* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្វែងយល់​ជីវប្រវត្តិ លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​ទីដែលសម្តេច​តេជោ ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី

17-03-2018 16:10

(កង់បេរ៉ា)៖ ប្រទេស​អូស្ត្រាលី កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំកំពូល​អាស៊ាន-អូស្ត្រាលី នាចុងសប្តាហ៍នេះ ដោយក្នុងនោះ​ក៏មានវត្តមាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃកម្ពុជាចូលរួម​ផងដែរ។ ឆ្លៀតឱកាសនេះ សូមបង្ហាញ​ពីជីវប្រវត្តិរបស់​នាយករដ្ឋមន្ត្រីអូស្ត្រាលី​រូបនេះ មុនពេល​លោកក្លាយជាថ្នាក់ដឹកនាំ​ ដ៏ល្បីល្បាញ​មួយរូប៖

* នាយករដ្ឋមន្ត្រី​ទី ២៩ របស់អូស្ត្រាលី៖ ចាប់ពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន
* មេដឹកនាំបក្ស​សេរី៖ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន
* រដ្ឋមន្ត្រីសារ​គមនាគមន៍៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥
* មេដឹកនាំ​បក្សប្រឆាំង៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៨ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៩
* រដ្ឋមន្ត្រី​បរិស្ថាន និងធនធាន​ទឹក៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៧
* សមាជិកសភា​អូស្ត្រាលី៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៤ ដល់បច្ចុប្បន្ន
* ថ្ងៃខែឆ្នាំ​កំណើត៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៥៤ (អាយុ ៦៣ឆ្នាំ)
* គណបក្ស​នយោបាយ៖ បក្សសេរី​និយម
* ភរិយា៖ លោកស្រី Lucy Hughes (រៀបការនៅឆ្នាំ១៩៨០)
* កូន៖ ចំនួនពីរនាក់
* អាជីពការងារ៖ អ្នកច្បាប់ ពាណិជ្ចករ និងអ្នកនយោបាយ

១៖ ជីវិតពីកុមារភាព
លោក Malcolm Bligh Turnbull កើតនៅ​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៥៤ ជាកូនប្រុសតែម្នាក់​របស់លោក Bruce Bligh Turnbull ដែលជាអ្នក​ទំនាក់ទំនង​ទិញ-លក់សណ្ឋាគារ និងម្តាយ​ឈ្មោះលោកស្រី Coral Magnolia Lansbury ជាអ្នកសិល្បបម្រើការងារក្នុងវិទ្យុ អ្នកនិពន្ធ និងអ្នកអប់រំ និងជាបងប្អូន​ជីដូនមួយរបស់ Angela Lansbury តារាសម្តែង​ភាពយន្ត និងទូរទស្សន៍​អង់គ្លេស។

ក្រោយមក​ឪពុកម្តាយ​របស់ Turnbull បានបែកបាក់គ្នា នៅពេល​ដែល Turnbull ស្ថិតក្នុងវ័យ ០៩ឆ្នាំ ទើបម្តាយ​របស់កុមាររូបនេះ ចាកចេញ​ទៅប្រទេស​នូវែលសេឡង់ ដោយ​ទុកឱ្យ Turnbull ត្រូវរស់នៅជា​មួយឪពុក។ Turnbull មាន​ជំងឺហឺត តាំងពី​កុមារភាព។ Turnbull ចំណាយពេលបីឆ្នាំ​ សិក្សានៅសាលារដ្ឋ Vaucluse និងចូល​រៀនសាលា Sydney Grammar School។

ក្រោយមក Turnbull ទទួលបានអាហា​ររូបករណ៍នៅមហាវិទ្យាល័យ College Street។ Turnbull ត្រូវបានគេលើក​ជាសហប្រធាន​ក្រុមជាន់ខ្ពស់​ នៅឆ្នាំ១៩៧២ ព្រមទាំងឈ្នះ​ការប្រកួត​ប្រជែង Lawrence Campbell Oratory លើមុខវិជ្ជា​អក្សរសាស្ត្រ អង់គ្លេស និងប្រវត្ដិសាស្ដ្រ។ ប៉ុន្តែបើតាម​ប្រភពខ្លះបាន​ឱ្យដឹងថា Turnbull មិនមែន​ជាសិស្សរៀន​ពូកែនោះទេ។

នៅឆ្នាំ១៩៧៣ លោក Turnbull បានចូលសិក្សា​នៅសកលវិទ្យាល័យ​ស៊ីដនី ដោយបញ្ចប់​បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ​នយោបាយ​ នៅឆ្នាំ១៩៧៧ និងបញ្ចប់​បរិញ្ញាបត្រច្បាប់​ នៅឆ្នាំ១៩៧៨។ ក្នុងអំឡុងពេល​នៃការសិក្សា លោកក៏បាន​ប្រឡូកក្នុងនយោបាយ​និស្សិត ដោយធ្វើជាប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃសាកល​វិទ្យាល័យ​សហភាព​ស៊ីដនី។ ទន្ទឹមនឹងនេះ លោកក៏បាន​ធ្វើការក្រៅម៉ោង ក្នុងនាមជាអ្នក​សារព័ត៌មាន​នយោបាយ ក្នុងកម្មវិធី Nation Review សម្រាប់​វិទ្យុ 2SM និងChannel 9 ដែលគ្រប​ដណ្តប់លើ បញ្ហា​នយោបាយ​រដ្ឋ។

នៅឆ្នាំ១៩៧៨ លោក Turnbull បានទទួល​អាហារូបករណ៍ Rhodes និងបានចូល​សិក្សានៅ​មហាវិទ្យាល័យ Brasenose នៅ Oxford ដោយបានបញ្ចប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​ច្បាប់ស៊ីវិល ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ ១៩៨០ ដោយភាព​កិត្តិយស។ នៅ Oxford លោកឆ្លៀត​ឱកាសបម្រើការងារ​ នៅស្ថាប័ន​សារព័ត៌មាន The Sunday Times។ អ្វីដែលជារឿង​គួរឱ្យចាប់អារម្មណ៍ ពេលនៅ Oxford សាកល​វិទ្យាល័យ don បានសរសេរ​អំពីលោក Turnbull ថា លោកជាមនុស្សម្នាក់​ដែល «តែងចូល​ក្នុងបន្ទប់ដោយ​មិនចេះគោះទ្វា»។

២៖ ជីវិតឯកជន

លោក Turnbull រៀបការជាមួយស្ត្រី​ជាពាណិជ្ជករ​ដ៏លេចធ្លោម្នាក់ ដែលក្រោយ​មកជាសមាជិកក្រុមប្រឹក្សា​ក្រុងស៊ីដនី ក្នុងឆ្នាំ២០០៣ ដល់២០០៤។ ពួកគេបាន​រៀបការក្នុង​ឆ្នាំ១៩៨០ នៅព្រះវិហារ​មួយនៅ Oxford របស់ចក្រ​ភពអង់គ្លេស។ ពួកគេមាន​កូនពីរនាក់ គឺ Alex និង Daisy។

គិតត្រឹម​ឆ្នាំ២០០៥ របាយការណ៍​ទ្រព្យសម្បត្តិបាន​បង្ហាញថា ទ្រព្យសម្បត្តិ​​គូស្វាមី​ភរិយា​ទាំងពីរ មានរហូតដល់ ១៣៣លានដុល្លារអូស្ត្រាលី ដែលធ្វើឱ្យ​លោកមាន​ឈ្មោះថា​ សមាជិកសភា​អូស្ត្រាលី ដែលមានទ្រព្យ​សម្បតិ្តច្រើន​ជាងគេ។ គិតដល់ឆ្នាំ​២០១៥ ទ្រព្យសម្បត្តិរបស់​លោក​មានប្រមាណ​ជា ២០០លានដុល្លារ​អូស្ត្រាលី។

៣៖ ការប្រឡូកក្នុងឆាកនយោបាយ

សូម​ជម្រាបថា មុនពេលឈានដល់​ការប្រឡូកក្នុងឆាក​នយោបាយ លោកធ្លាប់​ប្រកបអាជីព និងការងារជា​ច្រើនលើក​ច្រើនសារ។ លោក Turnbull បានបង្ហាញ​ការចាប់អារម្មណ៍ ក្នុងការចូល​បម្រើការងារ​ក្នុងសភាអូស្ត្រាលី​ជាលើកដំបូង​ ក្នុង១៩៨១។ ក្នុងឆ្នាំ១៩៩៣ លោកត្រូវ​បានគេតែងតាំង​ជាប្រធាន​ ចលនាសាធារណរដ្ឋ​អូស្ត្រាលី។
ពេលនោះលោក​បានឈរឈ្មោះ​ ក្នុងនាមជា​សមាជិកបក្ស​សេរីនិយម ក្រោយមក​លោកក៏បានបោះបង់​តំណែង ជាសមាជិកបក្សសេរីនេះ​ម្តង ក្នុងឆ្នាំ១៩៨៦ ទើបប្រឡូក​ជាថ្មីក្នុង​ឆ្នាំ២០០០។ ប៉ុន្មានឆ្នាំក្រោយ​មកលោកបានក្លាយ​ជា ប្រធានមជ្ឈមណ្ឌល​ស្រាវជ្រាវ Menzies ដែលជាមជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់បក្សសេរី​ផ្ទាល់​តែម្តង។

៤៖ គណបក្សនយោបាយ

ការពិតទៅលោក Turnbull មានជាប់ពាក់ព័ន្ធ​ជាមួយគណបក្សសេរី​និយមអូស្ត្រាលី​ ជាយូរណាស់​មកហើយ តាមរយៈអាជីព​របស់លោក។ ទោះយ៉ាង​នេះក្តី លោកបែរ​ជាឈរឈ្មោះ​សម្រាប់ការបោះឆ្នោត​ សម្រាប់​គណបក្សពលករ​អូស្ត្រាលីទៅវិញ ។ នៅឆ្នាំ២០១៥ មានការបង្ហើប​ឱ្យដឹងថា លោក Turnbull បានធ្វើកិច្ចចរចា​ជាមួយលោក John Della Bosca នៅក្នុង​ទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងគោលដៅ​ផ្លាស់ប្តូរគណបក្ស ហើយថា លោកមានបំណង​ប្រាថ្នាតំាង​ពីយុវវ័យ ចង់ដឹកនាំ​សហជីពពលករ​អូស្ត្រាលី ដែលមាន​ទំនាក់ទំនង​ជាមួយ គណបក្សពលករ​ផ្ទាល់តែម្តង។

៥៖ តំណែង​ជាសមាជិកសភា

បន្ទាប់ត្រូវបរាជ័យ​ម្តងក្នុងឆ្នាំ២០០០ នៅឆ្នាំ២០០៣ លោក Turnbull បានប្រកាសថា លោកនឹងយក​ឈ្នះទៅ​លើលោក Peter King ដើម្បីទទួល​បានអាសនៈ​ក្នុងសភា ដោយបានឈរ​ឈ្មោះជាបេក្ខជន​ របស់បក្ស​សេរីនិយម​វិញម្តង។ ក្នុងអំឡុងពេល​ដែលមានយុទ្ធនា​បោះឆ្នោត​ដ៏ស្វិតស្វាញ លោក King បានចោទ​ប្រកាន់ លោក Turnbull ថា បានប្រព្រឹត្ត​ខុសគោលការណ៍​ច្បាប់ ក្នុងការបោះឆ្នោត​សភានេះ​យ៉ាងនេះ​ក្តី លោក Turnbull នៅតែទទួល​បានជោគជ័យ​ ក្នុងការបោះឆ្នោត​តាមការ​រំពឹងទុក។

៦៖ មេដឹកនាំបក្សប្រឆាំង ឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩

បន្ទាប់ពីការប្រឡូក​ក្នុងឆាកនយោបាយ​បានមួយរយៈ ទីបំផុត​ក្នុងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៨ លោកទទួល​បានជោគជ័យ​ ក្នុងការប្រកួតប្រជែង​ក្លាយជាមេដឹកនាំ​បក្សប្រឆាំង។ ក្នុងរយៈពេល​ប៉ុន្មានខែ​ បន្ទាប់ពីទទួល​បានជោគជ័យនេះ លោកបាន​សារភាពថា លោកធ្លាប់​ជក់​សារធាតុ marijuana ក្នុងពេល​លោកស្ថិតនៅជា​យុវវ័យ​ ដែលធ្វើឱ្យលោកក្លាយជាមេដឹក​នាំបក្សទីមួយ​ ដែលហ៊ាន​សារភាពរឿង​បែបនេះ។
នៅដើមឆ្នាំ២០០៩ លោក Turnbull បានតែង​តាំង Chris Kenny អតីតបុគ្គលិក​របស់លោក Alexander Downer និងជាអ្នក​កាសែតម្នាក់ ជាប្រធាន​បុគ្គលិករបស់​លោកផ្ទាល់។

៧៖ ដំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយសារស្ថានភាព​មិនអំណោយ​ផល លោក Turnbull បានលាលែង​ពីគណរដ្ឋមន្ត្រី ហើយបាន​ប្រកាសថា​ លោកនឹងធ្វើការ​ប្រជែងជាមួយ​លោក Abbottd ដើម្បីក្លាយជា​មេដឹកនាំរបស់​គណបក្ស​សេរីនិយម។ លោក Turnbull បានប្រកាសថា លោក Abbott «មិនមាន​សមត្ថភាព​ក្នុងនាមជាអ្នកដឹកនាំ​សេដ្ឋកិច្ច ដែលយើង​ត្រូវការឡើយ» ព្រមទាំងលើក​ឡើងថា គណបក្សសេរី​និយម ត្រូវការរចនាបទ​ដឹកនាំដែលគោរព​ប្រជាពលរដ្ឋ។

មិនខុសពីការតាំងចិត្ត លោកពិតជា​ទទួលបានជោគជ័យ​ ក្នុងការបោះឆ្នោត​ដោយសំឡេង ៥៤ ទល់នឹង ៤៤សម្លេង។ ទីបំផុត​លោកបានស្បថ​កាន់ដំណែង​ ជានាយករដ្ឋមន្ត្រីទី ២៩ របស់អូស្ត្រាលី​នៅប៉ុន្មានថ្ងៃ​បន្ទាប់។

ក្នុងនាមជា​នាយករដ្ឋមន្ត្រី លោក Turnbull បានប្រកាសពីការ​រុះរើគណៈរដ្ឋមន្ត្រី​ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ក្រសួង Turnbull មិនធ្លាប់មាន​ពីមុនមកត្រូវបាន​បង្កើតឡើង។ អ្វីដែលគួរកត់សម្គាល់នោះ លោកបានបង្កើន​ចំនួនគណៈរដ្ឋមន្ត្រី​ស្ត្រីពី ០២ ទៅ ០៥រូប ព្រមទាំងបាន​បានតែងតាំងលោក​ស្រី ម៉ារីសប៉េល ដែលជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ដំបូងគេ​របស់អូស្ត្រាលី​ផងដែរ។

សូម​ជម្រាបថា គោលនយោបាយ​សំខាន់ៗរបស់​លោក មានលក្ខណៈផ្ទុយ​ពីលោក Abbott លើចំណុចមួយចំនួន​ ជាពិសេសគោលនយោបាយស្តីពីការប្រែប្រួល​អាកាសធាតុ របប​សាធារណរដ្ឋ​និយម និងផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍​ភេទដូចគ្នាជា​ដើម៕

បកប្រែ និងសម្រួល​ដោយ ៖ អ៊ឹត ចណ្ណា