* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្ងៃនេះប្រជាពលរដ្ឋ៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង ផុតព្រួយភ័យ

08-07-2020 15:33

(ស្វាយរៀង)៖ ប្រជាពលរដ្ឋ៤គ្រួសារ រស់នៅភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានឈ្មោះ ១៖ ជា ឡាវ មានសមាជិកគ្រួសារ៧នាក់ ២៖ ជា សុខុម មានសមាជិកគ្រួសារ៣នាក់ ៣៖ ជា សុគាំ មានសមាជិកគ្រួសារ៤នាក់ និង ៤៖ តន់ មានិត្យ មានសមាជិកគ្រួសារ៥នាក់ បានរស់នៅទាំងការភ័យខ្លាចចាប់តាំងពីឆ្នាំ២០១៧ មកទល់ឆ្នាំ២០២០នេះ ដោយសារពួកគាត់ត្រូវបាន ឈ្មោះ ខៀវ រី ភេទប្រុស អាយុ ៤៩ ឆ្នាំ មកពីតំបន់ផ្សេង (ភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក) ប្តឹងចោទពួកគាត់ពី

«បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» បណ្តាលឲ្យពួកគាត់មានការភ័យខ្លាចខ្លាំរហូតចង់នាំគ្នារត់ចោលដីលំនៅដ្ឋាន និងស្រែចំការ។

ចាប់ពីឆ្នាំ២០១៧ មក ពួកគាត់ទទួលបានដីកាកោះហៅ និងដីការបង្គាប់ឲ្យចូលខ្លួនជាហូរហែរ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ចុងក្រោយនេះ តុលាការបានចេញដីកាសម្រេចដាក់ឲ្យពួកគាត់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ដោយសារបារម្ភអំពីបញ្ហាប្រឈមមុខច្បាប់ហេតុដូចនេះនៅថៃ្ងទី២៥ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋទាំង ៤គ្រួសារ បានសម្រេចដាក់ពាក្យគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យជួយពួកគាត់ផង ព្រោះតុលាការខេត្តស្វាយរៀង មានចំណាត់ការលើពួកគាត់ជាបន្តបន្ទាប់។

តាមពិតទៅគឺប្រជាពលរដ្ឋទាំង៤គ្រួសារនេះ បានរស់នៅកាន់កាប់អាស្រ័យផលលើដីលំនៅដ្ឋានខាងលើចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ហើយដោយសារខ្វះខាតដីធ្លីសម្រាប់ធ្វើចំការ ពួកគាត់បានកាប់ឆ្ការដីរដ្ឋធ្វើចំការនៅក្បែរៗនោះ និងដាំដំណាំតាមរដូវកាល ដូចជា ស្រូវ ពោត ត្រសក់ ឪឡឹក និងសណ្តែកដើម្បីចិញ្ចឹមកូនចៅ។ ពេលមានដីកាបែបនេះ ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង រហូតធ្វើអោយពួកគាត់ចង់នាំកូនចៅរត់ចេញពីដីលំនៅដ្ឋាននេះតែម្តង ព្រោះខ្លាចគេចាប់ដាក់គុកគ្មាននរណាជួយ។ ប៉ុន្តែជាចុងក្រោយ គឺប្រជាពលរដ្ឋបានសម្រេចដាក់ពាក្យសុំសម្តេចតេជោមេត្តាជួយអោយពួកគាត់បានរស់នៅលើដីខ្លួនជាធម្មតាវិញ និងសំណូមពរឲ្យសម្តេចតេជោ មេត្តាចាត់វិធានការចំពោះ ជនខិលខូចដែលយកដីកាតុលាការមកគម្រាមប្រជាពលលរដ្ឋ។

ក្រោយពីបានទទួលដំណឹងនេះហើយ លោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងជាជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បានទាក់ទងទៅ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ឲ្យជួយមើលប្រជាជនផង។ បន្ទាប់មកនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០ ឈ្មោះ ខៀវ រី ក៏បានយល់ព្រមដកពាក្យបណ្តឹងលើពលរដ្ឋទាំង៤ គ្រួសារនេះចេញវិញ។

ថ្ងៃទី៨ ខែកក្កដា នេះ លោក ដួង តារា បានអញ្ជើញចុះមកជួបបងប្អូនប្រជាពលរដ្ឋទាំង៤គ្រួសារ និងឈ្មោះ ខៀវ រី នៅសាលាស្រុករមាសហែក ហើយក៏បានសម្រុះសម្រួលផ្សះផ្សារ រហូតឈានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទការប្តឹងផ្តល់ដែលមានរយៈជាង៣ឆ្នាំមកនេះ ឲ្យបានចប់នៅក្នុងថ្ងៃនេះដែលមានភាគីប្រជាពលរដ្ឋ៤គ្រួសារ និង ខៀវ រី បានផ្តិតមេដៃស្ម័គ្រចិត្តយល់ព្រមបញ្ចប់វិវាទដ៏វែងឆ្ងាយនេះនៅចំពោះមុខអាជ្ញាធរ ដែលមានវត្តមានអភិបាលស្រុក មេឃុំ មេភូមិ ភូមិបាលស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ពេលនេះបងប្អូនប្រជាពលរដ្ឋទាំង ៤គ្រួសារ រំភើបរីករាយក្រៃលែង ព្រោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានជួយពួកគាត់ទាន់ពេលវេលាមិនអោយពួកគាត់រត់ចោលដីធ្លី ផ្ទះសម្បែងព្រោះតែការប្តឹងផ្តល់គ្នាអស់រយៈពេលជាង៣ ឆ្នាំមកនេះ។ ក្រោយពីបានបញ្ចប់វិវាទនេះហើយ ប្រជាពលរដ្ឋនឹងរស់នៅសុខសប្បាយអស់ការភ័យខ្លាចហើយ។ ប្រជាពលរដ្ឋសន្យាបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿងជឿនលឿនទៅមុខ។

លោក ដួង តារា ជំនួយការសម្តេចតេជោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់លោកអភិបាលខេត្តស្វាយរៀង អភិបាលស្រុករមាសហែក ប្រធានតុលាការខេត្ត និងព្រះរាជអាជ្ញា ព្រមទាំងលោកមេភូមិ មេឃុំ ភូមិបាលស្រុក និងមន្រ្តីពាក់ព័ន្ធរបស់សាលាខេត្តស្វាយរៀងទាំងអស់ដែលបានចូលរួមចំណែកដោះស្រាយបញ្ចប់វិវាទនេះ ដែលមានអាយុកាលជាង៣ឆ្នាំមកនេះ ឲ្យបានចប់ជាស្ថាពរនៅថ្ងៃនេះក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចប្រមុខដឹកនាំកម្ពុជា៕