* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដី​សម្បទាន​សង្គមកិច្ច​ជាង​២៤០០ហិកតា​ នៅស្រុកស្នួល ខេត្តក្រចេះ ត្រៀម​ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានដោះស្រាយបញ្ចប់ជាមួយក្រុមហ៊ុន ចំការកៅស៊ូមេមត់

14-01-2019 15:21

(ក្រចេះ)៖ អាជ្ញាធរ ស្រុក ខេត្ត និងមន្ទីរជំនាញខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានជួយដោះស្រាយលើករណីវិវាទដីធ្លី និង​បាន​ចុះបង្ហាញទីតាំងដី​ សម្រាប់គោលដៅសម្បទានសង្គមកិច្ច ដល់ដល់ប្រជាពលរដ្ឋដែលប្ដឹងតវ៉ា ក្នុង​ចំណុច​ដីសម្បទាន​សេដ្ឋកិច្ច​​ ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ​មេមត់​ ដែល​ស្ថិត​ក្នុង​ឃុំ​២ធ្នូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​​​​។

ការចុះបង្ហាញទីតាំងដី​ សម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ក្នុង​ចំណុច​ដីសម្បទាន​សេដ្ឋកិច្ច​​ ក្រុមហ៊ុន​ចំការ​កៅ​ស៊ូមេមត់ ក្រោមការដឹកនាំពីលោក ខ័ណ្ឌ​ ចំណាន​ អភិបាល​រង​ខេត្ត​ក្រចេះ​ ទទួលបន្ទុក​ដី​ធ្លី​ និង​លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក​លំនៅឋាន​ នៃ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​មាន​ការចូលរួម​ពី​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ជាច្រើនទៀត។

​អាជ្ញាធរបានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ច ​ដែល​អាជ្ញាធរ​ បាន​ចុះ​មក​បង្ហាញ​ទីតាំង​ដីដីដែលត្រៀមចែកជូនជូនមុខសញ្ញាអ្នកទទួលដីធ្លីបាន ក្នុង​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ​មេមត់​ ​ចំនួន២ទីតាំង​ ​ប្រហែល​ជាង​២៤០០ហិកតា​ និង​ត្រូវ​ចែក​ជូន​បន្ទាប់​ពី​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ ចុះ​សិក្សា​វាយ​តម្លៃពី​ជីវភាព​រស់នៅ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ក្លាយ​ទៅ​មុខ​សញ្ញា​អ្នក​ទទួល​ដី​សម្បទានសង្គម​កិច្ច​ស្រប​ច្បាប់​ និង​តាម​នីតិវិធី​សម្បទាន​ដី​សង្គម​កិច្ច៕