* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តព្រះសីហនុ ចុះបិទប្រកាសការរុះរើសំណង់អនាធិបតេយ្យចេញពីដីកម្មសិទ្ធិនៅស្រុកស្ទឹងហាវ

23-07-2020 10:09

(ព្រះសីហនុ)៖ ដោយអនុវត្តទៅតាមបទបញ្ជារបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ បានដឹកនាំកម្លាំងចំរុះ ចុះបិទសេចក្តី ជូនដំណឹងរបស់អាជ្ញាធរខេត្ត ដើម្បីឲ្យរុះរើសំណង់អនាធិបតេយ្យ ដែលបានសង់នៅលើដីកម្មសិទ្ធិឯកជនរបស់ឈ្មោះ ឆៃ ជីងហ៊ាង នៅភូមិប្ញទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។

គណៈបញ្ជាការឯកភាពនេះដឹកនាំដោយ លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងមានការចូលរួមពីស្ថាប័នជំនាញផ្សេងៗ ហើយជាការអនុវត្តទៅតាមបទបញ្ជារបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន តាមរយៈលិខិតចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរបានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជាពីអាជ្ញាធរខេត្ត រដ្ឋបាលស្រុកស្ទឹងហាវ បានចេញសេចក្តីជូនដំណឹងជាច្រើន លើករួចមកហើយ ដើម្បីឲ្យក្រុមជនទាំងនោះរុះរើចេញ ប៉ុន្តែទោះបីជាអាជ្ញាធរបានពន្យល់យ៉ាងណា ក៏ពួកគាត់មិនព្រមអនុវត្តតាមដែរ ហើយថែមទាំងឲ្យប្រព័ន្ធព័ត៌មានមួយចំនួនផ្សាយមួលបង្កាច់ការពិតទៀតផង។

បើតាមអាជ្ញាធរ ក្រុមនេះមានមេខ្យល់នៅពីក្រោយខ្នង ញុះញង់ឲ្យដើរចាប់ដីរបស់អ្នកដទៃធ្វើកម្មសិទ្ធិ ដោយប្រើយុទ្ធសាស្ត្រ «ឈ្នះបានដី ចាញ់បានលុយ» ហើយពួកគេអាចប្រើយុទ្ធសាស្ត្រ «ផ្ទះហោះ» ផងដែរដើម្បីសម្រេចបំណងរបស់ខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈចុះបិទសេចក្តី ជូនដំណឹងនោះ លោក ស៊ុន ពិសី លើកឡើងថា ការចុះមកនេះ គឺដើម្បីបិទផ្សាយជូនដំណឹងជាលើកទីពីរ ដូច្នេះសូមឲ្យបងប្អូន ដែលមកចាប់យកដី សង់ខ្ទមតូចៗលើដីកម្មសិទ្ទិរបស់គេនេះ ធ្វើការសហការអនុវត្តរុះរើសំណង់ ឬខ្ទមចេញពីដីកម្មសិទ្ធិអ្នកដ៏ទៃ តាមសេចក្តីជូនដំណឹងរបស់សាលាខេត្ត និងស្រុក។

លោក ស៊ុន ពិសី ថា «ការចុះបិទសេចក្តីជូនដំណឹងនេះ ក៏មានការចូលរួមពីតំណាងម្ចាស់ដីចូលរួមផងដែរ។ កន្លងមកអាជ្ញាធរក៏ធ្លាប់បានចុះធ្វើសេចក្តីជូនដំណឹងនេះជាច្រើនលើករួចមកហើយផងដែរ ពីព្រោះពីមុនមិនមានការសាងសង់ច្រើនបែបនេះទេ តែពួកគាត់មិនព្រមអនុវត្ត»។

យោងតាមលិខិតរបស់រដ្ឋបាលស្រុកស្ទឹងហាវ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ ដែលជម្រាបជូនទៅប្រជាពលរដ្ឋ ដែលបានសាងសង់ខ្ទមអនាធិបតេយ្យនៅលើដីដែលមានប័ណ្ណកម្មសិទ្ធិ ស្ថិតនៅភូមិប្ញទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់ឈ្មោះ ឆៃ ជីងហ៊ាង បានបញ្ជាក់ថា កន្លងមករដ្ឋបាលស្រុក បានចុះធ្វើការណែនាំដល់បងប្អូនដែលបានរំលោភកាន់កាប់ និងសាងសង់ខ្ទមនៅលើដី ដែលជាកម្មសិទ្ធិឯកជន តែបងប្អូនប្រជាពលរដ្ឋនៅតែបន្តកាន់កាប់ទន្ទ្រានមិនខ្លាចញញើតច្បាប់សោះឡើយ។ ដូច្នេះចំពោះបងប្អូន ដែលបានសាងសង់ខ្ទមអនាធិបតេយ្យ នៅលើដីដែលមានក្នុង ប័ណ្ណកម្មសិទ្ធិខាងលើ ត្រូវធ្វើការរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ជាកំហិត។

ប្រសិនបើដល់ពេលកំណត់ថ្ងៃ នៃសេចក្តីជូនដំណឹងនេះហើយ បងប្អូននៅតែមិនរុះរើដោយខ្លួនឯងនោះទេ រដ្ឋបាលស្រុកស្ទឹងហាវ នឹងដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះរុះរើខ្ទមទាំងនោះចេញ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារៈរបស់បងប្អូននោះឡើយ។ ចំពោះបងប្អូនដែលរឹងទទឹង មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនឹងមានវិធានការតាមផ្លូវច្បាប់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្ទឹងហាវ ធ្វើឡើងតាមបទបញ្ជារបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន តាមរយៈលិខិតចុះថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០។ លោក គួច ចំរើន បានបញ្ជាក់នៅលើលិខិតថា រដ្ឋបាលខេត្តព្រះសីហនុ បានទទួលរួចហើយនូវរបាយការណ៍ស្ដីពី ការចុះអន្តរាគមន៍ និងណែនាំក្រុមអនាធិបតេយ្យ ដែលរស់នៅលើដីកម្មសិទ្ធិឯកជនរបស់ឈ្មោះ ឆៃ ជីងហ៊ាង សរុបចំនួន២០ប័ណ្ណ ដែលមានទំហំ១០០ហិកតា ស្ថិតនៅភូមិប្ញទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានទិញតាមរយៈការដេញថ្លៃលក់ឡៃឡុង នៅសាលាដំបូងខេត្តព្រះសីហនុ។ ដូច្នេះករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ប្រគល់ជូនសាលាស្រុកស្ទឹងហាវ ដើម្បីដឹកនាំរៀបចំនីតិវិធី ហើយអភិបាលនៃគណៈអភិបាល ស្រុកស្ទឹងហាវត្រូវចាត់ចែងអនុវត្តការងារឲ្យមានប្រសិទ្ធភាព។

លោក ឆៃ ជីងហ៊ាង ជាម្ចាស់ដីបានឪ្យដឹងថា ដីនេះលោកបានទិញពីការដាក់ដេញថ្លៃរបស់តុលាការ ដោយសារម្ចាស់ដីដើម បានជំពាក់លុយធនាគា ហើយត្រូវបានតុលាការប្រកាសដាក់ដេញថ្លៃលក់ ពេលនោះមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃដល់ទៅ៤-៥លើកឯណោះ។

ក្រោយមកលោក ឆៃ ជីងហ៊ាង គឺជាអ្នកដេញថ្លៃបាន។ មានន័យថា ដីនេះ គឺជាដីមានម្ចាស់ច្បាស់លាស់មានប្លង់កម្មសិទ្ទិរួចហើយ ទើបអាចយកទៅបញ្ចាំធនាគារបាន ហើយនៅពេលដេញថ្លៃបាន អាជ្ញាធរជំនាញគ្រប់ស្ថាប័នបានកាត់ឈ្មោះពីម្ចាស់ដើមទៅឱ្យឈ្មោះ ឆៃ ជីងហ៊ាង ដែលទិញបានពីតុលាការដាក់ដេញថ្លៃតាមនីតិវិធីច្បាប់៕