* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលរាជធានីភ្នំពេញ៖ នៅចុងខែកក្កដានេះ ប្រជាពលរដ្ឋរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងរើមករស់នៅលើដីកម្មសិទ្ធិស្របច្បាប់ តាមប្រឡាយស្ទឹងមានជ័យវិញ

13-07-2020 11:39

(ភ្នំពេញ)៖ នៅចុងខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យបណ្តោះអាសន្ននោះ នឹងរើទៅរស់លើដីកម្មសិទ្ធិស្របច្បាប់ នៅតាមប្រឡាយស្ទឹងមានជ័យ វិញហើយ ខណៈការដ្ឋានស្ថាបនាដោយបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ ស្ថាបនាឲ្យបានរួចរាល់នៅខែកក្កដានេះដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាទិន្នន័យមូលដ្ឋាន នៃសហគមន៍នៅតាមប្រឡាយ ស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យ រៀបចំផែនការនគររូបបនីយកម្ម និងការគ្រប់គ្រងដីធ្លី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុង២ទសវត្សរ៍កនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចកើនឡើង កំណើនយានយន្ត កំណើនប្រជាពលរដ្ឋ ក៏បានកើនឡើងដូចគ្នាដែរនោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានចំណាកស្រុក មករស់នៅរាជធានីភ្នំពេញយ៉ាងកំហុសផងដែរ ខណៈដែលប្រទេសកម្ពុជា បានធ្វើសមាហរសមាហរណកម្មចូលគ្នា បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មកសង់លំនៅដ្ឋាន នៅលើដីសាធារណៈរបស់រដ្ឋ។

លោកបន្ដថា ជាក់ស្តែងប្រឡាយស្ទឹងមានជ័យ ក៏ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារ បានមករស់នៅលើប្រឡាយ ដែលធ្វើឲ្យកកស្ទះចរន្តទឹកហូរ និងធ្វើឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅភាគខាងលិចរាជធានីភ្នំពេញ។

ជុំវិញបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យថ្នាក់ក្រោមជាតិ រៀបចំអភិវឌ្ឍន៍សហគមន៍ ឲ្យបាន១០០សហគមន៍ក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍន៍សហគមន៍ក្រីក្រនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍន៍ សហគមន៍ ស្ទឹងមានជ័យ នៅនឹងកន្លែងដោយ ប្រជាពលរដ្ឋទទួលបានដីស្របច្បាប់នៅអម ប្រឡាយស្ទឹងមានជ័យនេះតែម្តង ហើយប្រឡាយស្ទឹងជ័យ ត្រូវបានស្ថាបនាឡើងដោយបុកស៊ីផាយជញ្ជាំងប្រឡាយ ជាមួយនឹងការកសាងផ្លូវ អមសងខាងប្រឡាយនេះផងដែរ។

បើគិតមកដល់ពេលនេះ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅក្នុងបំណាច់ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ឲ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យ ជាបណ្ដោះអាសន្ននោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងឲ្យពួកគាត់មករស់នៅ លើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រទានកម្មឲ្យពួកគាត់នៅដីមួយឡូត៍ម្នាក់ នៅតាមបណ្ដោយប្រឡាយស្ទឹងមានជ័យនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សហគមន៍ក្រីក្រ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដោះស្រាយជាមួយ ប្រជាពលរដ្ឋជាង១០០គ្រួសារ ស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវសាធារណៈ លេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង២០ឆ្នាំកន្លងមកនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ដីឡូតិ៍ថ្មី ដីទំហំ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះស្ថិត នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋ បានទទួលយកដោយក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕