* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីបើកភូមិហ្វ្រង់កូហ្វូនីនៅមុខវត្តបទុមវតី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»
* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមរួសរាន់មកធ្វើ ខណៈមានពលរដ្ឋជាង១លាននាក់ បានធ្វើបំពេញរួចហើយ
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋមានជីវភាពក្រលំបាក ចំនួន ១៧គ្រួសារ នៅរាជធានីភ្នំពេញ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា (Video Inside)

22-09-2021 14:25

(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាក ដែលប្រជាពលរដ្ឋ តែងតែរងគ្រោះក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជា បានបន្ដជួយ និងផ្ដល់ជាអំណោយ ជូនគ្រប់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត នៅទូទាំងប្រទេស។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ពលរដ្ឋក្រខ្សត់ ចំនួន១៧គ្រួសារ នៅរាជធានីភ្នំពេញ បានទទួលបានអំណោយជាស្បៀងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ។

ពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនាស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមវត្ដមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីនៃកាកបាទក្រហមកម្ពុជាមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភ្ជាប់នឹងការពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកជាពន់ពេកដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកថ្ងៃនេះ ជាពិសេសបានលើកទឹកចិត្ត ឱ្យថែទាំសុខភាពឱ្យបានល្អ និងបន្ដខិតខំរួមគ្នាជម្នះនូវការលំបាក ដើម្បីខ្លួន និងជីវភាពគ្រួសារបន្ថែមទៀត។

លើសពីនោះ ដោយក្នុងបរិបទនៃការរីករាលជំងឺកូវីដ១៩នេះ លោកស្រី ម៉ែន នារីសោភ័គ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ៣ការពារ និង៣កុំ ដោយត្រូវរៀនរស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រកបដោយការទទួលខុសត្រូវ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «ក្រោយពីបានទទួលដំណឹងថា ប្រជាពលរដ្ឋយើង១៧គ្រួសារ ដោយអ្នកខ្លះ ប្រកបមុខរបរជាកម្មករ ផ្នែកអនាម័យ រត់ម៉ូតូឌុប ដូចជាម៉ូតូកង់បីជាដើម និងពលរដ្ឋដែលមានបញ្ហាសុខភាពរុំារៃផ្សេងៗ ដែលមានជីវភាពខ្វះខាត កាកបាទក្រហមកម្ពុជា ក៏បានរៀបចំផ្ដល់អំណោយជូនពួកគាត់ភ្លាមៗ។ ហើយក្រុមការងាររបស់យើង នៅតែបន្ដសកម្មភាពមនុស្សធម៌នេះជានិច្ច ដើម្បីជួយសង្គ្រោះពលរដ្ឋយើង ឱ្យទាន់ពេលវេលា និងទៅដល់ទីកន្លែង ទោះក្នុងរដូវកាលកូវីដ១៩ក៏ដោយ»។

ជាមួយគ្នានោះ លោកស្រី ថោ សារី អាយុជាង៥០ឆ្នាំ និងមានជំងឺប្រចាំកាយ ដែលបានមកទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា បានថ្លែងទាំងក្ដុកក្ដួល និងរំភើបស្ទើរស្រក់ទឹកភ្នែក ថា «ខ្ញុំសប្បាយ អរណាស់ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដជួយដល់កូនចៅរហូតមក។ សូមគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុយ៉ឺនយូរ ដើម្បីជាម្លប់ដល់កូនចៅបានគ្រប់ៗគ្នា»។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជួយសម្រាលការលំបាក ដែលគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ៦ដប, ទឹកផ្លែឈើ ១កេស, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, ជែលលាងដៃ ១ដប, ម៉ាស ១ប្រអប់ និងថវិកា១០ម៉ឺនរៀល៕