* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបិទកម្មវិធី «បញ្ញវន្តឌីជីថល» និងប្រកាសប្រគល់ពានរង្វាន់​ ទៅដល់ជ័យលាភី

31-10-2023 12:59

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបិទកម្មវិធីការប្រកួតជ័យលាភីបញ្ញវន្តឌីជីថល២០២៣ ដែលមាន១៤សប្ដាហ៍ និងបានប្រព្រឹត្ត ទៅអស់រយៈពេលជាច្រើនខែ ក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងសិស្សឆ្នើម មកពីគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា និងបានប្រកាសប្រគល់រង្វាន់ ទៅកាន់ជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ។

ក្នុងចំណោមបក្ខភាពចុងក្រោយទាំង៦រូប ជើងឯកនៃកម្មវិធី ទទួលបានប្រាក់រង្វាន់១៥,០០០,០០០រៀល លេខ២ ទទួលបានប្រាក់រង្វាន់១០,០០០,០០០រៀល និងលេខ៣ ទទួលបានប្រាក់រង្វាន់៥,០០០,០០០រៀល។ បេក្ខភាពបីរូប ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពេញម៉ោងរយៈពេល៤ឆ្នាំពេញ នៅទៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ការចូលរួមទស្សនាច្រើនជាង១០លាននាក់ សម្រាប់កម្មវិធីបញ្ញវដ្ដឌីជីថលរដូវកាលទី១ ២០២៣ គឺជាលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការផ្សព្វផ្សាយពីទស្សនៈឌីជីថលដល់សាធារណជនតាមរយៈការប្រកួតប្រជែង ដែលមានទាំងភាពសប្បាយរីករាយ ភាពរំជើបរំជួល និងស្វិតស្វាញពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ទន្ទឹមនឹងការប្រកួតប្រជែង កម្មវិធីក៏បានព្យាយាមបញ្ខូលព័ត៌ទាក់ទងចំណេះដឹងឌីជីថលនៅក្នុងទម្រង់ ដែលងាយស្រួលយល់ទៅកាន់ទស្សនិកជន ខណៈពេលដែលទស្សនាកម្មវិធី និងគាំទ្របេក្ខជន និងបេក្ខនារីដែលខ្លួនពេញចិត្តផងដែរ។

កម្មវិធីនេះ កើតមានឡើងដោយស្របទៅតាមគោលដៅ និងគំនិតផ្តួចផ្តើមរបស់ក្រសួង ក្នុងការពង្រឹងចំណេះដឹងឌីជីថលដល់យុវជនកម្ពុជា និងឆ្លៀតឱកាសនេះផងដែរ ដើម្បីលើកកម្ពស់ចំណេះដឹងខាងផ្នែកប្រព័ន្ធបច្ចេកវិទ្យាស្របទៅតាមឆន្ទៈ និងចក្ខុវិស័យនៃគម្រោងកម្ពុជាឆ្ពោះទៅឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

នៅក្នុងវគ្គនិមួយៗនៃកម្មវិធីបញ្ញវន្តឌីជីថលរដូវកាលទី១កន្លងមកនេះ បានបង្ហាញឲ្យឃើញថា កម្មវិធីបញ្ញវន្តឌីជីថលគឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ជាតិដោយមានការចូលរួមពីវត្តមានបេក្ខជន និងបេក្ខនារីមកពីទូទាំងខេត្តក្រុងនៃ ប្រទេសកម្ពុជា ដើម្បីមកបង្ហាញពីភាពក្លាហាន ចំណេះដឹង ភាពច្នៃប្រឌិត និងជំនាញឌីជីថលរបស់ពួកគេ។

នេះជាជំហានដ៏អស្ចារ្យ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់បេក្ខជនខ្លួនឯងផ្ទាល់ និងសង្គមដែលពួកយើងកំពុងរស់នៅ។

ព្រឹត្តិការណ៍នេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ (Rosewood Phnom Penh) នៃអគារវឌ្ឍនៈកាពីតាល ជាន់ទី៣៦ ដែលជាការប្រារព្ធពិធីដ៏មហាឡារិក ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ព្រមទាំងការប្រកាសបិទដូវកាលទី១នៃកម្មវិធីបញ្ញវន្តឌីជីថលជាផ្លូវការ ដើម្បីជាការអបអរដល់ការបង្កើត និងការចាក់ផ្សាយរយៈពេលជាច្រើនខែមកនេះ។
កម្មវិធីនេះ ត្រូវបានផលិតឡើងដោយសមស្របទៅតាមឆន្ទៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងចូលរួមគាំទ្រដោយក្រសួង អប់រំយុវជន និងកីឡា៕