* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត៖ ក្រសួងនឹងធ្វើការផាកពិន័យ ចំពោះក្រុមហ៊ុនទូរស័ព្ទចល័តណា ដែលបម្រើសេវាមិនបានល្អជូនប្រជាជន (Video inside)

19-07-2023 13:47

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងធ្វើការផាកពិន័យ ចំពោះក្រុមហ៊ុនប្រតិបត្ដិករទូរស័ព្ទចល័តណា ដែលបម្រើសេវាមិនបានល្អដល់ប្រជាពលរដ្ឋ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ពិធីនេះ រៀបចំធ្វើឡើង នាទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងបានខិតខំប្រឹងប្រែងណាស់ ហើយក្រសួងបានចេញ MPTC Speed Test ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ ប្រើទូរស័ព្ទនៅទីណាក៏ដោយ បើទូរស័ព្ទអត់មានសេវា គឺអាចប្ដឹងមកក្រសួង, ក្រសួងនឹងហៅក្រុមហ៊ុនមក ហើយនៅពេលនោះនឹងមើលឃើញទាំងអស់គ្នា»។

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា នៅពេលដែលទីតាំងណាមួយ មានអ្នកប្ដឹងមកក្រសួងជាច្រើនដង ហើយទីតាំងនោះពិតជាគ្មានសេវាមែន ក្រសួងអាចនឹងហៅក្រុមហ៊ុនមក រួចហើយអាចនឹងមានការពិន័យ ចំពោះក្រុមហ៊ុន។

លោក ជា វ៉ាន់ដេត បានឲ្យដឹងផងដែរថា ដើម្បីចាត់វិធានការនេះ ក្រសួងក៏បានចេញនូវសេចក្ដីប្រកាសអំពីគុណភាពសេវា ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពរយៈពេល៨ខែមកហើយ ដោយទុករយៈពេល៨ខែ ដើម្បីឲ្យក្រុមហ៊ុនធ្វើការបង្កើនគុណភាពសេវា។

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា «បន្ទាប់ពីរយៈពេល៨ខែនេះទៅ បើសិនជាក្រុមហ៊ុនណា មិនបានបង្កើនគុណភាពសេវាបានល្អ គឺក្រសួងនឹងធ្វើការផាកពិន័យ ដែលនេះគឺជាវិធានការ ដើម្បីធ្វើឲ្យសេវាទូរស័ព្ទល្អ»។

សូមជម្រាបផងដែរថា កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់ អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។

មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឲ្យកាន់តែប្រសើរ។

កម្មវិធី MPTC Speed Test ត្រូវបានបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាព នៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិត និងសេវាទូរសព្ទរបស់អ្នកប្រើប្រាស់។

សូមជម្រាបថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តជាង ១៧លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង ៣១ម៉ឺន ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតចំនួន ៣៨ ប្រតិបត្តិករ៕