* សម្តេចតេជោ ផ្តល់ដំបូន្មានដល់យុវជន ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ រក្សាក្តីថ្លៃថ្នូរជាខ្មែរ កុំឆ្មើងឆ្មៃ
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា
* លោក Casey Barnett៖ អាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ ១៨% ដែលអាចជាអត្រាពន្ធចុងក្រោយរបស់អាមេរិក ដាក់មកលើកម្ពុជា
* កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ ដែលជាការរៀបចំលើកដំបូង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Steven Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តពន្យារពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី
* ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកកប្រទេសថៃ
* BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស
* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

UPDATE: មនុស្ស៧នាក់របួស ក្នុងនោះ៤នាក់ធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងនៅទីក្រុងបាងកក (Video inside)

26-11-2026 16:57

(បាងកក)៖ អាជ្ញាធរសង្រ្គោះបន្ទាន់នៅប្រទេសថៃ បានឱ្យដឹងថា មនុស្សយ៉ាងហោច៧នាក់ បានរងរបួស ក្នុងនោះ៤នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏ធំមួយ បានកើតឡើងនៅរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងបាងកក នាថ្ងៃព្រហស្ប​តិ៍នេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

សាក្សីបានមើលឃើញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រួមជាមួយដុំផ្សែងខ្មៅយ៉ាងធំសម្បើម ហុយឡើងទៅលើផ្ទៃមេឃនៅលើរាជធានីប្រទេសថៃ ក្រោយហេតុការណ៍ផ្ទុះ នៅឯរោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុនថាមពលធំមួយរបស់ថៃ គឺ Bangchak Corporation។ ទីតាំងនោះជារោងចក្រ​ចម្រាញ់ប្រេងធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ ហើយក៏ជារោងចក្រចម្រាញ់ប្រេងតែមួយគត់ផងដែរ ដែលស្ថិតក្នុងតំបន់ទីប្រជុំជន។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៣រសៀល និងក្រោយមកអគ្គិភ័យត្រូវបានពន្លត់ទៅវិញ ហើយស្ថានការណ៍កំពុងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។ សម្រាប់មូលហេតុនៃការផ្ទុះឆេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត ខណៈអាជ្ញាធរទីក្រុងបាងកក បានណែនាំឱ្យប្រជាជន ជម្លៀសទៅកន្លែងសុវត្ថិភាព និងចៀសវាង​ទៅក្បែរតំបន់នោះ៕