* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តុលាការសម្រេចឃុំខ្លួនបុរសគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ ពាក់ពន្ធ័ប្រព្រឹត្តអំពើអាណាចាលើកុមារកម្ពុជា

30-11-2018 12:57

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។

ការសម្រេចរបស់លោកចៅក្រមនេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក កុល បុន បានបញ្ចប់ការស៊ើបសួរ និងបានសម្រេចចោទប្រកាន់លើជនសង្ស័យពីបទប្រព្រឹត្តអំពើអាសលើអនីតិជន អាយុក្រោម១៥ឆ្នាំ តាមមាត្រា៤៣ ច្បាប់ស្តីពី ការបង្ក្រាបអំពើជួយដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ។

សូមរំលឹកថា សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានបញ្ជូនខ្លួនជនជាតិអង់គ្លេសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រព្រឹត្តអំពើទិញពេស្យាចាកុមារអាយុក្រោម១៥ឆ្នាំ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ LORYMAN STEPHEN JOHN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ដីឡូតិ៍លេខ១៩ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ដើមចមនៃដំណើរឿងរ៉ាវនេះ គឺកើតឡើងកាលពី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទី។ ដោយជនសង្ស័យបាននាំក្មេងប្រុសចំនួន៤នាក់ ចូលទៅផ្ទះជួលរបស់ខ្លួន ហើយដោយមានការសង្ស័យសមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញារង គុជ គឹមឡុង ដើម្បីស្នើសុំត្រួតពិនិត្យផ្ទះជួលខាងលើ។

ក្រោយការត្រួតពិនិត្យ និងដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចបានរកឃើញថា នៅក្នុងផ្ទះជនសង្ស័យមានជនសង្ស័យ និងកុមារចំនួន៤នាក់ ហើយសមត្ថកិច្ចក៏បានអនុវត្តន៍តាមនីតិវិធី និងបាននាំជនសង្ស័យ និងគ្រឿងអេឡិចត្រូនិចមួយចំនួន ព្រមទាំងកុមារ៤នាក់ មកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា តាមការឆ្លើយបំភ្លឺរបស់កុមាររងគ្រោះ និងតាមការបំភ្លឺដើមបណ្តឹងជាម្តាយកុមាររងគ្រោះ​ ព្រមទាំងការបំភ្លឺរបស់សាក្សី ជនសង្ស័យបានប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីទាក់ទាញកុមាររងគ្រោះដូចជា៖ ឲ្យប្រាក់កាស, ទិញទូរស័ព្ទឲ្យ, ទិញចំណីអាហារឲ្យញ៉ាំ, នាំដើរលេង, ទិញសម្លៀកបំពាក់ឲ្យ, ទិញសម្ភារសិក្សាឲ្យ, ទិញកង់ឲ្យជាដើម និងរបស់របរប្រើប្រាស់ផ្សេងៗទៀតផងដែរ ។

បើតាមសមត្ថិកច្ចសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើរួមភេទ និងរំលោភបំពានផ្លូវភេទលើកុមារ ដោយប្រើប្រាស់សម្ភារ ប្រាក់កាស ជាការអូសទាញ និងសម្រេចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅកសន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ទើបត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃនេះ៕