* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងសុខាភិបាល ព្រមានពីការផ្ទុះជំងឺគ្រុនឈីក និងប្រាប់ពីវិធានការការពារជំងឺនេះ, រហូតមកដល់ពេលនេះ នៅកម្ពុជាមនុស្សជិត៦ពាន់នាក់ សង្ស័យកើតជំងឺគ្រុនឈីក

27-09-2020 12:46

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានព្រមានពីការផ្ទុះជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) ក្រោយរកឃើញថា រហូតមកដល់ពេលនេះ មានមនុស្សសរុបចំនួន៥,៩៩៨នាក់ កំពុងសង្ស័យមានជំងឺនេះ ភាគច្រើននៅខេត្តសៀមរាប តាកែវ និងព្រះវិហារ។

តាមរយៈសេចក្ដីក្រើនរំលឹក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងសុខាភិបាល បញ្ជាក់ថា ការចម្លងជំងឺគ្រុនឈីកនេះ មានសមាមាត្រខុសគ្នា តាមក្រុមអាយុ ហើយបើយោងតាមរបាយការណ៍តាមប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាម បង្ហាញថា ៥៤ភាគរយ នៃករណីទាំងនោះជាមនុស្សពេញវ័យ ៣១ភាគរយ, ជាកុមារអាយុ៥ឆ្នាំឡើង និង១៥ភាគរយ ជាកុមារអាយុក្រោម៥ឆ្នាំ។

ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានប្រាប់ពីវិធានការការពារជំងឺគ្រុនឈីកនេះផងដែរ រួមមាន៖

*វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

*វិធានការទី២៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់ របស់របរ សំលៀកបំពាក់ក្នុងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូស មកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃ វែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែង ងងឹតៗនោះទេ និងអាចប្រើថ្នាំ លាបការពារមូសខាំ (Repellent) បានដែរ។

*វិធានការទី៣៖ ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល របស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នកបំផុត ហើយសូមកុំសាកល្បង ព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺ ក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈឺក ឬគ្រុនឈាមនេះឱ្យសោះ។

*វិធានការទី៤៖ គ្រប់អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ ត្រូវយកចិត្តទុកដាក់ ចាត់ចែងការត្រួតពិនិត្យការអនុវត្តវិធានការ ខាងលើនេះ ឱ្យបានហ្មត់ចត់ និងត្រូវផ្តល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺ គ្រុនឈីក និងគ្រុនឈាម នៅក្នុងមន្ទីរពេទ្យឱ្យបានល្អ ហើយត្រូវបញ្ជូនអ្នកជំងឺ ទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណីដែលមាន អ្នកជំងឺគ្រុនឈើក ឬគ្រុនឈាមច្រើនហួសសមត្ថភាព នៅក្នុងមន្ទីរពេទ្យណាមួយ ដោយមិនទុកឱ្យមានការយឺតយ៉ាវ ក្នុងការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ។

*វិធានការទី៥៖ គ្រប់មន្ទីរសុខាភិបាលរាធានី-ខេត្តទាំង២៥ ត្រូវជំរុញដោយមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូអភិវឌ្ឍន៍ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីពិនិត្យ និងដាក់ចេញនូវវិធានការនានា ព្រមទាំងជំរុញ ការផ្សព្វផ្សាយសារអប់រំសុខភាពទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈីក និងគ្រុនឈាម និងចលនាឱ្យមានការគាំទ្រ ចូលរួម យ៉ាងសកម្ម និងទូលំទូលាយក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈីក និងគ្រុនឈាមនេះ៕