* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រកាសតែងតាំង​មេទាហានខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអា ជំនួស​លោកឧត្តមសេនីយ៍ទោ​ ភ្លន់​ តារា​ ដែលត្រូវតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៥​

12-03-2019 16:28

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០១០៩ នាយឧត្ដមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអា ជាមេបញ្ជាការតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ ជំនួស​លោកឧត្តមសេនីយ៍ទោ​ ភ្លន់​ តារា ដែលត្រូវបានតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៥។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៥ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, លោក ខេង ស៊ុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត នាយទាហាន នាយទាហានរង និងស្ថាប័ននានាជុំវិញខេត្តផងដែរ។ ​

លោក សួន បវរ បានថ្លែងថា ឆ្នាំ២០១៩ ជាឆ្នាំដែលត្រូវអនុវត្តគោលនយោបាយចតុកោណដំណាក់កាលទី៣ និងត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសការបង្កាបង្ក្រាបបទល្មើសតាមព្រំដែន និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបន្ថែមការប្តេជ្ញាចិត្តចំនួន៨ទៀតរួមមាន៖ ទី១៖ ប្តេជ្ញាអនុវត្តយ៉ាងហ្មឺងម៉ាត់ច្បាប់រដ្ឋធ្មនុញ នៃព្រះរាជាណាចក្រកម្ពុជា, ទី២៖ ប្តេជ្ញាគាំទ្រ និងអនុវត្តយ៉ាងហ្មឺងម៉ាត់នៅគោលនយោបាយរដ្ឋាភិបាល, ទី៣៖ ស្មោះត្រង់រៀងរហូតជាមួយរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហ៊ានពលីជីវិតដើម្បីជាតិ សាសនា ព្រះមហាក្សត្រ, ទី៤៖ ប្តេជ្ញា អនុវត្តផែនការ បទបញ្ជា សេចក្តីសម្រេច សេចក្តីណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ៥, ទី៦៖ ប្តេជ្ញាការពារដាច់ខាតនូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​,​ ទី៧៖ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិ ទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីរក្សាអោយបាននូវព្រំដែន មិត្តភា សន្តិភាពសហប្រតិប្តិការនិងការអភិវឌ្ឍន៍​ និងទី៨៖ ប្តេជ្ញារិតចំណងសមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អប្រសើ។

ក្រៅពីបំពាក់ឋានន្តរស័ក្តិ និងផ្ទេរប្រគល់មុខងារជូនឧត្តមសេនីត្រី ជឹម ប៊ុនអាន ក៏បានបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯកដល់មេបញ្ជាការរងសឹករងបន្ទាយមានជ័យ​ និងមេបញ្ជាការរងកងពលតូចលេខ៥៣ផងដែរ៕