* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគដែលលើកឡើងថា មិនទាន់មានការចាំបាច់ទិញរថយន្តទាំង២៩០គ្រឿង ជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់

19-06-2020 07:38

(ភ្នំពេញ)៖ ការវិភាគដែលលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ ក្នុងការទិញរថយន្តយោធាទាំង ២៩០គ្រឿងពីប្រទេសចិន គឺជាការវិភាគមួយ ដែលគ្មានមូលដ្ឋានច្បាស់លាស់សោះឡើយ។ នេះជាការចំអករបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅកាន់ក្រុមអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងមួយចំនួន ក្នុងពិធីប្រគល់-ទទួលរថយន្ត អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការវិភាគ ដែលលើកឡើងថា មិនទាន់មានតម្រូវការចាំបាច់ក្នុងការទិញរថយន្តទាំង ២៩០ គ្រឿងនេះ គឺមិនមែនជាការវិភាគដែលមានមូលដ្ឋាននោះទេ ព្រោះមានតែកងទ័ព និងកងនគរបាលជាតិប៉ុណ្ណោះ ដែលដឹងច្បាស់អំពីតម្រូវការ របស់ខ្លួន ដើម្បីធានាប្រសិទ្ធិភាពនៃការបំពេញភារកិច្ចរបស់ខ្លួន។ មេបញ្ជាការកងទ័ពជើងគោក និងអគ្គស្នងការនគរបាលជាតិ បានធ្វើការសម្របសម្រួលច្រើនជាមួយសប្បុរសជន ដើម្បីធ្វើយ៉ាងណាធានាដោះស្រាយនូវមធ្យោបាយដឹកជញ្ជូន ដើម្បីជួយដល់កងទ័ព និងកងនគរបាលជាតិ បម្រើការដល់ការងារប្រតិបត្តិការរបស់អង្គភាព»។

លោកបន្តថា កងទ័ព នគរបាល កងរាជអាវុធហត្ថ ដឹងច្បាស់ណាស់អំពីកាលៈទេសៈ នៃពេលចាំបាច់ដើម្បីចំណាយថវិកា ជាពិសេសលើការសម្រេចបំពាក់សម្ភារបច្ចេកទេស ប៉ុន្តែការណ៍ដែលរថយន្តមកដល់ក្នុងដំណាក់កាលកូវីដនេះ ដោយសារមួយផ្នែក យើងបានធ្វើការជាមួយសប្បុរសជនដោយបានបញ្ជាទិញតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មុនពេលមានការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ហើយក៏បានកក់លុយ និងបង់ប្រាក់រួចរាល់ហើយផងដែរ ទើបក្រុមហ៊ុនបានចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិត។

លោកបញ្ជាក់ថា ប្រសិនបើពេលនោះមានបញ្ហាជំងឺកូវីដ-១៩ យើងក៏មិនបញ្ជាទិញដែរ ព្រោះតម្រូវការប្រឆាំងកូវីដខ្ពស់ជាងតម្រូវការរថយន្ត។ យ៉ាងណាក៏ដោយ យើងក៏មិនអាចរង់ចាំដល់កូវីដចប់ ទើបទទួលយករថយន្តមកដែរ ព្រោះបើបញ្ហាកូវីដ-១៩ អាចផ្ទុះខ្លាំង យើងនឹងមានតម្រូវការរថយន្តដើម្បីដឹកជញ្ជូន ហើយយើងត្រូវត្រៀមលក្ខណៈ។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា ជាទូទៅឃើញមានការអបអរសាទរយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋរបស់យើង ចំពោះលទ្ធភាព និងឱកាសរបស់កងកម្លាំងយើង ដែលទទួលបានរថយន្តទំនើបប្រើប្រាស់ដើម្បីបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋានខ្លះមានគំនិតខ្មៅងងឹតចំពោះកងកម្លាំងប្រដាប់អាវុធយើង ដូច្នេះសូមមើលកងកម្លាំងជាតិយើង ទាំងកងទ័ព កងនគរបាលជាតិ និងកងរាជអាវុធហត្ថក្នុងផ្លូវល្អខ្លះផង រថយន្តទាំងអស់នេះ មិនមែនជាប្រភេទរថយន្តទេសចរណ៍ប្រណីតនោះទេ ប៉ុន្តែគឺជាមធ្យោបាយសម្រាប់ដឹកជញ្ជូនកងម្លាំង ដែលសុទ្ធសឹងជាកូនចៅរបស់ប្រជាពលរដ្ឋខ្មែរយើង។

លោកបន្ថែមថា ប្រទេសផ្សេងៗ គេបំពាក់អាវុធទំនើប កប៉ាល់ហោះទំនើប ចំណាយលុយរាប់រយលាន យើងអាចសរសើរគេបាន ខណៈកងកម្លាំងខ្មែរយើងគ្រាន់តែមានរថយន្តជាមធ្យោបាយប្រើប្រាស់ដើម្បីបំពេញភារកិច្ច យើងបែរជាវាយប្រហាររិះគន់ ហើយពេលទ័ពខ្វះខាត ក៏នាំគ្នាថាគ្មានលទ្ធភាពបំពាក់ឱ្យកងទ័ពដូចប្រទេសគេ។

បើតាមលោក ហ៊ុន ម៉ាណែត, ថវិកាក្នុងការទិញរថយន្តទាំងនេះ មិនមែនជាថវិកាជំនួយរបស់ចិននោះទេ គឺជាថវិកាចូលរួមចែករំលែករបស់សប្បុរសជនខ្មែរយើង ដែលកៀរគរបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន។ លោកថ្លែងថា ជាការពិត គឺមិនមានការចាំបាច់ក្នុងការភូតភរលាក់បាំងអ្វីនោះទេ ប្រសិនបើជាជំនួយរបស់ចិនមែន យើងនឹងប្រាប់ថាជំនួយរបស់ចិន។

លោករំលឹកថា មកដល់សព្វថ្ងៃនេះ ជំនួយរបស់ភាគីចិន គាត់បានជួយយ៉ាងច្រើនគ្រប់ជំនួយជាប្រចាំជាប់រហូត ដូចជាការជួយកូវីដ-១៩ និងការបញ្ជូនគ្រូពេទ្យមកជាដើម គឺតែងមានការផ្សព្វផ្សាយជាប់រហូត។ ផ្ទុយមកវិញ ចំពោះបញ្ហារថយន្តរហូតដល់ ២៩០ គ្រឿង គឺច្រើនណាស់មិនអាចលាក់បាំងបានទេ ប៉ុន្តែការពិត គឺមិនមែនជាជំនួយរបស់ចិនឡើយ ហើយក៏មិនមានការលាក់បាំងអំពីប្រភពនៃការផលិតដែរ គឺផលិតនៅប្រទេសចិន។

លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការណ៍ដែលសម្តេចតេជោអំពាវនាវឱ្យសប្បុរសជនជួយកងទ័ព កងនគរបាលជាតិ គឺមិនមែនជារឿងថ្មីនោះទេ ពោលសម្តេចបានធ្វើរាប់សិបឆ្នាំមកហើយ ដោយបង្កើតដល់រហូតដល់យន្តការសម្ព័ន្ធមេត្រីភាព។

ការជួយឧត្ថម្ភនេះមានពីររូបភាព គឺមួយផ្នែកតាមរយៈការជូនថវិកាទៅសម្តេចដើម្បីចាត់ចែងទិញសម្ភារ និងសាងសង់អគារ រួមជាមួយថវិកាផ្ទាល់របស់ម្តេច និងមួយផ្នែកទៀត គឺសប្បុរសជនជួយត្រង់ទៅអង្គភាព ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អង្គភាព និងលទ្ធភាពជាក់ស្តែងរបស់អ្នកជួយ៕