* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ៣៧ នៅខេត្តក្រចេះ ​​​​(Video inside)

10-03-2021 12:13

(ភ្នំពេញ)៖ ផ្អែកលើសំណើរបស់រដ្ឋបាលខេត្តក្រចេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្រេចបង្កើតភូមិថ្មីចំនួន ៣៧ ស្ថិតក្នុងឃុំ សង្កាត់ ១៧ នៃស្រុក ក្រុង ០៥ ក្នុងខេត្តក្រចេះ។

មកទល់បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន ០៦ ឃុំ សង្កាត់ ៤៧ និងភូមិ ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលបណ្ដោះអាសន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។ ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ ២២.៦២០គ្រួសារ ចំនួនមនុស្ស ៨៧.០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន ៤៦.៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន ៣២.៦៣៨នាក់។

ការសម្រេចបង្កើតភូមិថ្មីជាផ្លូវការជំនួសឲ្យភូមិឧបសម្ព័ន្ធបណ្ដោះអាសន្ន មិនត្រឹមតែបានបង្កលក្ខណៈ ងាយស្រួលដល់ ការគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កលទ្ធភាព ធំធេងសម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅតំបន់ដាច់ស្រយាលនេះទៀតផង។

ក្រុមការងារ និង រដ្ឋបាល ខេត្តក្រចេះសូមសម្ដែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលលោកបានឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរដ៏ទទូចរបស់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ហើយសង្ឃឹម យ៉ាង មុតមាំថា ភូមិឧបសម្ព័ន្ធដែលនៅសេសសល់ចំនួនប្រមាណ ៨០ទៀត នឹងបានប្រែក្លាយទៅជា ភូមិថ្មីជាផ្លូវការ បន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ៕