* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជាប់ឃុំម្នាក់ដែលត្រូវចាប់ខ្លួន រឿងកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាននៅខេត្តរតនគិរី បានស្លាប់ពេលបញ្ជូនចេញពីពន្ធនាគារ ទៅកាន់មន្ទីរពេទ្យ

21-05-2020 16:27

(រតនគិរី)៖ អ្នកជាប់ឃុំម្នាក់ដែលត្រូវចាប់ខ្លួន រឿងកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាននៅខេត្តរតនគិរី បានស្លាប់ពេលបញ្ជូនចេញពីពន្ធនាគារទៅកាន់មន្ទីរពេទ្យ ដោយមិនទាន់មានការបញ្ជាក់ ពីមូលហេតុនោះទេ។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគីរី បានរាយការណ៍នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា កាលពីម្សិលមិញ លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំមន្ត្រីពន្ធនាគារ មន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ត្រីនគរបាលបច្ចេកទេស នៃស្នងការនគរបាលខេត្ត ធ្វើកោសល្យវិច្ច័យលើសពស្ត្រីជាប់ចោទ ដែលបានស្លាប់ពេលបញ្ជូន មកដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែមិនទាន់បានបញ្ជាក់ពីមូលហេតុនោះទេ។

មន្ត្រីពន្ធនាគារប្រាប់ភ្នាក់ងារ Fresh News ថា ស្ត្រីមានឈ្មោះ បិន ឈាង អាយុ៥៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ គាត់មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម និងលើសឈាមជាដើម។

រីឯលោកវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា «ស្ត្រីអ្នកជំងឺខាងលើបានស្លាប់ខណៈបញ្ជូនមកដល់មន្ទីរពេទ្យ ពោលគ្រូពេទ្យលោកមិនបានធ្វើការត្រួតពិនិត្យអ្នកជំងឺនោះទេ»។

ក្រោយពីក្រុមការងារធ្វើកោសល្យវិច្ច័យលើសពរួច ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួនរឿងរុករានដីព្រៃបរិស្ថានមានចំនួន២នាក់រួមមាន៖

*ទី១៖ ឈ្មោះ អ៊ំ ធា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់
*ទី២៖ ឈ្មោះ បិន ឈាង ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំសេដា ស្រុកលំផាត់ (ស្លាប់)។

ពួកគេទាំង២នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីបរិស្ថានខេត្តរតនគិរីពី «បទកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាន»។

ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រជាពលរដ្ឋប្រមាណ ៧០នាក់ មកពីស្រុកលំផាត់ បានលើកគ្នាមកមន្ទីរបរិស្ថាន ដើម្បីឲ្យមានការដោះលែងពួកគេទាំង២នាក់ តែក្រោមការសម្របសម្រួល ពីលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី តែមិនបានទទួលលទ្ធផលអ្វីនោះទេ។

លុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ពួកគាត់ជាច្រើនរយនាក់ បានលើកគ្នាមកមុខសាលាខេត្តម្តងទៀត ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅមន្ទីរបរិស្ថាន (ដើមបណ្តឹង) ដោះលែងពួកគាត់ទាំង២នាក់ ឲ្យមានសេរីភាពប៉ុន្តែនៅតែមិនទទួលលទ្ធផលទៀត។

បន្តបន្ទាប់មកទៀតពួកគាត់ បានសុំអន្តរាគមន៍ពីលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដើម្បីមានសេរីភាពជួបជុំក្រុមគ្រួសារវិញ តែលទ្ធផលនៅជាប់ឃុំពន្ធនាគារភ្នំស្វាយដដែល រហូតដល់ថ្ងៃទី២០ ខែឧសភា ស្ត្រី បិន ឈាង បានស្លាប់គួរឲ្យអាណិតអាសូរតែម្តង៕