* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

News Update: យន្ដហោះដ្រូនដែលធ្លាក់នៅខេត្តកោះកុង ត្រូវកាត់ជាកំណាត់ រួចបញ្ជូនមកក្រសួងការពារជាតិ ដើម្បីពិនិត្យ និងស្រាវជ្រាវបន្ដ (Video inside)

18-01-2020 14:57

(កោះកុង)៖ ករណីយន្ដហោះដ្រូនមួយគ្រឿង ធ្លាក់នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញ នៃអង្គភាពពាក់ព័ន្ធ សម្រេចកាត់ជាកំណាត់ៗបញ្ជូនមកអគ្គបញ្ជាការ ក្រសួងការពារជាតិ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវបន្ដអំពីប្រភពយន្ដហោះដ្រូននេះ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កាលពីព្រឹកមិញ ក្រុមជំនាញរបស់អង្គភាព CMAC បានចុះទៅពិនិត្យយន្ដហោះដ្រូននេះ ហើយជាលទ្ធផលរកមិនឃើញមានសារធាតុផ្ទុះនោះឡើយ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រោយ CMAC ពិនិត្យចប់សព្វគ្រប់ ក្រុមការងារ នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ បានសម្រេចកាត់ដ្រូននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ព ដើម្បីពិនិត្យ និងវិភាគបន្តទៀត។

សូមជម្រាបថា ករណីយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃ នៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕