* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរក្រុងសិរីសោភ័ណ និងមន្ត្រីជំនាញចុះដំណោះស្រាយជូនពលរដ្ឋ ក្រោយមានគេធ្វើរបងចូលផ្លូវគម្រោងស្ថាបនាផ្លូវ

26-08-2020 14:41

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានការមិនពេញចិត្តចំពោះប្រជាពលរដ្ឋ១គ្រួសារ បានសង់របងលើផ្លូវប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវគ្រួសក្រហម ដែលធ្វើឱ្យរាំងស្ទះដំណើរការគម្រោងស្ថាបនាផ្លូវ ខណៈមិនព្រមរើរបងចេញពីផ្លូវ។

ដើម្បីដោះស្រាយបញ្ហានេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ទីដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកអាង ណារិទ្ធ ប្រធានមន្ទីរ បានសម្របសម្រួលជាមួយប្រជាពលរដ្ឋមួយគ្រួសារ ស្នើសុំឱ្យរុះរើរបងលើផ្លូវ ក្នុងគម្រោងសាងសង់ផ្លូវគ្រួស ក្រហមមួយខ្សែដែលមានប្រវែងជាង ២២០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅមូលដ្ឋានយ៉ាងច្រើនផងដែរ។

ជាមួយគ្នា និងការចុះសម្របសម្រួលដោះស្រាយនោះដែរលោក ហ៊ឹល រ៉ាយ៉ា និងលោក អាង ណារិទ្ធ បានសម្របសម្រួលភាគីដែលសង់របងលើផ្លូវ ប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវគ្រួស ក្រហមមួយខ្សែខាងលើ លោកសូមឱ្យមានការយោគយល់អធ្យាស្រ័យ ក្នុងការជួយសម្រួលនូវផលប៉ះពាល់ ដើម្បីគម្រោងឆាប់បានដំណើរការ។ មួយវិញទៀតនៅពេលបានផ្លូវ គឺបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ។

ប្រជាពលរដ្ឋនៅមូលដ្ឋាន សុំឱ្យភាគីខាងលើរុះរើរបងនោះចេញ ដើម្បីឲ្យអាជ្ញាធរឆាប់បានដំណើរការស្ថាបនាផ្លូវ ពីព្រោះពួកគាត់ទាំងអស់គ្នាចង់បានផ្លូវងាយស្រួលធ្វើដំណើរ ហើយពួកគាត់ទាំងអស់គ្នាយល់ព្រមជាមួយអាជ្ញាធរ ក្នុងការសម្រួលនូវផលប៉ះពាល់ ដើម្បីឆាប់បានក្នុងការផ្លូវងាយស្រួលក្នុងការធ្វើដំណើរផងដែ។

ទោះមានការសម្របសម្រួលពីអាជ្ញាធរ និងមន្ត្រីជំនាញយ៉ាងណាក៏ដោយភាគីដែលសង់របងលើផ្លូវ មិនទទួលយកការសម្របសម្រួលពីអាជ្ញាធរឡើយ ដោយបានលើកឡើងថា ការធ្វើរបងនេះ ដោយសំអាងទៅប្លង់ដែលចេញដោយសូរិយោដីខេត្ត។

តំណាងប្រជាពលរដ្ឋនៅភូមិអូរអំបិលលោក ពុយ សន បានលើកឡើងថា ផ្លូវមួយខ្សែគឺមានតាំងពីយូណាស់មកហើយ ហើយពលដ្ឋនៅមូលដ្ឋានមិនបានទារអ្វីច្រើននោះទេ សុំឱ្យតែមានផ្លូវស្រួល សម្រាប់ពលដ្ឋធ្វើដំណើរទៅមកមួយវិញទៀតងាយស្រួលដល់សិស្សានុសិស្សដើរទៅរៀនសូត្រផងដែរ។ លោកស្នើសុំដល់អាជ្ញាធរ ធ្វើយ៉ាងណាធ្វើផ្លូវខាងមុខ និងខាងក្រោយឱ្យបានស្មើគ្នា។

តាមរយៈការចុះសម្របសម្រួលមួយព្រឹកធំ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយអាជ្ញាធរ និងធ្វើការដោះស្រាយនៅជំហានបន្ទាប់៕