* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច ស្វែងយល់ពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង

15-02-2023 16:36

(ភ្នំពេញ)៖ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣) រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ច ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។

លោក Uematsu Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោក ឡូយ សុផាត និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

លោកបានបន្ថែមថា កាលពី១៥ឆ្នាំមុន ដែលលោកទើបតែមកដល់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញនេះ គឺទីនេះមិនមានអ្វីទាំងអស់ គឺមានសត្វគោច្រើនជាងមនុស្សទៅទៀត។ ប៉ុន្តែដោយមានការជួយជ្រោមជ្រែង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនបានដំណើរការអភិវឌ្ឍន៍ មកដល់សព្វថ្ងៃនេះ ដែលទទួលការវិនិយោគចំនួនប្រមាណ ១០០ក្រុមហ៊ុន ដែលមានចំនួនកម្មករប្រមាណ ៤ម៉ឺននាក់ មកពីខេត្តនានា ដោយមានកន្លែងស្នាក់នៅ និងអាហារដ្ឋានផងដែរ។

លោកនាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ថា បេសកកម្មចម្បង របស់ក្រុមហ៊ុន គឺព្យាយាមធ្វើយ៉ាងណា ឲ្យមានការវិនិយោគកាន់តែច្រើន ពីសំណាក់ប្រទេសជុំវិញពិភពលោក រួមមាន ប្រទេសជប៉ុន ចិន អាមេរិក និងប្រទេសផ្សេងៗទៀត។ ការងារមួយផ្សេងទៀតនោះ គឺព្យាយាមធ្វើយ៉ាងណា ឲ្យមានការវិនិយោគនៅក្នុងច្រើនវិស័យ មិនត្រឹមតែវិស័យកាត់ដេរទេ គឺមានថែមទៅលើវិស័យអគ្គិសនី ផលិតគ្រឿងអេឡិចត្រូនិច គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ចំណីសត្វ និងផលិតផលដទៃទៀត ដោយក្រុមហ៊ុន ក៏មិនមែនព្យាយាមទាក់ទាញ តែក្រុមហ៊ុនវិនិយោគធំៗនោះទេ ក្រុមហ៊ុនកម្រិតមធ្យម និងធុនតូច ក៏ព្យាយាមទាក់ទាញមកផងដែរ។

តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ បានរៀបចំចប់សព្វគ្រប់ សម្រាប់អ្នកវិនិយោគទាំងឡាយ ក្នុងនោះមានស្ថានីផលិតថាមពលអគ្គិសនីឯករាជ្យ ដែលបម្រុងនៅពេលដែលអគ្គិសនីរដ្ឋ មិនដំណើរការ, មានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដោយខ្លួនឯងផ្ទាល់, មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់, មានផែស្ងួតជួយការងារនាំចេញនាំចូល, មានបណ្ដាញអ៊ីនធឺណិត និងខ្សែទូរស័ព្ទ ដើម្បីសម្រួលដល់ការងារការិយាល័យ។ ក្រៅពីនោះ ក៏មាននូវការបញ្ជៀសហានិភ័យនានា ដូចជា រថយន្តពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ជាដើម ដោយមានការសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន។

​ក្រុមហ៊ុនមកពីប្រទេសជប៉ុន បានឈរនៅកំពូលតារាង ក្នុងការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បន្ទាប់មកគឺក្រុមហ៊ុន មកពីប្រទេសចិន។

លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ដោយសារមានការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ស្ថានភាពនៃការនាំចេញ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ គឺនៅតែបន្តការកើនឡើង បើទោះបីជាមានការរាតត្បាតពីកូវីដ-១៩ ក៏ដោយ។

ក្នុងឱកាសនោះដែរ លោក ឡូយ សុផាត ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ចំពោះការរៀបចំទទួលស្វាគមន៍ នូវដំណើរទស្សនកិច្ចនេះ។

លោកបន្តថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោក ឡូយ សុផាត បានចាត់ទុកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ជាក្រុមហ៊ុនមួយដ៏ល្អ មានបទពិសោធន៍នៅក្នុងការគ្រប់គ្រង និងមានជំនឿចិត្តយ៉ាងខ្លាំង ពីសំណាក់ដៃគូនានា ក៏ដូចជាកម្មករ ដែលបម្រើការងារនៅទីនេះ។

លោកបានកោតសរសើរ និងមានមោទនភាព ចង់ឃើញនូវសមិទ្ធផល វិស័យរោងចក្រ ដែលមិនត្រឹមតែការកាត់ដេរនោះទេ ពោលគឺមាននៅវិស័យផ្សេងៗទៀត។ លោកសង្ឃឹមថា ទៅពេលអនាគតតំបន់សេដ្ឋកិច្ចពិសេសនេះ និងពង្រីកសក្តានុពលបន្ថែមទៀត ដើម្បីកែច្នៃ និងប្រើប្រាស់ធនធានក្នុងស្រុក ដែលយើងអាចធ្វើបាន ដើម្បីជួយបង្កើនសេដ្ឋកិច្ច និងជួយឲ្យប្រជាជនកម្ពុជា មានការងារធ្វើ។

បើតាមប្រសាសន៍ លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងជាប្រធានរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤១តំបន់ ដោយបានបោះទុនជាង ៥០០០លានដុល្លារអាមេរិក និងមានរោងចក្រ ៦២០គម្រោង បង្កើតការងារចំនួន ១៧ម៉ឺននាក់។

លោកបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស បានដើរតួសំខាន់ណាស់ ក្នុងការធ្វើពិពិតកម្មសេដ្ឋកិច្ចរបស់កម្ពុជា។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូដឹកនាំដោយលោក ឡូយ សុផាត បានអញ្ជើញពិនិត្យ និងស្វែងយល់ ពីរោងចក្រកាត់ដេរ Marvel Garment ដែលជារោងចក្រផលិតនៅសម្លៀកបំពាក់ធម្មតា និងសម្លៀកបំពាក់កីឡា ម៉ាកសញ្ញាល្បីៗនៅជុំវិញពិភពលោក៕