* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកតម្រូវការអ្នកបច្ចេកទេសជារឿងសំខាន់ និងជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន (Video inside)

27-02-2023 11:13

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ របស់វិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមើលឃើញពីតម្រូវចាំបាច់សម្រាប់អ្នកបច្ចេកទេសនៅកម្ពុជា ដើម្បីសេចក្ដីត្រូវការដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ប្រសិនបើកម្ពុជាគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្ដល់ឲ្យដល់វិនិយោគិនទេនោះ ម្ល៉េះកម្ពុជាមិនអាចទទួលបានជោគជ័យក្នុងការទាក់ទាញវិនិយោគមករកស៉ីសណ្ដាក់ទុននោះទេ ហើយកុំថាឡើយដល់វិនិយោគិនបរទេស សូម្បីតែអ្នកវិនិយោគក្នុងស្រុក ក៏ជួបការលំបាកដូចគ្នាដែរ ប្រសិនបើមិនមានអ្នកបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំពេញតម្រូវការទេនោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះតម្រូវការអ្នកបច្ចេកទេសកាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះមួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់ ប៉ុន្ដែមួយផ្នែកទៀតការទាក់ទាញវិនិយោគដើម្បីឲ្យមកកាន់ទីនេះ (កម្ពុជា)។ ប្រសិនបើយើងគ្មានធនធានមនុស្សគ្រប់គ្រាន់ផ្ដល់ឲ្យគេទេ គឺយើងមិនអាចទទួលជោគជ័យទាក់ទាញវិនិយោគិនមកទេ»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកថា កាលពីឆ្នាំ១៩៩៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស មាននិស្សិតត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ជាមួយការលំបាករកការងារ ព្រោះប្រទេសជាតិមិនទាន់បញ្ចប់សង្គ្រាម។ សម្ដេចបន្ដថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ ដែលមានឈ្មោះដើមថា «មជ្ឈមណ្ឌលព្រះកុសុមៈ» ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ការបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានព្រះបរមរតនកោដ្ឋ យកព្រះទ័យទុកដាក់តាំងពីចុងទសវត្សរ៍៥០ តែត្រូវបានបំផ្លាញដោយសារតែសង្គ្រាម។ ដោយសារតែកម្ពុជា មានតម្រូវការខ្ពស់ជំនាញវិជ្ជាជីវៈនានានេះហើយ ទើបសម្រេចដាក់ចេញគោលដៅជ្រើសរើសអ្នកក្រីក្របណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រមាណ ១លាន ៥សែននាក់។

សម្តេចតេជោ ហ៊ុន សែន បានអះអាងទៀតថា គោលដៅធំរបស់កម្ពុជា គឺទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃលើផលិតផលក្នុងស្រុក និងឧស្សាហកម្មមានបច្ចេកទេសខ្ពស់។ សម្ដេចតេជោសង្កត់ធ្ងន់ថា មិនមែនគ្រាន់តែដាក់ចេញគោលដៅដោះស្រាយការងារកម្រិតនេះ កម្រិតនោះ ដោយមិនផ្សាភ្ជាប់ខ្សែសង្វាក់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈជាពហុវិស័យដូចជាការគ្របបណ្ដប់ស្ដីពីបញ្ហាសន្ដិភាព ដែលជាកត្តាធានាដើម្បីការអភិវឌ្ឍនោះទេ។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គ្មានវិនិយោគិនណា ទៅបណ្ដាក់ទុននៅប្រទេសដែលគ្មានសន្ដិភាព ហើយគ្មានស្ថេរភាពនយោបាយនោះទេ។ មួយផ្នែកទៀត គេក៏ត្រូវមើលលំហូរទីផ្សារនៅខាងក្រៅដូចគ្នាផងដែរ៕