* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឥណ្ឌាបញ្ជូនទ័ព និងសព្វាវុធទៅព្រំដែនបន្ថែមទៀត ក្រោយចិនអំពាវនាវ​ឲ្យដកទ័ពចេញ​ពី​ តំបន់ព្រំដែនជម្លោះជាបន្ទាន់!

12-08-2017 10:35

(ញូដេលី)៖ មិនត្រឹមតែមិន​ដកទ័ពចេញពី​តំបន់ជម្លោះ តាមការទាមទារ​របស់ចិននោះទេ ឥណ្ឌាបាន​បន្តដាក់ពង្រាយ​ពលទាហាន និងប្រព័ន្ធសព្វាវុធ​បន្ថែមទៀត នៅពាសពេញព្រំដែន​ភាគឦសានរបស់ខ្លួន ជាប់នឹង​ប្រទេសចិន នៅចំពោះមុខការ​បន្តប្រឈមមុខដាក់គ្នា​នៅតំបន់ Doklam ទោះបីកិច្ចសន្ទនា​ការទូត និងយោធា​​កំពុងត្រូវបានប្រើប្រាស់ ដើម្បីព្យាយាម​បន្ធូរបន្ថយ​បញ្ហាវិវាទ ដែលបានអូស​បន្លាយជិតពីរខែ​មកហើយនេះក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន The Times of India នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

កិច្ចចរចា​រវាងក្រុមមន្រ្តីជាន់ខ្ពស់​មកពីឥណ្ឌា និងចិន ត្រូវបានប្រារព្ធឡើង​នៅឯច្រកភ្នំ Nathu La ក្នុងរដ្ឋ Sikkim ជាលើកដំបូងនា​ថ្ងៃសុក្រនេះ ក្រោយពីជំនួប​ស្រដៀង​គ្នានេះរវាងមន្រ្តីយោធា​ថ្នាក់ក្រោម​នៃប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី០៨ ខែសីហាថ្មីៗនេះ បានទទួលបរាជ័យ​ក្នុងការដោះស្រាយ​បញ្ហាជាប់គាំងនេះ។ ក៏ប៉ុន្តែជំនួប​លើកនេះ ក៏ពុំបានចេញ​លទ្ធផលជាផ្លែផ្កាអ្វី​នោះដែរ ដោយចិន​នៅតែបន្ត​ប្រកាន់ខ្ជាប់ថា ឥណ្ឌាគួរតែដកកងទ័ព​ការពារព្រំដែន​របស់ខ្លួន ចេញ​ពី​តំបន់ Doklam ដែលនៅក្បែរ​ចំណុចប្រសព្វ​ត្រីមុខ ឥណ្ឌា-ប៊ូតាន-ចិន។ ដោយឡែក​ខាងឥណ្ឌាវិញ បានទទូចឲ្យចិន​ជាដំបូងឡើយ គួរតែប្រមូល​សម្ភារៈសាងសង់​ផ្លូវ​​ចេញពីទីតាំង​នោះជាបន្ទាន់ ខណៈភាគីទាំងពីរ​នេះវិញ នឹងរាយការណ៍​ទៅកាន់ទីស្នាក់ការ​រៀងៗខ្លួន។

ទន្ទឹមនេះ កងទ័ពឥណ្ឌាបាន​បញ្ជូនពលទាហាន​ជាសម្ងាត់ ទៅកាន់តំបន់ប្រុងជើងការ​ប្រតិបត្តិការ​របស់ពួកគេ នៅក្នុងរដ្ឋ Sikkim និង Arunachal Pradesh ជាប់​ព្រំដែនចិន និងបង្កើន​ការត្រៀមខ្លួនប្រុងប្រយ័ត្ន​ដល់កម្រិតខ្ពស់។ ប្រភពពីយោធា​ឥណ្ឌាបាន​បញ្ជាក់ថា ការចល័ត​កងទ័ពនេះ ធ្វើឡើង ដើម្បីជាការឆ្លើយតប​ចំពោះការ​តំឡើង​​សាច់ដុំរបស់ចិន ដែលបាន​បង្កើនចំនួនទ័ព រថក្រោះ និងកាំភ្លើងធំ នៅក្នុងទីបញ្ជាការ​យោធាប្រចាំ​តំបន់ទីបេ។

គួរបញ្ជាក់ថា បញ្ហាជម្លោះនេះ​បានចាប់ផ្តើមកាលពីពាក់កណ្តាល​ខែមិថុនាកន្លងទៅ នៅពេលដែល​ក្រុមការងារសាងសង់ផ្លូវ​របស់ចិន ត្រូវគេប្រទះឃើញ​កំពុង​ព្យាយាម​ពង្រីកថ្នល់មួយខ្សែ​នៅក្នុងតំបន់ Doklam ដែលទាំងចិន និងប៊ូតាន (សម្ព័ន្ធមិត្ត​របស់ឥណ្ឌា) បានអះអាងរៀងៗ​ខ្លួនថា គឺជាទឹកដី​របស់ពួកគេ៕