* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សៀវភៅមុខម្ហូបកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ «The Taste of Angkor» ត្រូវបានជ្រើសរើស ជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» ក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand World Cookbook Award 2021

01-12-2021 20:03

(ភ្នំពេញ)៖ សៀវភៅមុខម្ហូប កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ត្រូវបានជ្រើសរើស ជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» (The Best Asian Cookbook) កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កម្មវិធី Gourmand World Cookbook Award ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ ទូទាំងសកលលោក។ នៅក្នុងឆ្នាំ២០២១នេះ មានការចូលរួមពីប្រទេសចំនួន១៩៨ ដោយមាន សៀវភៅ សរុប ចំនួន ៤០០០ក្បាល ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។

សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ សៀវភៅនេះបានជ្រើសរើសសម្រិតសម្រាំង យក មុខម្ហូប និងបង្អែមខ្មែរចំនួន៣៨មុខ ដោយណែនាំពីវិធីចម្អិនងាយៗ និងបានបង្ហាញពីគន្លឹះនៃការជំនួសគ្រឿងផ្សំរបស់ខ្មែរ មួយចំនួន ដែល ងាយស្រួលរកនៅបរទេស ព្រមទាំងបានរំលេច និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ដូចជា ម្រេចកំពត អង្ករផ្កាម្លិះ និងស្ករត្នោត។

ការទទួលបានពានរង្វាន់ «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» នាពេលនេះគឺជា មោទនភាព ជាតិ និងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារសំដៅផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកេរ្ដិ៍ដំណែល និងប្រណីតភាពនៃសិល្បៈម្ហូបខែ្មរដែលជាអត្តសញ្ញាណនៃអរិយធម៌ ដ៏វិសេសវិសាលរបស់កម្ពុជា។ គួរបញ្ជាក់ថា ពានរង្វាន់ហ្គ័រម៉ង់ នេះត្រូវបានគេទទួលស្គាល់ថាជា ពានរង្វាន់អូស្ការ សម្រាប់វិស័យម្ហូបអាហារ។

ការលើកតម្កើងវិស័យការទូតម្ហូបអាហារនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្ត ការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដែលមានគោលដៅលើកស្ទួយកិត្យានុភាពជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ទន្ទឹមនេះ សៀវភៅមុខម្ហូបកេរ្ដិ៍ដំណែល ស្នាដៃ ម្ហូបខ្មែរ រួមជាមួយផលិតផល និងម្ហូបខ្មែរ ជាច្រើនមុខផ្សេងទៀត ក៏ត្រូវបានដាក់បង្ហាញ និងដាក់ជាគំរូជូនអ្នកទស្សនាភ្លក់រសជាតិ នៅតាមបណ្ដាប្រទេសនានា ទូទាំង ពិភពលោក ដោយស្ថានតំណាងកម្ពុជានៅបរទេស ក្នុងនោះរួមមាន ប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសស៊ុយអែត ប្រទេសកូរ៉េ ជាដើម៕