* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមត្ថកិច្ចឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាលនៅខេត្តបន្ទាយមានជ័យ, ក្រោយធ្វើតេស្តរកឃើញវិជ្ជមានកូវីដម្នាក់

02-09-2021 19:04

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចបានឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាល នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ហើយពេលយកទៅធ្វើសំណាក រកឃើញវិជ្ជមានកូវីដចំនួន១នាក់ រួចអាជ្ញាធរក៏បានផាកពិន័យតាមច្បាប់ផងដែរ។

លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានប្រាប់ថា ការឃាត់ខ្លួនមនុស្ស៣៨នាក់នេះ បានធ្វើឡើងពេលលោកដឹកនាំកម្លាំងចុះរឹតបន្តឹងវិធានការដ្ឋបាល នៅក្នុងភូមិសាស្រ្តក្រុង ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី Delta។

លោកបានបញ្ជាក់ថា «ការអនុវត្តរឹតបន្តឹងនេះ ធ្វើឡើងដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជា៖ ការជួបជុំផឹកស៊ី, លែងល្បែងស៊ីសង, សកម្មភាពលេងកីឡា, មានលក្ខណៈប្រមូលផ្តុំដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង»។

លោកបន្តថា ចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោកក៏បានដាក់បទបញ្ជាដល់គ្រប់សង្កាត់ ត្រូវធ្វើការរឹតបន្តឹងមិនត្រូវឲ្យមានសកម្មភាពប្រជុំផ្តុំណាមួយក្នុងមូលដ្ឋានដោយគ្មានអនុញ្ញាតនោះទេ ត្រូវសហការជាមួយកងកម្លាំងពាក់ព័ន្ធ ចុះអនុវត្តឲ្យបានជាប់ជាប្រចាំ។

ទន្ទឹមនឹងនោះលោក ក៏បានអំពាវនាវដល់ពលរដ្ឋ ចូលរួមអនុវត្តនៅវិធានការសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល «៣កាពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ឡើយ៕