* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តារាសម្តែង នី មុន្នីនាថ អំពាវនាវដល់ស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវ ជូនពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា

12-05-2021 11:02

(ភ្នំពេញ)៖ មហាជនក្នុងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកសិល្បៈល្បីៗលំដាប់ប្រទេសជាបន្តបន្ទាប់ បានចេញមុខអំពាវនាវដល់ប្រព័ន្ធច្បាប់ ជួយរកយុត្តិធម៌ជូនដល់សិល្បការិនីក្មេងខ្ចីមួយរូប គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានរឿងក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ។ ជាក់ស្តែង តារាសម្តែង នី មុន្នីនាថ ក៏មិនខុសពីមហាជនដែរ ដោយនាងបានអំពាវនាវជួយរកយុតិ្តធម៌ជូន កញ្ញា មាន ពេជ្ររីតា ជាមួយក្តីសង្ឃឹមថា តារាវ័យក្មេងរូបនេះនឹងទទួលបានយុត្តិធម៌ពិតប្រាកដ។

តារាសម្តែង នី មុន្នីនាថ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ថា ក្នុងនាមរូបនាងផ្ទាល់ និងក៏ជាអ្នកសិល្បៈមួយរូប សូមអំពាវនាវដល់អ្នកច្បាប់មេត្តា ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវដល់អ្នកសិល្បៈ ជាពិសេស គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា។

នី មុន្នីនាថ បានថ្លែងបន្តថា ភាគច្រើននៃរឿងក្តីអ្នកសិល្បៈជាមួយអ្នកមានលុយ ដូចជាអ្នកមានងារជាឧកញ៉ាជាដើម គឺភាគច្រើន ច្រើនតែបាត់ឈឹង ពោលគឺមិនដឹងថា នរណាឈ្នះនិងនរណាចាញ់នោះទេ។ ដូច្នេះនាងសូមទទូចហើយទទូចទៀត ឲ្យមានការប្រកាសដឹងជាសាធារណៈថា តើភាគីណាឈ្នះនិងភាគីណាចាញ់។

ជាមួយគ្នានេះ តារាសម្តែង នី មុន្នីនាថ ក៏បានអំពាវនាវដល់អ្នកមានៗ ជាពិសេសអ្នកមានងារជាឧកញ៉ា ត្រូវចេះឲ្យតម្លៃទៅអ្នកសិល្បៈ គោរពស្រឡាញ់ដល់អ្នកសិល្បៈ ព្រោះថាអ្នកសិល្បៈក៏ជាមនុស្ស ជាបុគ្គលដែលមានតម្លៃ មានទេពកោសល្យដែរ ដូច្នេះអ្នកមានទាំងអស់គួរណាតែឲ្យតម្លៃ។

ការអំពាវនាវបែបនេះ ពីសំណាក់តារាសម្តែង នី មុន្នីនាថ គឺត្រូវបានធ្វើឡើង បន្ទាប់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។

ជាមួយនោះដែរ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត។

សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញព័ត៌មាន Fresh News ទទលបាន៕