* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដំណើរអញ្ជើញដល់ទីក្រុងប៉េកាំង របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមហាមិត្តចិន (Video Inside)

20-01-2019 16:56

(ប៉េកាំង, ចិន)៖ យន្តហោះពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូបានចុះចតដោយសុវត្ថិភាពនៅអាកាសយាន្តដាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននាវេលាម៉ោង ១៤៖២០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវនឹងម៉ោង១៣៖២០នាទី ម៉ោងក្នុងប្រ​ទេស​កម្ពុជា បន្ទាប់ពីបានហោះហើរអស់រយៈពេលប្រមាណជា៤ម៉ោង។

ដំណើរអញ្ជើញដល់ទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកទី៦ របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីសំណាក់ លោក ខុង សៀនយ៉ូ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន, លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា, លោកស្រី ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គ​រាជទូតកម្ពុជា ប្រចាំប្រទេស​ចិន និងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និង​ឥស្សរ​ជនការទូតរបស់កម្ពុជាជាច្រើនរូបផ្សេងទៀត។

កម្រាលព្រំពណ៌ក្រហមយ៉ាងឆ្អិតឆ្អាវ អមដោយកងទ័ពកិត្តិយសឈរនៅអមសាងខាងផ្លូវ ដើម្បីផ្តល់ជាកិត្តិយសខ្ពង់ខ្ពស់បំផុតជូនសម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន។ តាមដងផ្លូវចេញពីអាកាសយានដ្ឋានគេសង្កេតឃើញទង់ជាតិកម្ពុជា និងទង់ជាតិចិន ត្រូវបានចងយ៉ាងព្រោងព្រាត។ ខ្យល់ត្រសៀកៗបានបក់ទង់ជាតិ នៃប្រទេសទាំងពីរឲ្យបក់រវិចហាក់រំលេចឲ្យឃើញពីទំនាក់ទំនងដ៏រស់រវើកនៃប្រទេសទាំងពីរ។

បើទោះបីក្នុងទីក្រុងប៉េកាំងមានសីតុណ្ហភាពចុះត្រជាក់ខ្លាំងរហូតដល់ ៥អស្សាយ៉ាងណាក្តី តែមិនបានរំខានដល់ដំណើរទស្សនកិច្ចដ៏វិសេសវិសាលនាពេលនេះឡើយ។ ទាំងសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូក្នុងឈុតសម្លៀកបំពាក់អាវធំៗហ៊ុមព័ទ្ធកាយនោះ បានបង្ហាញទឹកមុខស្រស់ស្រាយជាក្តីសង្ឃឹមដល់ជាតិ និងប្រជាពលរដ្ឋខ្មែរក្នុងការទាញយកនូវផលប្រយោជន៍ថ្មីៗក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីធ្វើឲ្យកម្ពុជាបន្តរីកចម្រើនលូតលាស់ទៅមុខបន្ថែមទៀត។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ ដំណើរទស្សនកិច្ចនេះ មានរយៈពេលចំនួន៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា។

ក្នុងកំលុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនផងដែរ។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

ក្រៅពីជំនួបខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាដោយ លោករដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកស្រី គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចចំនួន៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ៕