* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ដូចទឹកបាក់ទំនប់! ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្របក្សភ្លើងទៀន នៅស្រុករតនៈមណ្ឌល ៧០០នាក់ ចូលរួមជីវភាពនយោបាយជាមួយ​បក្សប្រជាជនកម្ពុជា

13-06-2023 21:09

(បាត់ដំបង)៖ គ្រាដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាន់តែខិតជិតមកដល់​ចរន្តនៃការផ្លាស់ប្តូរខោអាវ និងផ្លាស់ប្តូរបក្សកំពុងកើតមានយ៉ាងផុលផុសគួរឱ្យកត់​សម្គាល់។ នៅឯស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ក៏ដូចជានៅតំបន់ដទៃផងដែរ ថ្នាក់ដឹកនាំ សកម្មជន ក៏ដូចជាអ្នកគាំទ្រគណបក្សភ្លើងទៀនរាប់រយនាក់ បានសម្រេចចិត្ត​ផ្លាស់ប្តូរទ្រនំនយោបាយរបស់ខ្លួន ទៅកាន់បក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច​ដ៏រឹងមាំវិញ។

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ សកម្មជន និង អ្នកគាំទ្រ របស់គណបក្សភ្លេីងទៀនទូទាំងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងប្រមាណ ៧០០នាក់ បានប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីសំណេះសំណាល ក៏ដូចជាទទួលស្វាគមន៍ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សភ្លេីងទៀន ត្រូវបានធ្វើឡើងក្រោមអធិបតី លោក យូ សិរីវុឌ្ឍ និងមានការអញ្ជើញចូលរួមពីលោក គង់ លីវ៉ា និង លោក កែវ ផុង ដែលជាជំនួយការសម្តេចតេជោ ហ៊ុន សែន។

ក្នុងពិធីនោះលោក យូ សិរីវឌ្ឍ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយភាព​រីក​រាយជាទីបំផុតចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្ររបស់គណ​បក្ស​ភ្លើងទៀន។ លោក យូ សិរីវុឌ្ឍ បានចាត់ទុកការសម្រេចរបស់ពួកគេ គឺជាការសម្រេចចិត្ត​ដ៏ត្រឹម​ត្រូវ ដើម្បីទទួលបានឱកាសជួយបម្រើជាតិមាតុភូមិ។

លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខបក្សប្រជាជនកម្ពុជា មានបេះ​ដូងពោរពេញដោយក្តីសណ្តោស ប្រកាន់ខ្ជាប់ធម៌អហិង្សា និងការបង្រួបបង្រួម ដូចនេះ សម្តេចតេជោតែងតែទទួលរាល់សមាជិកមកពីគណបក្សនយោបាយដទៃ ដែលចង់រួមរស់ជាមួយបក្សប្រជាជនកម្ពុជា។

ក្នុងជំនួបនោះ លោក យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញពីគុណតម្លៃ និងស្នាដៃធំនៃការដឹក​នាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។ លោក យូ សិរីវុឌ្ឍ បានអំពាវនាវដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្របក្សភ្លើងទៀន ធ្វើចលនាកៀរគរប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ហើយត្រូវបោះឆ្នោត ជូនបក្សប្រជាជនកម្ពុជា ដើម្បីជាតិបន្តរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត៕