* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV
* Fresh Exclusive: ពីហ្វ្រង់កូហ្វូនី ដល់  LDC: តើការប្រឆាំងរបស់ សម រង្ស៉ី កំពុងបម្រើប្រជាធិបតេយ្យ ឬបំផ្លាញផលប្រយោជន៍ជាតិ?
* កិច្ចប្រជុំកំពូល CLMV លើកទី១២ នៅប្រទេសវៀតណាម ចាប់ផ្តើមហើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
* ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ
* កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
* ប្រមុខចារកម្ម Mossad ជំរុញឱ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់តែឯង បើអាមេរិកមិនចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម
* ក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៉ាំ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួម GBC និងដោះស្រាយបញ្ហាថ្មីៗឱ្យទាន់ពេលវេលា
* Fresh Exclusive: UNCLOS លើកទី៣៖ ពីតុចរចាដល់ការចុះពិនិត្យកោះ តើជារបត់ថ្មីនៃជម្លោះសមុទ្រកម្ពុជា–ថៃឬ?
* Reuters៖ សហរដ្ឋអាមេរិក ជំរុញឱ្យវ៉េណេស៊ុយអេឡា និងអ៉ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តុលាការឥណ្ឌូណេស៉ី កាត់ទោសប្រធានមណ្ឌលថែទាំងកុមារមួយកន្លែង ឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* កាន់តែអស្ចារ្យ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតគឺបញ្ចេញមុខងារថ្មីដ៏ពិសេស «Reel Video» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា

សហរដ្ឋអាមេរិក បាញ់ប្រហារលើកប៉ាល់មួយគ្រឿងបំពានវិធានការបិទខ្ទប់ប្រឆាំងអ៉ីរ៉ង់

28-11-2026 16:48

(ឌូបៃ)៖ យោធាអាមេរិក នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញមួយគ្រឿងដែលប៉ុនប៉ងបើកទម្លុះការបិទខ្ទប់របស់អាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ ខណៈទីប្រឹក្សាម្នាក់របស់មេដឹកនាំកំំពូលអ៉ីរ៉ង់ព្រមានថាតេហេរ៉ង់នឹងបន្តបិទច្រកសមុទ្រ Hormuz និងបំបែកការបិទខ្ទប់ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាយន្ដហោះយោធាអាមេរិកបានបើកការវាយប្រហារលើកប៉ាល់មួយគ្រឿងមានឈ្មោះថា ​M/V Pacific Archer ដោតទង់ជាតិប្រទេសដែនកោះ Palau ក្នុងតំបន់ឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីកប៉ាល់នេះបានចាកចេញពីកំពង់ផែនៃទីក្រុង Bandar Abbas របស់អ៉ីរ៉ង់។ ម៉ាស៊ីននៃកប៉ាល់នេះត្រូវបានធ្វើឱ្យគាំងលែងដំណើរការដោយការវាយប្រហារ ហើយនាវិកស៊ីវិលនៅលើនោះមិនបានរងរបួសនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានអនុវត្តឡើងវិញការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់កាលពីខែកក្កដាកន្លងទៅ ហើយកាលពីដើមខែវិច្ឆិកានេះបានប្រកាសពីការដាក់ចេញប្រតិបត្តិការថ្មីមួយដើម្បីទប់ស្កាត់ការដឹកជញ្ជូនអាវុធ និងសម្ភារៈជាប់ទណ្ឌកម្មចូលទៅកាន់អ៉ីរ៉ង់ ព្រមទាំងកាត់តាមច្រកសមុទ្រ Caspian Sea៕