* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះការចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា (Sound inside)

11-10-2023 15:01

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានដាក់សំណើទៅកាន់បក្សប្រជាជនកម្ពុជា។

ការប្រកាសស្វាគមន៍របស់ប្រមុខបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពី​មាន​​គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលជាច្រើន បានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចង​សម្ព័ន្ធ​ភាព លើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។

សម្តេចតេជោបន្ថែមថា គណបក្សប្រជាជន​កម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សដទៃ ហើយចាត់ទុកគណបក្សទាំងនោះជាដៃគូស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណ​បក្សធំ រីឯគណបក្សដទៃមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែគ្មានកៅ​អីក្នុង​សភា ជាគណបក្សតូចតាច ឬជាគណបក្សដែលមិនស័ក្តិសមធ្វើជាដៃគូនោះទេ។ យើងផ្តល់​ការគោរពចំពោះគណបក្សទាំងអស់ ដែលចុះបញ្ជីស្របច្បាប់នៅក្រសួង​មហាផ្ទៃ»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «យើងពិតជាមានតម្រូវការនៅក្នុងការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាពធានាការអភិវឌ្ឍន៍រក្សាពេលវែង ចូលរួមជាមួយគ្នា ដើម្បីការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារនូវរបបរាជានិយម អាស្រ័យធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យ សិរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ [...] យើងក៏មានកាតព្វកិច្ចក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាទៅដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សានូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍន៍ក្នុងរយៈពេលវែង»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា សម្តេចបានឱ្យមន្ត្រីបក្សប្រជាជនកម្ពុជា ត្រៀម​កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងអស់ ដែលនឹងចងសម្ព័ន្ធ​ភាពជាមួយបក្សប្រជាជន ហើយសម្តេចនឹងជួបជាមួយថ្នាក់ដឹកនាំបក្សសម្ព័ន្ធភាព នាពេលខាងមុខ ដើម្បីពិភាក្សាលើពង្រាងខ្លឹមសារ និងឈានទៅដល់ការចុះ​កិច្ចព្រម​ព្រៀង៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/156418