* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

BREAKING: សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន៥នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍ (Video inside)

16-12-2022 09:01

(ភ្នំពេញ)៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយមានការសង្ស័យថាពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកមួយគ្រាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាម លោកឧត្តមសេនីយ៍, ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧៖៣០នាទី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​​ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ នៅចំណុចផ្ទះលេខ១៩​ បូរីប៉េងហួត​ បឹងស្នោរ​ ផ្លូវM-០២​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

ក្នុងនោះរួមមានឈ្មោះ​៖
១៖ ឈ្មោះ​ YANG JIAKANG ភេទប្រុស​ អាយុ​២៦ឆ្នាំ​ ជនជាតិ​ចិន​ (អ្នកបេីករថយន្ត)​ ។
២៖ ឈ្មោះ​ TU LINAN ភេទស្រី​ អាយុ២៣ឆ្នាំ​ ជនជាតិ​ចិន​ ។
៣៖ ឈ្មោះ​ YANG YUDONG ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​ ។
៤៖ ឈ្មោះ​ CHEN DI ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិ​ចិន​ ។
៥៖ ឈ្មោះ​ សួង​ ស្រីអូន​ ភេទស្រី​ អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ ។

ចំណែកវត្ថុតាងចាប់យកមាន​៖ រថយន្ត០១គ្រឿងម៉ាក​ LANG ROVER DEFENDER ពណ៍​ស្លែ​ សេរី២០២១​ ពាក់ផ្លាកលេខ​ កម្ពុជា​-LC.9888 ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលេី ត្រូវបានបញ្ជូនទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្ត​៕