* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញកសិកម្ម លើកទឹកចិត្តឱ្យកសិករខ្នាតតូច អនុវត្តការធ្វើកសិកម្មបែបកសិអេកូឡូស៊ី ដើម្បីទទួលបានផលចំណេញ និងជួយដល់បរិស្ថាន

24-11-2022 17:35

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកទឹកចិត្តឱ្យកសិករខ្នាតតូច គួរងាក និងបង្កើនការអនុវត្ត ទៅលើការធ្វើកសិកម្មតាមបែបតាមក្សេត្សបរិស្ថាន ឬកសិអេកូឡូស៊ី ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ទទួលបានតម្លៃបន្ថែមសម្រាប់តម្លៃកសិផល និងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

លោក សុខ សុថា ស្ថាបនិកនិងជានាយកសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP) និងជាក្រុមប្រឹក្សាភិបាលបណ្តាញ ALiSEA លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងមហាសន្និបាតថ្នាក់ជាតិនៃបណ្ដាញកសិអេកូឡូស៊ី (ALiSEA) ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសាន់វេ។

លោក សុខ សុថា បានលើកឡើងថា ការធ្វើការកសិកម្ម តាមបែបក្សេត្សបរិស្ថាន ឬកសិអេកូឡូស៊ី មានសារៈសំខាន់ណាស់ចំពោះវិស័យកសិកម្ម និងកសិករ ព្រោះបច្ចុប្បន្នកសិករខ្នាតតូច អាចនឹងពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗជាពិសេសប្រទេសជិតខាង ដែលមានបច្ចេកទេសដាំដុះខ្ពស់ ឬការដាំដុះដោយប្រើប្រាស់សារធាតុគីមី ដែលទទួលបានទិន្នផលខ្ពស់ ប៉ុន្តែការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី នឹងជួយដល់ក្រុមកសិករខ្នាតតូច ដែលពួកគាត់អាចប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងសហគមន៍ ក្នុងការបង្កើនផលិតភាពកសិកម្មរបស់ខ្លួន និងកាត់បន្ថយចំណាយថ្លៃដើម តាមរយៈកាត់បន្ថយការនាំចូលធាតុចូលកសិកម្មពីក្រៅប្រទេស ដែលនឹងធ្វើឱ្យកសិករទទួលបាននូវផលចំណេញពីការធ្វើកសិកម្មរបស់ខ្លួន។

លោកបន្តថា «ធនធានដែលមានស្រាប់នៅក្នុងសហគមន៍ ដូចជាជី យើងដឹងហើយថា ជីដែលនាំចូលពីក្រៅប្រទេសគឺមានតម្លៃថ្លៃ បើសិនជាគាត់អាចផលិតជីសេរីរាង្គបានដោយខ្លួនឯងខ្ញុំគិតថាជាជោគជ័យមួយធំសម្រាប់កសិករ ព្រោះគាត់អាចកាត់បន្ថយការនាំចូលជីមកពីក្រៅ ។ជាមួយគ្នានេះសម្រាប់ពូជវិញ ប្រសិនបើគាត់អាចផលិតបានដោយខ្លួនឯងក៏មានការល្អផងដែរ ដូច្នេះហើយនឹងនាំផលចំណេញដល់កសិករ»។

លោកបន្ថែមថា៖ «មែនទែនប្រសិនបើគាត់ដាំតាមក្សេត្របរិស្ថាន ឬកសិអេកូឡូស៊ីនេះ កសិករនឹងទទួលបានតម្លៃបន្ថែមសម្រាប់ផលិតផលកសិកម្មរបស់ពួកគាត់ ដោយសារតែផលិតផលកសិអេកូឡូស៊ីជាផលិតផលដែលមានសុវត្ថិភាព និងធ្វើឱ្យអ្នកហូបចុកនឹងទទួលបាននូវសុខភាពល្អដែលអាចបន្ថយការចំណាយទៅលើជំងឺផ្សេងៗរបស់អ្នកហូបចុកផងដែរ និងចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្មមាននិរន្តរភាព។ ជាទូទៅបន្លែដែលដាំដុះមានស្តង់ដារសុវត្ថិភាព ទទួលបានការចាប់អារម្មណ៍ច្រើនពីគ្រួសារដែលមានជីវភាពកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលគិតគូរទៅលើបញ្ហាសុខភាព»។

លោកបន្ថែមថា បណ្ដាញ ALiSEA ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកចំនួន ៦០ ស្ថាប័ន មានការចូលរួមពីអង្គការកសិករ ស្ថាប័នរាជរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើការងារសំខាន់មួយចំនួន ដើម្បីជួយដល់កសិករ ដល់ការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី។

បណ្តាញនេះ នឹងចែករំលែកចំណេះដឹងដល់សមាជិកបណ្តាញ និងកសិករ តាមរយៈផ្សព្វផ្សាយ និងបណ្តុះបណ្តាលកសិករពីការធ្វើកសិកម្មបែបកសិអេកូឡូស៊ី ដែលនឹងផ្តល់ប្រយោជន៍ដល់ក្រុមកសិករ ដីធ្វើកសិកម្ម និងផលិតផលដែលអាចនាំទៅលក់នៅក្នុងទីផ្សារ។ ជាមួយគ្នានេះ គម្រោងនេះក៏នឹងផ្តល់នូវជំនួយថវិកាខ្នាតតូចដល់អ្នកអនុវត្ត ដើម្បីជួយបង្កើននូវលទ្ធភាពការធ្វើការកសិកម្ម តាមក្សេត្សបរិស្ថាន ឬកសិកអេកូឡូស៊ីផងដែរ។

លោកបន្ថែមថា បណ្តាញនេះ នឹងជំរុញការធ្វើកសិកម្មអេកូឡូស៊ី ទាំងនៅកម្ពុជា និងនៅក្នុងតំបន់ឱ្យបានច្រើន ដោយសហការជាមួយប្រទេសជិតខាងនៃតំបន់ទន្លេមេគង្គ ដូចជាវៀតណាម ឡាវ ភូមា និងកម្ពុជា៕