* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លើវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ាន មិនត្រូវការជ្រើសរើស មហាអំណាចណាមួយនោះឡើយ (Video inside)

25-05-2022 00:17

(ដាវ៉ូស-ក្លូស្ទើរ, ស្វីស)៖ លើវេទិកាជជែកពីយុទ្ធសាស្រ្តរបស់អាស៊ានឆ្លើយតបនឹងវិបត្តិតំបន់ និងពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ថា អាស៊ានមានគោលការណ៍ច្បាស់ គឺមិនត្រូវការជ្រើសរើសមហាអំណាចណាមួយនោះឡើយ។

វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទើរ ប្រទេសស្វីស នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចពិភាក្សាដ៏ពិសេសមួយលើប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២»។ ក្នុងកិច្ចពិភាក្សាធ្វើឡើងដោយមានវាគ្មិនសំខាន់ៗ៥រូប រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងវាគ្មិនជាអ្នកជំនាញសេដ្ឋកិច្ច៤រូបផ្សេងទៀត មកពីសឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអឺរ៉ុប។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់ពីភាពប្រឈមរបស់អាស៊ាន ចំពោះមុខវិបត្តិនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសរវាងចិន និងអាមេរិក, បញ្ហាជម្លោះដែនសមុទ្រ, វិបត្តិស្បៀងអាហារ, សន្តិសុខថាមពល, បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនផងដែរ។ វាគ្មិនសេដ្ឋកិច្ចនីមួយៗ បានលើកបង្ហាញពីបញ្ហាប្រឈម និងផលលំបាករបស់អាស៊ាន ហើយក៏បានបង្ហាញនូវគន្លឹះមួយចំនួន ដើម្បីឈានទៅដោះស្រាយបញ្ហានេះដែរ។

សម្តេចតេជោ ហ៊ុន សែន វាគ្មិនថ្នាក់ខ្ពស់លើវេទិកានៃកិច្ចពិភាក្សានេះ ត្រូវបានផ្តល់អាទិភាពឱ្យធ្វើសេចក្តីសន្និដ្ឋានរួមចុងក្រោយទៅលើប្រធានបទដែលបានលើកមកជជែក ក៏ដូចជាបង្ហាញអាទិភាពមួយចំនួនដែលកម្ពុជានឹងប្រកាន់យកក្នុងនាមជាប្រធានអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្តោបទៅលើទិដ្ឋភាពប្រឈមសំខាន់ៗមួយចំនួនមានដូចជា ការប្រឈមនឹងការប្រកួតប្រជែងរបស់មហាអំណាច, គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក, ជម្លោះដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ាន និងវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។

សម្តេចតេជោ បានគូសបញ្ជាក់ថា អាស៊ាន គឺជាសហគមន៍មួយកំពុងស្ថិតនៅក្នុងស្ថានភាពដែលមានផលប៉ះពាល់មកលើខ្លួន។ ពាក់ព័ន្ធការប្រកួតប្រជែងរវាងមហាអំណាចចិន និងអាមេរិក សម្តេចតេជោ បានគូសរំលេចថា អាស៊ាន មិនត្រូវជ្រើសរើសនរណានោះទេ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំក៏បានកត់សម្គាល់ថា មិត្តភ័ក្តិរបស់យើងជាមហាអំណាចក៏បានប្រាប់មកយើងថា មិនមានភាពចាំបាច់ឱ្យជ្រើសរើសនរណានោះទេ។ ហើយយើងបានបញ្ជាក់ទៅវិញថា បើអស់លោកឱ្យខ្ញុំជ្រើសរើស ក៏យើងខ្ញុំអត់ជ្រើសរើសដែរ»។

សម្តេចតេជោ បានលើកឡើងទៀតថា «ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បានធ្វើឱ្យអាស៊ានរបស់យើងជួបការលំបាកយ៉ាងច្រើន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាគំនិតផ្តួចផ្តើម ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍។ តែសម្តេចតេជោ បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមណាក៏ដោយដែលទាក់ទងជាមួយឥណ្ឌូ-ប៉ាស៊ីហ្វិក គឺត្រូវបម្រើដល់គោលបំណង៣យ៉ាងរួមមាន៖ ទី១៖ បម្រើដល់សន្តិភាព និងការអភិវឌ្ឍ, ទី២៖ មិនប្រឆាំងនឹងប្រទេសណា និងទី៣៖ បម្រើដល់មជ្ឈភាពរបស់អាស៊ាន។

សម្តេចតេជោ បានលើកឡើងដែរថា អាស៊ាន ក៏មានគំនិតផ្តួចផ្តើមរបស់ខ្លួនពាក់ព័ន្ធនឹងឥណ្ឌូ-ប៉ាស៊ីហ្វិកនេះផងដែររ។ សម្តេចស្នើដល់ប្រទេសពាក់ព័ន្ធគំនិតផ្តួចផ្តើមនេះ គាំទ្រដល់គំនិតផ្តួចផ្តើមបង្កើតដោយអាស៊ាន។

ពាក់ព័ន្ធបញ្ហាជម្លោះដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាស៊ាន នៅតែបន្តជំរុញអនុវត្តឱ្យបានខ្ជាប់នូវក្រមប្រតិបត្តិ DOC ដែលដាក់ចេញពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០០២ ហើយឈានទៅសម្រេចឱ្យបាននូវក្រមប្រតិបត្តិ COC។ ជាពិសេសការជំរុញឱ្យមានកិច្ចពិភាក្សារវាងភាគីមានជម្លោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា បញ្ហាដែលប្រឈមខ្លាំងសម្រាប់ពិភពលោក និងអាស៊ាន គឺសង្គ្រាមឈ្លានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបច្ចុប្បន្នសង្គ្រាមនេះ បង្កើតត្រឹមវិបត្តិថាមពល តែទៅពេលខាងមុខនឹងមានវិបត្តិស្បៀងអាហារថែមទៀតផង។

ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើវិធានដាក់ទណ្ឌកម្មគួរតែបញ្ឈប់ ព្រោះមិនមានប្រយោជន៍នោះឡើយ ហើយបង្កផលប៉ះពាល់ទាំងប្រទេសដាក់ទណ្ឌកម្ម និងប្រទេសដែលគេដាក់ទណ្ឌកម្ម។

ចុងបញ្ចប់នៃបទអន្តរាគមន៍នេះ សម្តេចតេជោ បានគូសរំលេចថា ដើម្បីដោះស្រាយវិបត្តិដែលកំពុងប្រឈមចំពោះអាស៊ាន គឺអាស៊ាននឹងខិតខំជំរុញការធ្វើសមាហរណកម្មអាស៊ានឱ្យបានឆាប់តាមរយៈកិច្ចព្រមព្រៀងនានា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕