* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មេឃុំ, ក្រុមប្រឹក្សាឃុំ និងពលរដ្ឋឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ស្នើទៅសាលាឧទ្ធរណ៍ភ្នំពេញ បន្តផ្តល់យុត្តិធម៌ករណីពលរដ្ឋមួយគ្រួសារ ប្តឹងទាមទារគ្រប់គ្រងដីសម្បត្តិរដ្ឋ (Video inisde)

18-05-2023 15:23

(ព្រៃវែង)៖ មេឃុំ, ក្រុមប្រឹក្សាឃុំកោះចេក និងប្រជាពលរដ្ឋប្រមាណ ៨៣៨ គ្រួសារ បានសំណូមពរទៅសាលាឧទ្ធរណ៍ ជួយរកយុត្តិធម៌ប្រគល់ដីក្បាលប្រវែង១៩ ម៉ែត្រ និងកន្ទុយ៨ម៉ែត្រ ស្ថិតនៅចំណុចព្រែកអង្គកូរ ភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង មកធ្វើជាសម្បត្តិរបស់រដ្ឋវិញ បន្ទាប់ពីមានប្រជាពលរដ្ឋមួយគ្រួសារប្ដឹងមេឃុំថា រំលោភយកដីរបស់គាត់។

តាមការគ្រោងទុកសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលក្រមនៃសុំរឿងនេះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ការអំពាវនាវរកយុត្តិធម៌ របស់មេឃុំ ក្រុមប្រឹក្សាឃុំកោះចេក និងពលរដ្ឋ៨៣៨គ្រួសារនេះ បានធ្វើឡើងន្ទាប់ពីមានព័ត៌មានមួយចំនួន ចុះផ្សាយធ្វើការចោទប្រកាន់ មកលើអាជ្ញាធរឃុំថា បានរំលោភយកដីរបស់ពលរដ្ឋ ដោយបានប្រមាថមកលើអាជ្ញាធរ និងលោកមេឃុំយ៉ាងធ្ងន់ធ្ងរ។

លោក ម៉ិល គារី មេឃុំកោះចេកបានថ្លែងបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង ឲ្យដឹងថា ចំពោះរឿងវិវាទដីធ្លីរវាងរដ្ឋបាលឃុំកោះចេក ជាមួយឈ្មោះ ជេត ប៊ុណ្ណា ដែលមានទីតាំងនៅត្រង់ចំណុចព្រែកអង្គកូរ ភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ហើយមានព័ត៌មានក្នុងស្រុកមួយចុះផ្សាយថា រូបលោករំលោភយកដីពលរដ្ឋនោះមិនពិតនោះទេ ការពិតដីនេះជាដីចំណីព្រែកអង្គកូរជាដីរបស់រដ្ឋ តែបុគ្គល ជេត ប៉ុណ្ណា ប្តឹងជំទាស់រំលោភយក និងបានចោទប្រកាន់មកលើអាជ្ញាធរឃុំកោះចេក យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។

លោកបានបញ្ជាក់ តាមសេចក្តីសម្រេច លេខ ១៤៥/១៩ សស.រ ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ របស់គណៈកម្មការសុរិយោដីខេត្តព្រៃវែង ឃើញថា ដីនៅចំណុចកណ្តាល ដែលមានក្បាលដីប្រវែង ១៩ម៉ែត្រ និងកន្ទុយដីប្រវែង ៨ម៉ែត្រ ជាដីព្រែកអង្គកូរ ដែលជាដីសាធារណៈរបស់រដ្ឋ។ ទន្ទឹមនេះប្រជាពលរដ្ឋចំនួន ៨៣៨គ្រួសារ បានប្តឹងមករដ្ឋបាលឃុំ និងបានប្ដឹងទៅស្ថាប័នជាច្រើន ដើម្បីស្នើសុំឱ្យរក្សាទុកដីព្រែកអង្គកូរ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយសារឈ្មោះ ជេត ប៊ុណ្ណា បានរំលោភបំពាន និងបានបិទផ្លូវនៅត្រង់ចំណុចដីព្រែកអង្គកូរ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីលោកមេឃុំកោះចេក បានឲ្យដឹងទៀតថា ក្នុងករណីនេះរដ្ឋបាលខេត្តព្រៃវែង បានសម្រេច៖ ទី១. ត្រូវបានរក្សាដីដែលនៅសល់ បន្ទាប់ពីធ្វើការវាស់វែងលើទីតាំងដីជាក់ស្តែងរបស់រដ្ឋបាលឃុំកោះចេក មានក្បាលដីប្រវែង ១៩ម៉ែត្រ និងជម្រៅ ៤០ម៉ែត្រ ពីផ្លូវលេខ៣១០ ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រគល់ឱ្យរដ្ឋបាលឃុំកោះចេក ស្រុកពាមជរ ជាអ្នកគ្រប់គ្រង និងថែរក្សា។ ទី២.ប្រគល់កន្ទុយដីដែលនៅសល់ ជាក់ស្តែងជូនទៅឈ្មោះ ជេត ប៉ុណ្ណា។

លោកបានបន្ថែមថា ចំពោះបណ្ដឹងព្រហ្មទណ្ឌរបស់ឈ្មោះ ជេត ប៊ុណ្ណា ដែលប្ដឹងចោទប្រកាន់មករូបលោកជាមេឃុំកោះចេក ពីបទធ្វើឱ្យខូចខាតដោយចេតនា ពាក់ព័ន្ធនឹងទីតាំងដីខាងលើ ត្រូវបានសម្រេចតម្កល់រឿងទុកឥតចាត់ការ តាមរយៈដីកាតម្កល់រឿងទុកឥតចាត់ការ លេខ ១៦៩ អក/ពវ ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង និងសេចក្តីសម្រេចតម្កល់ដីកា តម្កល់រឿងទុកឥតចាត់ការលេខ ១០៥ សក.ប្រក. ០១៨ ចុះថ្ងៃទី ០៨ -ខែមិថុនា ឆ្នាំ ២០១៨ របស់មហាអយ្យការអមសាលាឧទ្ធរណ៍។

លោកបានបន្ថែមថា ដីដែលជាកម្មវត្ថុនៃការប្តឹងទាមទារ គឺជាដីព្រែកអង្គកូរ ដែលជាដីសាធារណៈរបស់រដ្ឋ ហើយប្រជាពលរដ្ឋទូទាំងឃុំកោះចេក និងក្នុងនាមអាជ្ញាធរភូមិឃុំ បានប្ដឹងទាមទារឱ្យរក្សាទុកដីព្រែកអង្គកូរនេះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ដូច្នេះ ការសម្រេចរបស់រដ្ឋបាលខេត្តព្រៃវែង រក្សាទុកដីព្រែកអង្គកូរ ជាទ្រព្យសម្បត្តិរបស់រដ្ឋ គឺមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងបានឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ និងទូទាំងឃុំកោះចេក។

លោកបានបន្តថា ការប្តឹងទាមទាររបស់ឈ្មោះ ជេត ប៊ុណ្ណា ធ្វើឡើងមានលក្ខណៈផ្ទុយទៅនឹងគតិច្បាប់ ដោយហេតុថា ដីសាធារណៈរបស់រដ្ឋ មិនអាចធ្វើលទ្ធកម្មជាកម្មសិទ្ធិឯកជន ជូនបុគ្គលណាមួយបានឡើយ ជាមួយគ្នានេះដែរ ជនដែលបានចូលរំលោភបំពានលើដីរដ្ឋ ដោយខុសច្បាប់ អាចនឹងទទួលលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

បើតាមការបញ្ជាក់ពី ក្រុមប្រឹក្សាឃុំកោះចេក បានឲ្យដឹងបន្ថែមថា ឈ្មោះ ជេត ប៊ុណ្ណា នេះបានប្ដឹងទៅស្ថាប័នជាច្រើនកន្លែង តែទទួលបរាជ័យជាបន្តបន្ទាប់ ព្រោះដីនេះជាដីសម្បត្តិរបស់រដ្ឋ ដូច្នេះសូមតុលាការសាលាឧទ្ធរណ៍ ជួយរកយុត្តិធម៌ និងប្រគល់ដីទំហំ ១៩ម៉ែត្រកន្ទុយ៨ម៉ែត្រឲ្យរដ្ឋបាលឃុំកោះចេក គ្រប់គ្រងទុកជាសម្បត្តិរដ្ឋ បម្រើផលប្រយោជន៍រួម នៅក្នុងមូលដ្ឋានឃុំទាំងមូល។

លោក ម៉ិល គារី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងដីសាលាឃុំចាស់ ដែលសារព័ត៌មានអនឡាញមួយបានចុះផ្សាយថា លក់ទៅឲ្យឯកឧត្តមមួយនោះ គឺមិនពិតទេ រដ្ឋបាលឃុំគ្មានសិទ្ធ លក់ដីរបស់រដ្ឋទេ ដោយដីនេះនៅជាកម្មសិទ្ធិរបស់រដ្ឋដដែល គ្មានការលក់ដូរអ្វីទាំងអស់៕