* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

ប្រមុខការទូតអ៊ុយក្រែន អះអាងថាសកម្មភាពយោធារបស់អ៊ុយក្រែន មិនមានគោលដៅប្រឆាំងនឹងលីប៊ីនោះទេ

27-11-2026 10:14

(Reuters)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយនៅបន្ទាប់ពីបានជួបជាមួយសមភាគីលីប៊ីរបស់លោកថាសកម្មភាពយោធារបស់ទីក្រុងកៀវប្រឆាំងនឹងនាវារបស់រុស្ស៉ីនៅឯកំពង់ផែនៃទីក្រុង Benghazi គឺមានគោលដៅដោយផ្ទាល់លើយោធារុស្ស៉ី មិនមែនប្រឆាំងលីប៊ីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Sybiha ក៏បានបញ្ជាក់ដែរថាអ៊ុយក្រែនមិនមានបំណងពង្រីកសង្រ្គាមប្រឆាំងរុស្ស៉ីទៅកាន់លីប៊ី ឬក៏ទៅកាន់បណ្ដាប្រទេសដទៃណាមួយឡើយ។ ការកត់សម្គាល់បែបនេះរបស់លោកប្រមុខការទូតអ៊ុយក្រែន ធ្វើឡើងបន្ទាប់ពីលោក ហ្សេលេនស្គីបានប្រកាសទទួលស្គាល់ការវាយប្រហារពន្លិចនាវាចម្បាំងរុស្ស៉ីមួយគ្រឿង និងបង្កការខូចខាតដល់កប៉ាល់ដឹកទំនិញរុស្ស៉ីមួយគ្រឿងនៅឯកំពង់ផែទីក្រុង Benghazi ដោយប្រើប្រាស់ដ្រូនសមុទ្រកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ការវាយប្រហារនេះដែរកើតមានឡើងមួយថ្ងៃប៉ុណ្ណោះក្រោយមានការវាយប្រហារដ្រូនមួយលើកប៉ាល់រុស្ស៉ីនៅឯឈូងសមុទ្រនៃប្រទេសហ្វាំងឡង់។

បើតាមលោក Sybiha នាវាទាំង២របស់រុស្ស៉ីខាងលើបានដឹកជញ្ជូនបរិក្ខារយោធាដែលនេះជាគោលដៅស្របច្បាប់ ហើយថាអ៊ុយក្រែនកំពុងអនុវត្តសិទ្ធិស្វ័យការពារខ្លួន។ លោកប្រមុខការទូតអ៊ុយក្រែនបានបន្ថែមប្រាប់រដ្ឋមន្ត្រីការបរទេសលីប៊ី លោក Al-Taher Al-Baour ថាគ្មានសកម្មភាពណាមួយរបស់អ៊ុយក្រែនមានគោលដៅដោយផ្ទាល់ប្រឆាំងនឹងលីប៊ី ឬប្រជាជនលីប៊ីនោះទេ ជាមួយការបង្ហាញការសោកស្ដាយចំពោះផលវិបាកដែលកើតឡើងដោយអចេតនា។

គួរបញ្ជាក់ថា រដ្ឋាភិបាលលីប៊ីគាំទ្រដោយលោកខាងលិចក្នុងទីក្រុង Tripoli បានថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែន ហើយថាលីប៊ីនឹងមិនទទួលយកឡើយចំពោះការអូសទាញឱ្យចូលរួមក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ ចំណែក វិមានក្រឹមឡាំងវិញនៅថ្ងៃព្រហស្បតិ៍ ក៏បានចោទប្រកាន់អ៊ុយក្រែនដែរថាកំពុងព្យាយាមពង្រីកសង្រ្គាមទៅកាន់សមុទ្រមេឌីទែររ៉ាណេ និងសមុទ្របាល់ទិក ហើយចាត់ទុកថាវាជាសកម្មភាពដ៏គ្រោះថ្នាក់។ មិនតែប៉ុណ្ណោះ សូម្បីតែរដ្ឋមន្ត្រីការបរទេសអ៉ីតាលី លោក Antonio Tajani ក៏បាននិយាយដែរថាអ៊ុយក្រែនត្រូវបានប្រាប់ថាការវាយប្រហារលើនាវារុស្ស៉ី នៅក្នុងដែនទឹកលីប៊ីគឺជាកំហុសឆ្គងមួយ និងបានព្រមានទីក្រុងកៀវកុំឱ្យពង្រីកសង្រ្គាមទៅកាន់តំបន់នេះ៕