* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតនិស្សិតអាហាររូបករណ៍មកពីប្រទេសជប៉ុន បង្ហាញឆន្ទៈឲ្យយុវជនកម្ពុជា ទទួលបានឱកាសទៅសិក្សានៅជប៉ុនទាំងការបង់ថ្លៃ និងអាហារូបករណ៍ ជិត១០០សាកលវិទ្យាល័យ

02-10-2020 12:58

(ភ្នំពេញ)៖ លោក អ៉ឹម ឌឺប៉េរ៉េ អតីតនិស្សិតកម្ពុជាដែលធ្លាប់ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន បានបង្ហាញពីឆន្ទៈរបស់ខ្លួន ដោយចង់ឲ្យយុវជនកម្ពុជា ទទួលបានឱកាសទៅសិក្សានៅប្រទេសជប៉ុន ទាំងការសិក្សាបង់ថ្លៃ និងអាហារូបករណ៍ ជិត១០០សាកលវិទ្យាល័យឯណោះ ទូទាំងប្រទេសជប៉ុន។

ដោយសារចង់សម្រេចបំណងនេះ លោក អ៉ឹម ឌឺប៉េរ៉េ បានបង្កើតសាលាភាសាជប៉ុនមួយឈ្មោះថា «មិរ៉ៃ» ដែលមានន័យជាភាសាខ្មែរថា «អនាគត»។ អ៉ឹម ឌឺប៉េរ៉េ ដែលជាអ្នកខេត្តបាត់ដំបង បានបង្កើតសាលានេះនៅរាជធានីភ្នំពេញ ជាង៣ឆ្នាំមកហើយ គឺពេលលោកមកពីសិក្សាវិញ កាលលោកទើបតែមានអាយុ ២៦ឆ្នាំ។

បន្ថែមលើនេះ ដោយសម្លឹងឃើញថា មជ្ឈមណ្ឌលភាសាអេអាយអាយ (Aii) ពោរពេញទៅដោយធនធានយុវជនល្អៗច្រើន លោក អ៉ឹម ឌឺប៉េរ៉េ បានស្នើសុំការចុះ MoU ជាមួយគ្នា និងដើម្បីផ្សព្វផ្សាយដំណឹងអាហាររូបករណ៍ទៅសិក្សានៅជប៉ុន កាន់តែទូលំទូលាយ។ លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ MJQE បានយល់ព្រមចំពោះសំណើនេះ ហើយភាគីទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) នៅសប្តាហ៍នេះតែម្តង។

«តាមរយៈMoUនេះ សាលាណែនាំសិស្សទៅបន្តការសិក្សានៅប្រទេសជប៉ុន គឺមានជិត ១០០សាកលវិទ្យាល័យ និងសាលាជំនាញឯកទេសជាច្រើន នៅទូទាំងប្រទេសជប៉ុន»។ នេះជាការបញ្ជាក់របស់លោក អ៉ឺម ឌឺប៉េរ៉េ ស្ថាបនិកសាលាភាសាជប៉ុនមិរ៉ៃ នៅថ្ងៃចុះ MoU ជាមួយលោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសាអេអាយអាយ តំណាងឧកញ៉ា គួច ម៉េងលី។

ការចុះMoUនេះ ដើម្បីបញ្ចូនសិស្សកម្ពុជាទៅបន្តការសិក្សានៅប្រទេសជប៉ុន ឬធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងផ្លាស់ប្ដូរបទពិសោធន៍របស់សិស្សក្នុងតំបន់ ទៅកាន់ពិភពលោកតាមរយៈសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ប្រចាំប្រទេសកម្ពុជា (ICESCambodia)។ អ៉ឹម ឌឺប៉េរ៉េ ដែលធ្លាប់សិក្សានៅជប៉ុន បានកត់សម្គាល់ថា រដ្ឋាភិបាលជប៉ុនមានអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជាច្រើនណាស់ ហើយលោកចង់ឲ្យនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេស ដែលមាននិយាមកម្រិតខ្ពស់លើវិស័យអប់រំមួយនេះ។

លោក អ៉ឺម ឌឺប៉េរ៉េ បានបន្តថា ចំពោះការអនុស្សារណៈនៃការយោគយល់គ្នានេះ រឿងសំខាន់ឲ្យសិស្សដែលរៀននៅមជ្ឈមណ្ឌលភាសាអេអាយអាយ (Aii) និងសិស្សសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) បានសិក្សាភាសាជប៉ុននៅសាលាមិរ៉ៃ ដោយឥតគិតថ្លៃ។ តាមរយៈនេះ សិស្សមិនត្រឹមតែអាចទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុនប៉ុណ្ណោះទេ គឺថែមទាំងអាចទៅធ្វើទស្សនកិច្ចសិក្សាបានផងដែរ ដើម្បីស្វែងយល់អំពីវប្បធម៌ក្នុងប្រទេសផ្សេងទៀត ជាពិសេសគឺវប្បធម៌ជប៉ុន និងស្វែងយល់ពីអ្វី ដែលជាភាពរីកចម្រើនរបស់គេ។

បើតាមលោក អ៉ឹម ឌឺប៉េរ៉, ឆន្ទៈដែលលោកចង់បាននោះ ក៏ដើម្បីជួយយុវជនកម្ពុជា ឲ្យបានសិក្សារៀនសូត្រតាមប្រព័ន្ធអប់រំបែបទំនើប ធ្វើឲ្យពួកគេមានអនាគតល្អ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ លោកលើកឡើងថា «មានតែការអប់រំទេ ដែលអាចរំដោះអ្នកឲ្យចេញពីភាពអវិជ្ជា»។

លោក ឡាយ សុភាព បានសម្តែងភាពរីករាយ ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាលាមិរ៉ៃ។ លោកបញ្ជាក់ថា សិស្សដែលនឹងទទួលបានអាហាររូបករណ៍ទៅសិក្សានៅជប៉ុន គឺត្រូវតែឆ្លងកាត់ការប្រឡងប្រជែង និងរៀបចំតាមនិយាមការច្បាស់លាស់ និងជាដាច់ខាត។

និយាយជារួម សម្រាប់សិស្ស ដែលប្រឡងជាប់តាមសមត្ថភាពប៉ុណ្ណោះ។ លោកបន្តថា តាមរយៈសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិប្រចាំនៅកម្ពុជា ខាងសាលាផ្ដល់អាហារូបករណ៍ ១០០ភាគរយ ដល់សិស្សានុសិស្សកម្ពុជា រហូតបញ្ចប់ការសិក្សារបស់ខ្លួន។

«លក្ខខណ្ឌអាហារូបករណ៍ ផ្ដល់ជូនសិស្សដែលមានចំណេះដឹងពិតប្រាកដ តាមរយៈការប្រឡងសមត្ថភាព និងឆ្លងកាត់ការសម្ភាសពីគណៈកម្មការ»។ នេះបើតាមលោក ឡាយ សុភាព។

យុវតី ស៊ាវភីញ សិស្សរៀនថ្នាក់ទី១២ នៅសាលាអន្តរទ្វីបអាមេរិកាំង ដែលបានចូលរួមក្នុងកម្មវិធីចុះ MoU បានចាត់ទុកថា MoU មួយនេះគឺជាដំណើរការទៅមុខដ៏ល្អ សម្រាប់សាលារបស់គាត់។ ស៊ាវភីញ លើកឡើងថា ប្រព័ន្ធអប់រំនៅប្រទេសជប៉ុន ពិតជាមានភាពល្បីល្បាញ ហើយយុវតីរូបនេះក៏ចាប់អារម្មណ៍ ក្នុងការចង់បានអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិប្រចាំនៅកម្ពុជា មានកិច្ចសហការជាមួយដៃគូជុំវិញពិភពលោកដើម្បីគាំទ្រសិស្ស ក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅ ក្នុងនាមជាអ្នកផ្ដល់ការអប់រំដ៏ល្អបំផុត ជាពិសេសផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងការគាំទ្រសិស្សតាំងពីដើមដល់ចប់ ដើម្បីសិស្សទទួលបានលទ្ធផលច្រើនជាងអ្វីដែលពួកគេរំពឹងទុក៕