* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ហុងគ្រី និងអ៊ុយក្រែន បើកទំព័រទំនាក់ទំនងថ្មី ខណៈទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Magyar ឈានដល់ការពិភាក្សាអំពីពាណិជ្ជកម្ម (Video inside)

25-11-2026 14:04

(UZHHOROD)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar បានលើកឡើងពី «ការចាប់ផ្តើមថ្មី» មួយនៅក្នុងទំនាក់ទំនងទ្វេភាគី អំឡុងពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលក្នុងនោះលោកបានពិភាក្សាជាមួយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីការពង្រីកពាណិជ្ជកម្ម និងការតភ្ជាប់ផ្នែកដឹកជញ្ជូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី Viktor Orban ហុងគ្រីគឺជាឧបសគ្គធំនៅក្នុងសហភាពអឺរ៉ុប ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីអ៊ុយក្រែន ក្នុងការចូលជាសមាជិក ប៉ុន្តែចាប់តាំងពីឡើងកាន់តំណែងមក លោក Magyar បាននាំមកនូវទម្រង់ថ្មីមួយសម្រាប់ទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គារ ត្រូវបានចាត់ទុកថាជាចំណុចស្នូលសម្រាប់ក្តីសង្ឃឹមរបស់ទីក្រុងកៀវ ក្នុងការជំរុញដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបឱ្យកាន់តែឆាប់រហ័ស និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់អឺរ៉ុបកណ្តាល។

ទោះបីជាមិនមានការប្រកាសអំពីកិច្ចព្រមព្រៀងសំខាន់ៗណាមួយក៏ដោយ ប៉ុន្តែមេដឹកនាំទាំងពីរបានសម្តែងការស្វាគមន៍ចំពោះបរិយាកាសវិជ្ជមានជាងមុននៅក្នុងទំនាក់ទំនងទ្វេភាគី ដែលត្រូវបានបង្ហាញឱ្យឃើញនៅពេលដែលលោក Magyar វ័យ ៤៥ឆ្នាំ និងលោក ហ្សេលេនស្គី វ័យ ៤៨ឆ្នាំ ចូលរួមលេងកីឡាបាល់ទះជាមួយសិស្សសាលាមួយក្រុម។លោក Magyar បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយនៅពេលក្រោយមកថា «យើងបានចាត់វិធានការសំខាន់ៗឆ្ពោះទៅរកការពង្រឹងទំនុកចិត្ត។ នេះគឺជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ វាជាផលប្រយោជន៍សម្រាប់ប្រទេសជិតខាងទាំងអស់ ដែលត្រូវមានទំនាក់ទំនងល្អជាមួយគ្នា»។

តាមលោក ហ្សេឡេនស្គី មានការពិភាក្សាអំពីការបង្កើនការនាំចេញប្រេងម៉ាស៊ូតពីប្រទេសហុងគ្រីមកអ៊ុយក្រែន ដែលរដ្ឋាភិបាលរបស់លោក Magyar បានចាប់ផ្តើមឡើងវិញនៅឆ្នាំនេះ ព្រមទាំងការប្រើប្រាស់កន្លែងស្តុកឧស្ម័នរបស់អ៊ុយក្រែនដោយក្រុមហ៊ុននានារបស់ហុងគ្រី។ លោក Magyar ក៏បានឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងថាមពល និងកសិកម្មនៃប្រទេសទាំងពីរ នឹងជួបពិភាក្សាគ្នាអំពីគម្រោងនានា។ ក្រៅពីនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើការពង្រីកការដឹកជញ្ជូនតាមផ្លូវដែកផងដែរ។

គួរបញ្ជាក់ថា លោក Magyar និងលោក ហ្សេលេនស្គី បានជួបគ្នានៅក្នុងទីក្រុង Uzhhorod តំបន់ Zakarpattia ដែលជាតំបន់មួយនៅភាគនិរតិអ៊ុយក្រែន ស្ថិតតាមជួរភ្នំ Carpathian និងមានព្រំប្រទល់ជាប់នឹងប្រទេសចំនួន ៤នៃសហភាពអឺរ៉ុប គឺហុងគ្រី រូម៉ានី ស្លូវ៉ាគី និងប៉ូឡូញ៕