* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកសារព័ត៌មាន Fresh News និងអាស៊ាន ទស្សនកិច្ចនៅសារមន្ទីរក្រុងគួយកាំង ខេត្តក្វាងស៊ី

26-10-2023 09:16

(ក្វាងស៊ី, ចិន)៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកន្លែងផលិតម៉ូតូអគ្គិសនីហើយនោះ នៅរសៀលថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២៣ដដែលនោះ អ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានដទៃទៀត​មកពីកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានប្រទេសអាស៊ាន ត្រូវបានរៀបចំឱ្យបំពេញទស្សនកិច្ចនៅសារមន្ទីរ​ក្រុង​គួយកាំង ខេត្តក្វាងស៊ី។

សារមន្ទីរក្រុងគួយគាំង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដំបូងឡើយជាវិទ្យាស្ថាន Gui County Cul​tural Relics Management Institute។ ក្នុងឆ្នាំ១៩៨៨ សារមន្ទីរនេះ ដដែលបានក្លាយជា​សារ​មន្ទីរ​ថ្នាក់តំបន់មានឈ្មោះថាសារមន្ទីរ Guigang City Museum ហើយនៅឆ្នាំ១៩៩៦ ទើបត្រូវដំឡើងទៅជា​សារ​មន្ទីរកម្រិតខេត្ត (Guigang City Museum)។

សារមន្ទីរនេះគ្រប់គ្រងដោយរដ្ឋផ្ទាល់ ហើយគ្រប់គ្រងបន្តដោយការិយាល័យវប្បធម៌ វិទ្យុ ទូរទស្សន៍ កីឡា និងទេសចរណ៍នៃក្រុងគួយកាំង ជាមួយការទទួលបានហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលចិន។ សារមន្ទីរ​បច្ចុប្បន្ន​មានបណ្តុំវត្ថុបុរាណចំនួន ១,៩១០ឈុត ជាមួយនឹងវត្ថុបុរាណមានតម្លៃចំនួន ៤,៦៧២ឈុតផ្សេងទៀត។

ក្នុង​ចំណោម​វត្ថុបុរាណទាំងនោះ មាន​វត្ថុ​បុរាណ​វប្បធម៌​ដ៏​មាន​តម្លៃ​ចំនួន ៧៧៣ឈុត និងបណ្ដុំវត្ថុបុរាណ​ទូទៅ​ចំនួន ១,១៣៧ឈុត។ វត្ថុបុរាណទាំងនេះភាគច្រើនបានមកពីការធ្វើកំណាយនៅទូទាំងទីក្រុង ហើយ​ភាគ​ច្រើន​ជាវត្ថុបុរាណបានមកពីផ្នូររាជវង្សហាន ជាពិសេសគ្រឿងស្មូន និងសំរិទ្ធ។ ក្នុងចំណោម​វត្ថុបុរាណរាជវង្សហានទាំងនេះទៀតសោត ផ្ទះធ្វើពីដីឥដ្ឋមានភាពលេចធ្លោជាពិសេស ដូចជាប្រាសាទ Eastern Han Dynasty Pottery Castle។

សារមន្ទីរគួយកាំង បានបញ្ចប់ការសាងសង់ទាំងស្រុង និងបើកដំណើរការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដែលគ្របដណ្តប់លើផ្ទៃដី ៣៨៤៧.៦៥ ម៉ែត្រក្រឡា និងផ្ទៃតំបន់សំណង់ ១០,០០០ ម៉ែត្រក្រឡា រួមទាំងតំបន់តាំងពិព័រណ៍ទំហំ ៤,៨០០ម៉ែត្រក្រឡា ព្រមទាំងមានកន្លែងតាំងពិព័រណ៍ជាមូលដ្ឋាន ចំនួន ៣ ដូចជា៖ «Xijiang Pearl Ancient County Relics, Guigang Historical Relics Exhibition និង Guigang National Folk cultural Relics Exhibition។

លើសពីនេះទៅទៀត នៅតំបន់ក្វាងស៊ីជនជាតិដើមភាគតិចជួង ក៏ជាមូលដ្ឋានអប់រំគំនិត​ស្នេហាជាតិ​របស់​សារមន្ទីរ និងជាទីតាំងនៃសមាជទីមួយ របស់គណបក្សកុម្មុយនិស្តចិន។

បន្ទាប់ពីបានទស្សនានៅសារមន្ទីរនេះហើយ អ្នកសារព័ត៌មានទាំងកម្ពុជា និងអាស៊ាន បានចាប់អារម្មណ៍​ខ្ពស់ចំពោះវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមនៅក្រុងគួយកាំងនេះ។ ទំនៀមទម្លាប់​ប្រពៃណី និងវប្បធម៌នៃការរស់នៅរបស់ពួកគេមួយចំនួនធំ គឺប្រហាក់ប្រហែលគ្នាទៅនឹងទំនៀមទម្លាប់ វប្បធម៌នៃការរស់នៅរបស់ប្រជាពលរដ្ឋតំបន់អាស៊ានផងដែរ៕