* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី ស្នើអង្គការតម្លាភាព ដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់រឿងនយោបាយ

11-03-2022 14:43

(ភ្នំពេញ)៖ លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី ហ្វូតមិនដាស្រ្តី ខូអិលធីឌី និងជាប្រធានសមាគមសហគ្រិនកម្ពុជា (CWEA) បានស្នើទៅអង្គការតម្លាភាពកម្ពុជា ដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារការសម្ភាសនេះ បានភ្ជាប់ទៅនឹងរឿងនយោបាយ ខុសពីឆន្ទៈនៃការសម្ភាស។ នេះបើយោងតាមសេចក្តីស្នើសុំកែតម្រូវរបស់លោកស្រី កែវ មុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

តាមរយៈលិខិត ដែលផ្ញើទៅប្រធានអង្គការតម្លាភាពកម្ពុជា លោកស្រី កែវ មុំ បានថ្លែងថា ក្នុងពេល ថ្មីៗនេះក្រុមការងាររបស់អង្គការតម្លាភាពកម្ពុជាបានស្នើសុំលោកស្រី ធ្វើបទសម្ភាសជាបទយកការណ៍ ស្តីអំពីសមិទ្ធិផលរបស់ក្រុមហ៊ុនលីលី ហ្វូត។ លោកស្រី កែវ មុំ ក៏បានអនុញ្ញាតតាមការស្នើសុំ ដោយថតជាវីដេអូសម្ភាសរូបលោកស្រី និងទីតាំងក្រុមហ៊ុនលីលី ហ្វូត ដើម្បីបង្ហាញអំពីសកម្មភាពផលិត ដែលបង្កើតឡើងដោយស្នាដៃស្រ្តីខ្មែរ និងដើម្បីបង្ហាញឱ្យអន្តរជាតិបានដឹង បានស្គាល់ផលិតផលខ្មែរ ដែលមានគុណភាព និងមានស្តង់ដារ។

លោកស្រី កែវ មុំ បន្តថា លោកស្រីគ្រាន់តែជាសហគ្រិនស្ត្រីផ្នែកវិស័យឯកជនម្នាក់ និងក្នុងនាមជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ចង់ចូលរួមលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឱ្យមានភាពរីកចម្រើនរួមចំណែក ជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមធ្វើជាសសរស្តម្ភ ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជាតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តែប៉ុណ្ណោះ។ រាល់ការផ្តល់បទសម្ភាស ការថតវីដេអូ ព្រមទាំងខ្លឹមសារ គឺពុំសំដៅ ឬឆ្លុះបញ្ចាំងពីទស្សនៈនៃការចូលរួមគាំទ្រក្នុងរឿងនយោបាយ ឬបុគ្គលនយោបាយ ឬបក្សនយោបាយណាមួយឡើយ។

លោកស្រី កែវ មុំ បានបន្ថែមថា «ឆ្លៀតឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណ ដល់អង្គការតម្លាភាពកម្ពុជា ដែលបានលើកតម្កើងតម្លៃនៃការខិតខំរបស់នាងខ្ញុំ, ប៉ុន្តែនាងខ្ញុំសូមគូសបញ្ជាក់ជូនលោកប្រធាន និងសាធារណជនជ្រាបវិញថា នាងខ្ញុំគ្រាន់តែជាសហគ្រិនដ៏សាមញ្ញមួយរូប ដែលធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំ គ្រប់គ្រងធុរកិច្ចទទួលបានជោគជ័យ និងចង់ចែករំលែកបទពិសោធន៍ទាំងនោះដល់អ្នកឯទៀតដោយស្មោះ ដើម្បីទទួលបានជោគជ័យដូចគ្នាតែប៉ុណ្ណោះ។ ដូចនេះពិតណាស់ថា នាងខ្ញុំមិនមែនជាស្ត្រី ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា២០២១ ដូចដែលអត្ថបទរបស់អង្គការតម្លាភាពកម្ពុជា បានចុះផ្សាយនាពេលថ្មីៗនោះទេ»។

លោកស្រី កែវ មុំ បានថ្លែងទៀថា «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានអង្គការតម្លាភាពកម្ពុជាជ្រាបជាព័ត៌មាន និងស្នើសុំលុបរូបភាពនាងខ្ញុំចេញពី Trailer ដែលបានផ្សព្វផ្សាយនៅក្នុង Page Facebook របស់អង្គការតម្លាភាពកម្ពុជាក្រោមចំណងជើងថា: ស្ត្រីទាំង១០ ដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាប្រចាំឆ្នាំ២០២១ ដោយក្តីអនុគ្រោះផង ហើយសូមកុំយករូបនាងខ្ញុំ ដែលជាសហគ្រិនប្រកបរបរទទួលទានស្របច្បាប់ នៅក្នុងសង្គមមួយ ដែលពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍ ទៅភ្ជាប់ជាមួយរូបភាព ឬសកម្មភាពនៃបុគ្គលនយោបាយ របស់អតីតគណបក្សសង្គ្រោះជាតិ ឬគណបក្សប្រឆាំងណាមួយឱ្យសោះ»។

លោកស្រី កែវ មុំ សង្ឃឹមថា ប្រធាននិងសហការី របស់អង្គការតម្លាភាពកម្ពុជា យល់ពីគោលបំណង និងជំហររបស់លោកស្រី និងជួយកែតម្រូវតាមសំណូមពររបស់លោកស្រី បានឆាប់រហ័សដោយការគួរ។

សូមជម្រាបថា ក្រៅពីលោកស្រ កែវ មុំ គឺលោកស្រី កែ ឡេង តាមរយៈលិខិតចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ក៏បានផ្ញើជូននាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដោយស្នើសុំដក និងហាមចាក់ផ្សាយវីដេអូសម្ភាសរបស់លោកស្រី ដោយការមើលឃើញពីចេតនានៃការផ្សាភ្ជាប់លោកស្រី ទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុនផងដែរ៕