងការដាក់ទណ្ឌកម្មនានាដែលកាន់តែតឹងរ៉ឹង កំពុងបង្កផលប៉ះពាល់អាក្រក់ដោយផ្ទាល់ដល់ប្រជាជនគុយបា ជាពិសេសគឺក្រុមមនុស្សដែលងាយរងគ្រោះបំផុត»។ លោកបានលើកឡើងបែបនេះអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសគុយបាថ្មីៗនេះ ជាទីដែលលោកបានចុះពិនិត្យមណ្ឌលសុខាភិបាលមួយចំនួននៅទីក្រុងឡាហាវ៉ាន​។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក Tedros WHO នឹងចូលរួមចំណែកជាថវិកា ២លានដុល្លារ ដើម្បីជួយពង្រឹងកម្មវិធីផ្តល់វ៉ាក់សាំងថ្នាក់ជាតិរបស់គុយបា និងផ្តល់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់នានាដល់មូលដ្ឋានសុខាភិបាល។

ដូចគ្នានឹង WHO ដែរ អង្គការសហប្រជាជាតិ (UN) ក៏បានព្រមានជាច្រើនលើកអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅលើប្រទេសដីកោះនេះ ដោយចាត់ទុកការបិទផ្លូវនាំចូលប្រេងឥន្ធនៈពីសំណាក់សហរដ្ឋអាមេរិកថា ជាការរំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សនៃប្រជាជនគុយបាទាំងអស់៕