* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

TOP NEWS: ក្រសួងការពារជាតិកម្ពុជា ប្រកាសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើអមិត្តរបស់អាមេរិក

12-11-2021 21:21

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើអមិត្តរបស់អាមេរិក ដែលបានរំលោភបំពានមកលេីអធិបតេយ្យកម្ពុជាម្តងហេីយម្តងទៀត។ នេះបេីតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រតិកម្មរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។

ទណ្ឌកម្ម រួមមានទាំងការមិនអនុញាតឲ្យ ឧត្តមសេនីយ៍កម្ពុជាទាំងពីររួមទាំងក្រុមគ្រួសារសាច់ញាតិ ទទួលបានទិដ្ឋការចូលទៅកាន់សហរដ្ឋអាមរិកហើយ ទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬគ្រប់គ្រងដោយបុគ្គលទាំងពីររូបនេះ នៅសហរដ្ឋអាមេរិកនឹងត្រូវបង្កក និងត្រូវរាយការណ៍ជូនមកការិយាល័យ គ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកផងដែរ។

ក្រសួង ការពារជាតិ ចាត់ទុកទង្វើនេះជាកាយវិការខ្វះវិចារណញ្ញាណ និងមានលក្ខណៈជាការបង្ករឿងឥតឈប់ឈរ ហេីយក្រសួងការពារជាតិបញ្ជាក់បន្ថែមថា ជាច្រើន លើកច្រើនគ្រាហើយដែលអាមេរិកព្យាយាមបំផ្លាញនូវសេចក្តីសុខក្សេម ក្សាន្តរបស់ប្រជាជនកម្ពុជា មិនខុសពីអំពើពាលា យង់ឃ្នង ដែលប្រទេសមហាអំណាចមួយនេះ បានធ្វើមកលើប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ស្ទើរពាសពេញពិភពលោក ឲ្យទទួលរងភាពហិនហោចខ្លោចផ្សា ទាំងនៅក្នុង អតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។

«អាមេរិកនៅតែយកបញ្ហានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាលេសសម្រាប់ធ្វើការកៀបសង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញអំពីភាពស្មោះត្រង់ សម្បទាន សុចរិត និងស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។ សម្រាប់បញ្ហាមូលដ្ឋានរាមនេះ ក្រសួងការពារជាតិបានបកស្រាយជាច្រើនលើកច្រើនសា ស្ទើរតែគ្រប់រូបភាព ដើម្បីបញ្ជាក់ថា អធិបតេយ្យរបស់ខ្លួន កំពុងត្រូវបានការពារ យ៉ាងដាច់ខាត ហើយ ការធ្វើទំនើបកម្មនេះទៀតសោត ពុំមែនជាការគម្រាមកំហែងដល់សន្តិសុខរបស់ប្រទេសណាមួយ ដូចការចោទប្រកាន់ទាំងនោះទាល់តែសោះ»។ នេះបេីតាមសេចក្តីប្រកាស។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានអះអាងថា ខ្លួនតែងតែបង្ហាញនូវសុឆន្ទៈ គោរពអធិបតេយ្យរបស់ប្រទេសដទៃ ដោយចាត់ទុកថា គឺជាការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនចង់ឲ្យមានអរិភាព រវាងគ្នា។ ផ្ទុយ ទៅវិញ អាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ចកាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

ក្រសួងការពារជាតិ សូមធ្វើការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើអមិត្តរបស់អាមេរិក ហើយចាត់ទុកថា ការប៉ុនប៉ងប្រកបដោយមហិច្ឆតាឈ្នានីស និងទម្លាប់រំលោភលើអធិបតេយ្យរបស់អ្នកដទៃនេះ នឹងមិនបានទទួលជោគជ័យជាដាច់ខាត នៅក្នុងការធ្វើឲ្យកម្ពុជាត្រឡប់ទៅរកសោកនាដ កម្ម ដែលបង្កឡើងដោយការជ្រៀតជ្រែកពីខាងក្រៅ សាជាថ្មីទៀតនោះឡើយ។ ទោះជាក្នុងតម្លៃណាក៏ដោយ យើងប្រកាន់ជំហររឹងមាំ នៅក្នុងការការពារផលប្រយោជន៍របស់កម្ពុជា និងខិតខំកសាងទំនាក់ទំនងល្អ ជាមួយបណ្តាមិត្តភ័ក្រ្តទាំងឡាយ ដែលប្រកាន់យកសុឆន្ទៈ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕