* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស៣រូបពុំមែនជាបុគ្គលិក UN ដែលរិះគន់ចំពោះការបង្កើត «ច្រកទ្វារអ៉ីនធើណិតជាតិ»

02-02-2022 18:34

(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍ ដែលមើលឃើញតែមួយជ្រុង ធ្វើនយោបាយូបនីកម្ម បែបស្រមើស្រមៃ និងបង្កការភាន់ច្រឡំ របស់អ្នករាយការណ៍ពិសេស៣រូប ដែលពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹង «ច្រកទ្វារអ៉ីនធើណិត ជាតិ» នៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានលើកឡើងថា ការបង្កើត «ច្រកទ្វារអ៉ីនធើណិតជាតិ» គឺជាការគោរពតាមគោលការណ៍ច្បាប់ សមាមាត្រ និងភាពចាំបាច់ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវឌីជីថលូបនីកម្មដ៏រស់រវើករបស់កម្ពុជា ដែលជាកម្លាំងចលករជំរុញកំណើន និងការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងករណីនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់ដូចតទៅ៖

ទី១៖ «ច្រកទ្វារអ៉ីនធើណិតជាតិ»នេះពុំមែនមិនធ្លាប់មានក្នុងពិភពលោកនេះឡើយ។ឧបករណ៍ដ៏សំខាន់នេះត្រូវបានអនុម័តសម្រាប់គោលដៅស្របច្បាប់ ដើម្បីជួយសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៉ីនធើណិត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ និងជួយរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ។ ការបង្កើត «ច្រកទ្វារអ៉ីនធើណិតជាតិ» នេះ គឺអនុលោមតាមមាត្រា១៩ (កថាខណ្ឌទី៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋ និងនយោបាយ ដែលចែងអំពីការរឹតបន្តឹងមួយចំនួនដែលច្បាប់អាចអនុវត្តបាន ប្រសិនបើចាំបាច់ «សម្រាប់ការគោរពសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ និងដើម្បីការពារសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ ឬសុខភាពសាធារណៈ ឬសីលធម៌» ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធើណិតជាតិ» ត្រូវបានតាក់តែងឡើងដោយឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយនិងបើកចំហរ ជាមួយអ្នកជំនាញទូរគមនាគមន៍ ប្រតិបត្តិករ និងស្ថាប័នពាក់ព័ន្ធនានា។

ទី២៖ ជោគជ័យនៃឌីជីថលូបនីកម្ម និងការអភិវឌ្ឍរបស់កម្ពុជា គឺពឹងផ្អែកលើនិយ័តកម្មធុរកិច្ចក្នុងគោលដៅទប់ស្កាត់អាជីវកម្មទាំងនោះពីការប្រព្រឹត្តខុសច្បាប់ និងផ្ទុយពីក្រមសីលធម៌។ «ច្រកទ្វារអ៉ីនធើណិតជាតិ»គឺជាមធ្យោបាយ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ ព្រមទាំង តម្លាភាព និង ចូលរួមទប់ស្កាត់ការតភ្ជាប់បណ្ដាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសង រូបភាពនិងវីដេអូ អាសអាភាស និងការរំលាភបំពានកុមារ តាមអ៉ីនធើណិត ព្រមទាំងការគម្រាមកំហែងតាមប្រព័ន្ធអ៉ីនធើណិតផ្សេងៗ។

ទី៣៖ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាការពារឯកជនភាព និងសេរីភាពក្នុងការបញ្ចញមតិ។ គ្មានកថាខណ្ឌណាមួយក្នុងអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធើណិតជាតិ» អនុញ្ញាតឱ្យមានការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឬការឃ្លាំមើលលើបុគ្គលឡើយ។ ការតភ្ជាប់ ឬប្រតិបត្តិការបច្ចេកទេសទាំងអស់ត្រូវបានធ្វើឡើងដោយមានការធានាសន្តិសុខ និងរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាព ស្របទៅតាមបទដ្ឋានអន្តរជាតិ។ ដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គលនឹងត្រូវបានតាក់តែងឡើង និងឆ្លងកាត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន។

ជាចុងបញ្ចប់ វិធានការដែលនឹងត្រូវអនុវត្តគឺមានភាពចាំបាច់ និងសមាមាត្រ នៅក្នុងទិសដៅស្របច្បាប់។ ដោយជំនួសឱ្យការចោទប្រកាន់គ្មានមូលដ្ឋាន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ស្ថានបេសកកម្មកម្ពុជា ស្នើយ៉ាងទទូចឱ្យអ្នករាយការណ៍ពិសេសបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់សិទ្ធិមនុស្ស ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ ហើយដែលអ្នកជំនាញអស់ទាំងនោះបែរជាសម្ងំនៅស្ងៀមស្ងាត់គួរឱ្យភ្ញាក់ផ្អើល សម្រាប់ហេតុផលមួយចំនួន៕