* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ចេញសេចក្តីប្រកាស៖ កម្ពុជា-ថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ដោយភាគីទាំងពីរឯកភាពគ្នា ក្នុងការអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សារចុះបំពេញទស្សនកិច្ចពិនិត្យនៅទីតាំងជាក់ស្តែង
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិនិត្យទីតាំងអតីតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសារមន្ទីរជាតិ ដើម្បីរៀបចំកែលម្អ និងត្រៀមកន្លែងដាក់បង្ហាញសម្បត្តិវប្បធម៌ខ្មែរ
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦
* រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គំរាមជម្លៀសពលរដ្ឋហ្គាហ្សា ១លាននាក់ បើហាម៉ាសមិនទម្លាក់អាវុធ
* វិបត្តិព្រំដែនកម្ពុជា-ថៃ៖ តើជាផ្លូវបំបែកនៃស្ថិរភាពអាស៊ានដែរឬទេ?
* រដ្ឋាភិបាលក្នុងតំបន់អាស៊ី សម្ដែងការសោកស្ដាយ និងតវ៉ាចំពោះពន្ធថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ
* វិភាគអន្តរជាតិ៖ អ្វីទៅជាហេតុផលនៅពីក្រោយផែនការពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ?
* គម្រោងអាមេរិកដំឡើងពន្ធបដិការ ១៨% លើទំនិញកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមចូលរួមសវនាការចរចាជាមួយអាម៉េរិក នៅខែមករា ឆ្នាំ២០២៧
* សមាជិកសភាអាមេរិក ចាត់ទុកការដឹកនាំនៅកម្ពុជា មានភាពត្រឹមត្រូវ ទើបប្រែក្លាយប្រទេសពីគំនរភ្លើងសង្គ្រាម មកការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ

27-11-2026 13:30

(ហ្សាការតា)៖ តុលាការនៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៉ី បានកាត់ទោសប្រធានមណ្ឌលថែទាំកុមារ Little Aresha ឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ ក្នុងសំណុំរឿងរំលោភបំពានលើកុមារ ដែលបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅទូទាំងប្រទេស កាលពីពេលកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆកា ឆ្នាំ២០២៦។

ប៉ូលិសបានឆ្មក់ចូលមណ្ឌលថែទាំកុមារ Little Aresha ក្នុងខេត្ត Yogyakarta កាលពីចុងខែមេសា ដោយប្រទះឃើញកុមារជាច្រើននាក់ អាយុពី២ឆ្នាំ ទៅ ៦ឆ្នាំ ត្រូវគេចងដៃ និងចងជើង។ តាមគេហទំព័រព័ត៌មានក្នុងស្រុក ដូចជា Detik និង Kumparan បានរាយការណ៍ថា ប្រធានមណ្ឌលថែទាំនេះ គឺលោកស្រី Diyah Kusumastuti ត្រូវបានរកឃើញថាមានពិរុទ្ធពីបទដំណើរការមណ្ឌលថែទាំកុមារដោយគ្មានអាជ្ញាប័ណ្ណ និងបទធ្វេសប្រហែសដែលនាំឱ្យមានការរំលោភបំពានលើកុមារ។

ឯកសារតុលាការបង្ហាញថា រដ្ឋអាជ្ញាបានស្នើឱ្យដាក់ទោសលោកស្រី Diyah ឱ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ លោកស្រី Diyah ក៏ត្រូវបង់ពិន័យជាប្រាក់ចំនួន ៩០០លានរូពីឥណ្ឌូណេស៉ី ឬ ៤៨ ៩៤០ ដុល្លារ និងប្រាក់សំណងប្រហែល ២០០លានរូពី ឬ ១០ ៨៩១ដុល្លារផងដែរ។ មេធាវីរបស់លោកស្រី Diyah បានប្រាប់តុលាការថា លោកស្រីកំពុងពិចារណាថាតើត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងណា។

តំណាងក្រុមឪពុកម្តាយបានលើកឡើងថា សំណងនេះមិនអាចគ្របដណ្តប់លើការចំណាយ សម្រាប់ការព្យាបាលរបស់កុមារបានគ្រប់គ្រាន់ឡើយ។ កាលពីសប្តាហ៍មុន តុលាការបានកាត់ទោសនាយកមណ្ឌលថែទាំនោះ ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ៕