* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* វេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ ទាក់ទាញវិនិយោគិន និងអ្នកធុរកិច្ចបារាំង ជិត៣០០ក្រុមហ៊ុន មកសិក្សាពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ក្នុងជំនួបជាមួយប្រធានសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែល (PFWB)
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរជាមួយលោកជំទាវទី១ នៃបណ្តាប្រទេសជាមិត្តហ្វង់កូហ្វូនី ចូលក្រាបបង្គំគាល់ សម្តេចម៉ែ នៅព្រះបរមរាជវាំង
* ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលចំណាយពេលជួសជុលយ៉ាងលំបាកអស់ ១៤ឆ្នាំ ចំណាយទឹកប្រាក់ ១២លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ សមាជិកសភាកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព
* Fresh Exclusive: មេដឹកនាំកំពូលពិភពលោកជួបជុំគ្នានៅភ្នំពេញ៖ តើកម្ពុជាអាចបម្លែងជោគជ័យការទូតទៅជាផលប្រយោជន៍ជាតិបានយ៉ាងដូចម្តេច?
* ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-បារាំងក្នុងរាជធានីភ្នំពេញ
* ឆេះអគារពាណិជ្ជកម្មនៅកោះភូកេត ប្រទេសថៃ បណ្តាលឱ្យមនុស្ស ១១នាក់ស្លាប់ និង ១៦នាក់រងរបួស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្រ្តីជប៉ុនប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសភាមុនអាណត្តិ

25-09-2017 23:18

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ នៅថ្ងៃចន្ទនេះ បានបង្កភាពភ្ញាក់ផ្អើលនៅទូទាំងទីក្រុងតូក្យូ តាមរយៈការអំពាវនាវឱ្យមានការបោះឆ្នោតសភាមុនអាណត្តិ នៅក្នុងចេតនាបន្ត អាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ក្នុងបរិបទភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើង រីឯរូបលោកផ្ទាល់កំពុងជាប់ផុងនឹងរឿងអាស្រូវជួយមិត្តភក្តិម្នាក់នៅក្នុង ការរកស៊ីដែលបានធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លំាងពីប្រជាជនជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានក្នុងទីក្រុងតូក្យូ លោក អាបេ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងរំលាយសភាជាន់ទាបនៅថ្ងៃទី២៨ ខែកញ្ញា ហើយការសម្រេចចិត្តភ្លាមៗបែបនេះ ធ្វើឡើង តាមឆន្ទៈនៃការសារសួររបស់ប្រជាជនជប៉ុនស្ពីពីសកម្មភាពរបស់ខ្ញុំ ជាពិសេសវិស័យសេដ្ឋកិច្ច»។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានស្នើឡើងនូវផែនការអនុម័តថវិកាជាតិ ប្រមាណជា ១៧.៨ពាន់លានដុល្លារ សម្រាប់វិស័យអប់រំ និងហិរញ្ញវត្ថុសាធារណៈ ហើយមិនតែប៉ុណ្ណោះលោកក៏បានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះទីក្រុងព្យុងយ៉ាងផងដែរ។ «យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដាក់សម្ពាធជាអតិបរាម៉ាលើកូរ៉េខាងជើង»។ នេះជាការលើកឡើងរបស់លោក ស៊ីន ហ្សូអាបេ បន្ទាប់ពី លោកបានអះអាងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ​ថាបច្ចុប្បន្នមិនមែនជាពេលវេលាត្រូវចរចាជាមួយទីក្រុងព្យុងយ៉ាងឡើយ។

គួរបញ្ជាក់ថា បើទោះជាលោក អាបេ មិនបានកំណត់ថ្ងៃជាក់លាក់នៃការបោះឆ្នោតសភាមុនអាណត្តិក៏ដោយ ក៏ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក តាមរយៈការប្រកាសរំលោយសភា របស់លោក នឹងបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតនៅរយៈពេល៤០ថ្ងៃបន្ទាប់ ឬគួរតែអាចនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ ក្រោយសភាជាន់ទាបត្រូវប្រកាសរំលាយនៅថ្ងៃ បើកសម័យប្រជុំពេញអង្គសភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕