* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជនអគតិបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok មានចេតនាញុះញង់បង្កចលាចលនៅខេត្តកំពង់ចាម ត្រូវព្រះរាជអាជ្ញាចោទប្រកាន់ពីរបទល្មើស ​(Video inside)

13-04-2021 15:54

(កំពង់ចាម)៖ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ ជនអគតិដែលបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok មានចេតនាញុះញង់បង្កចលាចល ហើយត្រូវបានកម្លាំងនគរបាលចាប់ខ្លួននោះ ចំនួន២បទល្មើស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការត្រួតពិនិត្យ និងបន្តបំពេញកិច្ចនីតិវិធី សំខាន់ៗ ផ្សេងទៀត និងបានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ នូវ ខឹង ហៅ ពន្លក (ឈ្មោះ នាយប្រួញ ក្នុងគណនីសង្គមTikTok) តាមរយៈដីកា សន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១៧២ អ.យ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» តាមបញ្ញត្តមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ «រារាំងដល់ការអនុវត្តវិធានការ» តាមបញ្ញត្តិមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងការរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមធ្វើការគូសបញ្ជាក់ផងដែរថា ការចោទប្រកាន់ជននេះគឺបណ្តាលមកពីឈ្មោះ នូវ ខឹង ហៅ ពន្លក បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមTikTok របស់ខ្លួន ចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃ១០ ខែមេសា ឆ្នាំ២០២១ ដោយធ្វើការបង្ហោះ នូវរូបភាព និងវីដេអូរបស់ខ្លួនដោយភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយបកស្រាយដែលខុសពីការពិតពាក់ព័ន្ធនឹងស្ថានភាពសង្គម និងស្ថានភាពសុខភាពសាធារណៈ ក្នុងគោលដៅបង្កឲ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានបន្តញុះញង់ឲ្យអ្នកតាមដានគណនីទំនាក់ទំនងសង្គម TikTok របស់ខ្លួនប្រឆាំងនឹងវិធានការរដ្ឋបាលនានា ដែលកំពុងត្រូវបានដាក់ចេញយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមរំលឹកថា បុគ្គលម្នាក់បង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok មានចេតនាញុះញង់បង្កចលាចល ត្រូវកម្លាំងនគរបាលចាប់ខ្លួននាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ នៅខេត្តកំពង់ចាម។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងទទួលផែនការងារសន្ដិសុខ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា លោកចាត់ឲ្យធ្វើការស្រាវជ្រាវ រកមុខសញ្ញាម្នាក់ឈ្មោះ មាន ពន្លក ហៅបងតា ដែលមានគណនី Tiktok ឈ្មោះ នាយ ប្រុញ និងមានគណនីហ្វេសប៊ុក ឈ្មោះ បង តា បច្ចុប្បន្នធ្វើជាជាងកាត់កញ្ចក់ នៅទីរួមខេត្តកំពង់ចាម៕