* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះអ្នកដែលចោលសំរាមផ្ដេសផ្ដាស គ្មានការទទួលខុសត្រូវ បន្ទាប់ពីចប់ការអប់រំផ្សព្វផ្សាយ

22-12-2021 13:25

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យចំពោះអ្នកដែលចោលសំរាមផ្ដេសផ្ដាសគ្មានការទទួលខុសត្រូវ ក្រោយពីបញ្ចប់ការអប់រំផ្សព្វផ្សាយអនុក្រឹស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន ដើម្បីកែប្រែទម្លាប់របស់ប្រជាពលរដ្ឋមួយចំនួន។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានបើកវគ្គបណ្តុះបណ្តាល ស្ដីពីការអនុវត្តយន្តការផាកពិន័យ ចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូក៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន។ ក្នុងនោះមានការចូលរួមពី លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក គាត រង្សី ប្រធានមន្ទីរបរិស្ថាន, លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

លោក គាត រង្សី បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានមន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានដំណើការជាបន្តបន្ទាប់ទាំង១៤ខណ្ឌ ដោយចាប់ចេញដំណើរពីខណ្ឌដូនពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបិទវគ្គបញ្ចប់ នៅក្នុងខណ្ឌច្បារអំពៅ។

តាមរយៈវគ្គបណ្ដុះបណ្ដាលអប់រំផ្សព្វផ្សាយនេះ មានមន្ដ្រីពាក់ព័ន្ធចូលរួមដូចជា ចៅសង្កាត់ នគរបាលប៉ុស្តិ៍ មេភូមិ ភ្នាក់ងារប្រមូលសំរាមសរុបទាំងអស់៩៩៥នាក់ ក្នុងគោលបំណងផ្តល់ការយល់ដឹងឲ្យកាន់តែច្បាស់លាស់ពីច្បាប់ នៃការផាកពិន័យលើអ្នកចោលសំរាមផ្តេសផ្តាស់ គ្មានស្មារតីទទួលខុសត្រូវ។

លោក ហួត ហៃ បានថ្លែងថា ការអនុវត្តយន្តការផាកពិន័យ ចំពោះអំពើល្មើសនានា មានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺជាការកែទម្លាប់ការចោលសំរាមពាសវាលពាសកាល កែទម្រង់លើការប្រមូលសំរាម ទុកដាក់សំរាម និងការដឹកសំរាមចេញទៅក្រៅក្រុង។

លោកបន្តថា ការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល គឺកែទម្រង់តាមរយៈការបន្ថែមក្រុមហ៊ុនប្រមូលសំរាមពី១ក្រុមហ៊ុន ឡើងដល់៣ក្រុមហ៊ុន ដែលធ្វើឲ្យសកម្មភាពប្រមូលសំរាម ដំណើរការទៅបានល្អមិនមានការកកស្ទះដូចពេលមុន ហើយក៏មិនត្រូវបានក្រុមហ៊ុនតែ១ យកសំរាមធ្វើជាចំណាប់ខ្មាំងនោះដែរ៕