* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយករដ្ឋមន្ត្រីកម្ពុជា៖ អេមីរ៉ាតអារ៉ាប់រួម ជំនាញកែច្នៃផលិតផលកសិកម្ម កម្ពុជាស្នើឱ្យវិនិយោគលើការកែច្នៃនាំចេញ អង្ករ ស្វាយចន្ទី និងដំឡូងមី (Video inside)

09-06-2023 10:03

(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ សម្តេចបានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​ អេមីរ៉ាត​អា​រ៉ាប់​រួម ដោយសារតែប្រទេសនេះ មានជំនាញខ្លាំងលើការកែច្នៃកសិផល ដូច្នេះទើបសម្តេចស្នើឱ្យអេមីរ៉ាត​អា​រ៉ាប់​រួម ធ្វើការវិនិយោគបើករោងចក្រប្រមូលទិញ កែច្នៃ នាំចេញអង្ករ ស្វាយចន្ទី និងដំឡូងមីរបស់កម្ពុជា។

ការស្នើរបស់សម្តេចនេះ ដោយសារតែកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយរួចរាល់ ហើយកម្ពុជាមានផលិតផលស្រូវ ស្វាយចន្ទី និងដំឡូងមីរាប់លានតោនក្នុង១ឆ្នាំៗ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អេមីរ៉ាតអារ៉ាប់រួម គេមានលទ្ធភាពលើការកែច្នៃខ្លាំងណាស់ អីចឹងទេសុំឲ្យមកវិនិយោគកែច្នៃលើបញ្ហាបី ទី១៖ យើងសល់ស្រូវក្នុង១ឆ្នាំប្រមាណ៦លានតោន ក្នុងពេលដែលយើងខ្វះម៉ាស៉ីនកិនស្រូវ ខ្វះឃ្លាំងស្រុក និងប្រាក់ប្រមូលទិញ យើងចង់ឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួមចូលមកបង្កើតរោងចក្រកែច្នៃ ឃ្លាំងស្តុក និងប្រមូលទិញស្រូវ រួចហើយផ្គត់ផ្គង់ទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ទៅតាមប្រភេទអង្ករដែលបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនគាត់, ទី២៖ ឲ្យមកធ្វើការកែច្នៃ ដែលយើងមានវត្ថុធាតុដើមរហូតដល់ជាង ១លានតោន គឺស្វាយចន្ទី ព្រោះត្រូវផ្គត់ផ្គង់ដល់ទេសចរ ឬនាំចេញទៅប្រទេសផ្សេងៗ និងទី៣ គឺដំឡូមីដែលយើងនាំចេញរាប់សិបលានតោនក្នុង១ឆ្នាំៗ ដោយគ្មានការកែច្នៃ និងពិនិត្យមើលលទ្ធភាពនៃការវិនិយោគដទៃទៀត រាប់ទាំងវិស័យប្រេងកាត»។

សម្តេចេជោ ហ៊ុន សែន បន្ថែមថា ដើម្បីទាក់ទាញបាននូវការវិនិយោគពីបរទេស ចាំបាច់កម្ពុជាត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ការវិនិយោគ ដូចជាផ្លូវដឹកជញ្ជូន កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី ទឹក និងកម្លាំងពលកម្ម ដែលមានជំនាញ។

សូមជម្រាបថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា នៅតំបន់មជ្ឈឹមបូព៌ា ដែលស្មើ ៦០ភាគរយ នៃទំហំពាណិជ្ជកម្មសរុប ប្រមាណ២២២លានដុល្លារអាមេរិកជាមួយតំបន់នេះ ក្នុងឆ្នាំ២០២២។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន១០៤លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ។ នៅ៤ខែដើមឆ្នាំ២០២៣ កម្ពុជានាំចេញទៅអេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់ជាង២១លានដុល្លារ ខណៈនាំចូលពីអេមីរ៉ាតអារ៉ាប់រួម មានទឹកប្រាក់ជាង៥លានដុល្លារ។

កម្ពុជនាំចេញចេញទៅអេមីរ៉ាតអារ៉ាប់រួម មាន៖ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ ថ្នាំជក់ គ្រឿងបង្គុំសម្រាប់យានជំនិះ និងផលិតផលធ្វើដំណើរជាដើម។ ចំណែកកម្ពុជានាំចូលពីអេមីរ៉ាតអារ៉ាប់រួមវិញមាន កៅស៊ូចាក់ថ្នល់ ស្ករ ចំណីសត្វ ផលិតផលប្រេង ថ្នាំជក់ កករស្រាទំពាំងបាយជូរជាដើម៕