* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋលេខាធិការ ឯម ច័ន្ទមករា ស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរសមស្របអាចធ្វើបាន ដើម្បីស្តារសេដ្ឋកិច្ច របស់ជនមានពិការភាព ក្នុងអំឡុងពេលនិងក្រោយវិបត្តិកូវីដ ​​​​(Video inside)

01-02-2021 16:02

(ភ្នំពេញ)៖ ថ្លែងបើកកម្មវិធីដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនការស្តារឡើង វិញក្រោយការប៉ះពាល់ដោយជំងឺកូវីដ១៩ លើសេវាកម្ម និងសុខុមាលភាពរបស់ ជនមានពិការភាពនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ បានស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព និងឆ្លើយតបទៅនឹង តម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការ យល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសារជីវកម្មនិងការ ចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង។

រដ្ឋលេខាធិការសង្គមកិច្ចរូបនេះ បានលើកឡើងបន្ថែមថា មកដល់បច្ចុប្បន្ន ជំងឺកូវីដី១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្សរាប់សែននាក់បានបាត់បង់ជីវិត។ ក្នុងន័យនេះ លោក យល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនគួរត្រូវបានមើលរំលងនិង ធ្វេសប្រហែសឡើយ ខណៈដែលជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក កំពុងស្ថិតនៅក្នុងហានិភ័យលើបញ្ហាសុខភាពសាធារណៈនិងលើសមត្ថភាព គ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង។

លោកបានបន្ថែមថា សាមគ្គីភាពនិងឯកភាពគ្នា ក្នុងតំបន់និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃ វិបត្តិបែបនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់ គោរពសិទ្ធិបុគ្គល។

រដ្ឋលេខាធិការបានគូសបញ្ចាក់ថា ទោះបីជាវិបត្តិសុខភាពសាធារណៈនេះ មិនទាន់អាចកំណត់ថា នឹងផុតរលត់នៅពេលណានោះ ក៏យើងទាំងអស់គ្នានិងនៅតែត្រូវដោះស្រាយបន្តទៀត នូវបញ្ហាប្រឈមក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបន្តទៀតថា កម្ពុជាក៏ដូចពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ នេះស្ទើរគ្រប់វិស័យ ពិសេសលើសុខុមាលភាពជនមានពិការភាព ប៉ុន្តែរដ្ឋាភិបាល បានចាត់វិធានការ ជាច្រើនដើម្បីទប់ស្កាត់ការឆ្លងរាលដាលបានប្រសើរជាងគេក្នុងតំបន់។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជន មានពិការភាពដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់ បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការ ពង្រឹងពង្រីកអាជីពនិងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនជន មានពិការភាព ពិសេសក្នុងដំណាក់កាលរងផលប៉ះពាល់នៃជំងឺនេះ»។

ក្នុងឱកាសនោះដែរ លោក ឯម ច័ន្ទមករា បានសូមស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ ការរើសអើងការប្រមាថលើជន មានពិការភាពស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសអនុវត្តកម្ម វិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជម្ងីកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណ សម ធម៌ (ទាំងក្រ-១ និងក្រ-២) ប្រមាណជាង៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ២៥លានដុល្លារ ក្នុងមួយ ខែ ក្នុងនោះជនមានពិការភាពចំនួន ១០០,៨៤៤នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៥១,៧៨២នាក់ទទួលបានប្រាក់ឧបត្ថមនេះផងដែរ៕