* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិភ័យឆេះអគារស្នាក់នៅមួយកន្លែង ក្រុងប៉ោយប៉ែត បណ្ដាលឲ្យជនបរទេស៤នាក់រងរបួស

03-08-2023 21:18

(បន្ទាយមានជ័យ)៖ អគារស្នាក់នៅមួយកន្លែងឈ្មោះ «វី៩» ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យជនជាតិឥណ្ឌូនេស៉ី ចំនួន៤នាក់រងរបួស។

ក្នុងហេតុការណ៍នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីអន្តរាគមន៍ជួយពន្លត់អគ្គីភ័យ ដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង បំពង់ពន្លត់អគ្គីភ័យប្រមាណជិត២០បំពង់។

សមត្ថកិច្ចបានឲ្យដឹងថា អគារស្នាក់យីហោ វី៩ ដែលជនបរទេសជួលធ្វើជាអគារស្នាក់នៅនេះ មានកម្ពស់១០ជាន់ ឆេះចេញពីបន្ទប់លេខ៩០១ នៅជាន់ទី៨ ដែលបង្កឲ្យជនជាតិឥណ្ឌូនេស៊ី ឈ្លក់ផ្សែង និងភិតភ័យលោតពីលើអគាររងរបួសធ្ងន់ ស្រាលចំនួន៤នាក់ ក្នុងនោះម្នាក់លោតទម្លាក់ខ្លួនពីជាន់ទី៩ បណ្ដាលឲ្យបាក់ដៃ និងបែកមុខ។។

បើតាមសមត្ថកិច្ច ករណីដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីជនជាតិឥណ្ឌូនេស៊ី ដែលស្នាក់នៅជក់បារី ហើយចោលកន្ទុយបារីនៅលើពូក ទើបបណ្តាលឲ្យឆាបឆេះបង្កការភ្នាក់ផ្អើលតែម្តង៕