* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាលាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យ៖ កម្ពុជាកំពុងឈានទៅអនុវត្តគោលការណ៍ 4R ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក (Video inside)

10-02-2023 14:03

(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងឈានទៅអនុវត្តលើគោលការណ៍ 4R ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ខណៈបណ្ដាប្រទេសជាច្រើនកំពុងអនុវត្តគោលការណ៍ 3R ដែលជាគោលការណ៍រួមនៅឡើយ។

ការឱ្យដឹងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចចក្រា» (សេដ្ឋកិច្ចវិលជុំ) នៅឯសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅកម្ពុជា មានកាកសំណល់ប្រមាណជាង ១ម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានសំណល់ពី៦០ ​ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ, ២០ភាគរយ​ជាសំណល់ប្លាស្ទិក និងប្រមាណ ១០ភាគរយ ជាសំណល់រឹង។ ​សំណល់ដែលត្រូវបង្កើតឡើងមាន​ត្រឹម ៦០ភាគរយ ត្រូវបានយកទៅចាក់​នៅ​ទីលាន​​ចាក់​​សំរាម ខណៈការដកហូតយកមកកែច្នៃឡើងវិញ មាន​ចន្លោះពី ១០​ទៅ ១៥ភាគរយប៉ុណ្ណោះ។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងយ៉ាងដូច្នេះថា៖ «កម្ពុជាយើងបន្ថែមលើសពីគោលការណ៍រួមដែលកំពុងតែអនុវត្តន៍ទូទៅគឺ 3R យើងចូលដល់ 4R គឺ​ Rទី៤ ពាក់ព័ន្ធនឹងលើកទឹកចិតត្តដល់ពលរដ្ឋ បដិសេធការប្រើប្រាស់ប្លាស្ទិកតែម្តង មិនមែនត្រឹកតែកាត់បន្ថយ ការប្រើប្រាស់ ការកែច្នៃទេ គឺឈានទៅដល់ការអនុវត្ត 4R ដែលយើងឃើញថា កម្ពុជាយើងឈានមុខគេក្នុងការជំរុញគោលការណ៍ R ទី៤នេះដែរ»។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនក្នុងការគ្រប់គ្រងលើការប្រើប្រាស់ ឬការគ្រប់គ្រងសំណល់រយៈពេលខ្លីដែលជាវិធានការ ជាក់ស្ដែង និងបន្ទាន់ចំពោះការប្រើប្រាស់ថង់ប្លាស្ទិកតែម្ដង។ ជាក់ស្ដែងនៅតាមផ្សារទំនើបមួយចំនួនក៏ការកំណត់តម្លៃចំពោះអ្នកប្រើប្រាស់ថង់ប្លាស្ទិក ដោយថង់ប្លាស្ទិកមួយ គឺមានតម្លៃ៤០០រៀលផងដែរ។ លោកថាការហាមឃាត់មិនឱ្យមានការនាំចូលថង់ប្លាស្ទិកដែលមានកម្រាស់លើស០,០៣មីលីម៉ែត្រ ការតម្លើងពន្ធនៃការប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងវិធានការជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរឥរិយាបថក្នុងការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមឃាត់មិនឱ្យមាននាំចូលសំណល់ប្លាស្ទិចចូលមកប្រទេសកម្ពុជា ជាដើម ខណៈកាលពីប៉ុន្មានឆ្នាំមុន គឺមានការនាំចូលកាកសំណល់ប្លាស្ទិក ជាច្រើនកុងតឺន័រ ប៉ុន្តែ ត្រូវបានបញ្ជូនកាកសំណល់ទាំងនោះឱ្យវិលទៅប្រទេសដើមវិញផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ភក្ត្រា បានគូសបញ្ជាក់ថា សព្វថ្ងៃមានក្រុមហ៊ុនផលិតទឹកសុទ្ធ និងភេសជ្ជៈមួយចំនួនបានចាប់ផ្ដើមទិញយកកាកសំណល់ ដែលជាសំបកដប និងសំបកកំប៉ុងប្លាស្ទិក ដែលខ្លួនបានផលិតប្រមាណ២ពាន់តោន សម្រាប់កែច្នៃសម្រាប់ប្រាស់វិញផងដែរ។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ចង់ឱ្យក្រុមហ៊ុនផ្សេងៗទៀតគួរតែមានការទទួលខុសត្រូវក្នុងការអនុវត្តការងារនេះ ដែរ។ គួរឱ្យដឹងថា គោលការណ៍ 3R ដែលជាគោលការណ៍រួមទាំង៣ ក្នុងការកាត់បន្ថយ ការប្រើប្រាស់ ផលិតផលប្លាស្ទិក រួមមានទី ១៖ ការកាត់បន្ថយ (Reduce), ទី២៖ ការប្រើប្រាស់ឡើងវិញ (Reuse) និងទី៣៖ ការកែច្នៃឡើងវិញ (Recycle)។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២ នៅក្នុងកិច្ចប្រជុំពេញអង្គទី៥ ស្តីពី ការតភ្ជាប់គម្លាតរចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់ និងសេដ្ឋកិច្ចវិលជុំ។ បណ្តាស្ថាប័នជាដៃគូ និងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញទាក់ទងទៅនឹង៖១៖ ដំណើរការរួមនៃសំណល់ផ្សែងអ័ព្ទនៅក្នុងឡសម្ងួតស៊ីម៉ង់ត៍, ២៖ ការលើកកម្ពស់និរន្តភាពនៅក្នុងវិស័យឧស្សាហកម្មវាយណភណ្ឌ និងកាត់ដេរ, ៣៖ ការលើកកម្ពស់ជាសាធារណៈដើម្បីទន្លេមេគង្គគ្មានប្លាស្ទិកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយផ្អែកលើគោលការណ៍ 3R និងការសម្អាតដងទន្លេរបស់សហគមន៍ និងការធ្វើជីកំប៉ុស្ត និង៤៖ ការលើកកម្ពស់វិធានការសេដ្ឋកិច្ចវិលជុំឆ្ពោះទៅរកសង្គមគ្មានសំណល់ (បទពិសោធន៍ការគ្រប់គ្រងប្លាស្ទិកនៅកម្ពុជា)។

ដោយឡែកនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំ នៅព្រឹកថ្ងៃដដែលនេះ នៅក្នុងកិច្ចប្រជុំពេញអង្គទី៦ ផ្តោតទៅលើជម្រើសមេត្រីភាពបរិស្ថានចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែម្តង (Single-used plastic)។ ភាគីកម្ពុជាធ្វើបទបង្ហាញផ្តោតទៅលើ១៖ ការអនុវត្តគោលការណ៍ 3R នៅកម្ពុជា និង២៖ ការអនុវត្តវិធានការស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក (វិធានការរយៈពេលខ្លី)៕